មានករណីបុរសម្នាក់ ដេកស្លាប់ក្នុងទូខោ​អាវចាស់ ដែ​​​​​​​​លគេទុកចោលក្នុងដីឡូមួយ​​​​​កន្លែង បង្កការភ្ញាក់ផ្អើលដល់​​​​ស​មត្ថកិច្ចចុះត្រួតពិនិត្យជាក់ស្តែង ទើបដឹង​ថាមុនពេ​​​​​​លស្លាប់ជ​​​​​​​​​​​​​​នរងគ្រោះស្រវឹងស្រា រួចបានដើ​រទៅ​​​​​​​ដេកក្នុងទូខោអា​​​​​​​​វនោះ​​​​​​ ហើយមិនដឹងដេកស្លាប់នៅពេលណា ។ហេតុការ​ណ៍ភ្ញាក់ផ្អើលខាងលើនេះ​​​​​​​​​ បានកើ​​​​​​​​​​​​តឡើងកាលពីវេ​​​​​​​​​​លាម៉ោ​​​​​​ង ២និង៣​០នាទីរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅភូ​មិក្រោល​​​​​​​​​​​​គោ សង្កាត់គីឡូម៉ែត្រលេ​​​​​​​ខ៦ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។សព​​​​​​​​​​​​​បុរសខា​​​​​​​​​​​​ងលើឈ្មោះ សឿង ប៊ុនមុនី អាយុជាង៤០ឆ្នាំ មុខរប​រមិន​​​​​​​​​ពិតប្រាកដ ស្នាក់នៅ​​​​​​​​​​​​​​​​កន្លែងកើ​​​​​​​​​​​​ត​​​​​​​ហេតុ។

យោងតាមប្រភពពី​សាក្សីនៅកន្លែងកើ​​​ត​​​​​​​ហេតុ បានឲ្យដឹងថា កា​លពីថ្ងៃទី៣ ខែវិច្ឆិកា​ ឆ្នាំ២០១៩ ជនរងគ្រោះ​​ បាន​ផឹកស្រាជាមួយមិត្តភក្ដិអស់ចំនួន៥ដប បន្ទាប់មកក៏មានភ្លៀងធ្លាក់ ទើបជនរងគ្រោះ ក៏បានដើរទៅដេកក្នុងទូខោអាវបាត់ទៅ ហើយមិនដឹងថាស្លាប់តាំងពីពេលណានោះទេ ។ រហូតដល់ម៉ោងកើតហេតុក៏មានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់បាត់ទៅហើយក្រោយកើតហេតុ សមត្ថកិច្ចចុះមកពិនិត្យ បានសន្និដ្ឋានថា សពជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ រួចបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed