Day: November 6, 2019

រៀបការពេញច្បាប់ ប្តីសុខចិត្តប្រគល់ប្រពន្ធឲ្យសាហាយ ហើយទារបណ្ណាការ១៦០០ដុល្លារមកវិញ

ស្ត្រីម្នាក់ដែលទើបនឹងរៀបការប្តីបាន៦ខែ តែក្រោយពីរស់នៅបែកឆ្ងាយគ្នាមួយរយៈបែរជាបាត់ខ្លួនចេញពីផ្ទះអស់៥ថ្ងៃយ៉ាងអាថ៌កំបាំង ធ្វើឱ្យប្តីនិងឪពុកក្មេកនាំគ្នាតាមស្វែងរកឡើងវិលក្បុងនោះ ពេលនេះទទួលបានដំណឹងហើយ ដោយស្ត្រីរូបនោះបានទូរស័ព្ទប្រាប់ម្តាយបង្កើតរបស់នាងថា នាងកំពុងរួមរស់ជាមួយប្រុសស្នេហ៍ថ្មីហើយនិងផ្តាំប្រាប់ប្តីថា មិនបាច់អាឡោះអាល័យនាងទៀតឡើយ ធ្វើឱ្យបុរសជាប្តីស្ទើរក្អួតឈាម ខណៈដែលស្តាប់សម្តីផ្តែផ្តាំដ៏សែនឈឺចាប់របស់ប្រពន្ធ។ ស្ត្រីដែលបាត់ខ្លួន មានឈ្មោះថន ដាវី អាយុ ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ចំណែកបុរសជាប្តីមានឈ្មោះឈាត ឆើត…

សូមប្រយ័ត្ន កម្ពុជានឹងទទួលចំហាយព្យុះណាគ្រី ពីប្រទេសវៀតណាម នៅថ្ងៃទី៧-១៣វិច្ឆិកានេះ

យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩បានអោយដឹងថា៖ ចាប់ពីថ្ងៃទី ០៧-១៣ ខែវិច្ឆិកា ខេត្តក្រុងនានានៅភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងតិចតួច ដោយសារចំហាយព្យុះទី២៤ ឈ្មោះ ណាគ្រី (NAKRI)។ ខាងក្រោមនេះជាសេចក្តីជូនដំណឹង…