Sat. Sep 19th, 2020

News Asia

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធី ប្រណាំងទូកសាកល្បងនៅថ្ងៃទី០៨ ខែវិច្ឆិកា

1 min read

ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាង មុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកសាកល្បងក្នុងក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង១៣និង០០រសៀល នៅសួនមាត់ទន្លេ មុខវត្តឧណ្ណាលោម ក្បែររូបសំណាកតេជោមាស ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលសេចក្តីជូនដំណឹងនេះមានន័យដើមទាំងស្រុងថា ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីចូលរួមអបអរសាទរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាង មុខនេះ

រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកសាកល្បងក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង១៣:០០រសៀល តទៅ នៅសួនមាត់ទន្លេ មុខវត្តឧណ្ណាលោម ក្បែររូបសំណាកតេជោមាស តេជោយ៉ត ដោយមានការចូលរួមពីបណ្ដាទូកប្រកួតទាំងអស់ក្នុងរាជធានីភ្នំពេញ។

Leave a Reply

Your email address will not be published. Required fields are marked *

Copyright © All rights reserved. | Newsphere by AF themes.