យោងតាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩បានអោយដឹងថា៖ ចាប់ពីថ្ងៃទី ០៧-១៣ ខែវិច្ឆិកា ខេត្តក្រុងនានានៅភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងតិចតួច ដោយសារចំហាយព្យុះទី២៤ ឈ្មោះ ណាគ្រី (NAKRI)។ ខាងក្រោមនេះជាសេចក្តីជូនដំណឹង

ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា៖(ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩)សម្ពាធទាបសកម្មដែលស្ថិតនៅក្បែរប្រទេសវៀតណាមអស់រយៈពេល២-៣ ថ្ងៃមកហើយ បានបង្កើនឥទ្ធិពលទៅជាវិសម្ពាធ (TD) បច្ចុប្បន្នកើនឥទ្ធិពលទៅជាព្យុះទី២៤ ឈ្មោះ ណាគ្រី (NAKRI) ដែល់ជាឈ្មោះរបស់កម្ពុជាយើងបានដាក់។ ព្យុះនេះ នឹងបក់ចូលប្រទេសវៀតណាមនៅចំណុចលើខេត្តញ៉ាត្រាង នៅយប់ថ្ងៃទី ៩ ឆ្លងចូលថ្ងៃទី ១០ ខែវិច្ឆិកា ។

ព្យុះនេះនឹងថមថយឥទ្ធិពលជាបន្តបន្ទាប់ រួចចូលមកដល់កម្ពុជាយើងក្នុងកម្រិតជាសម្ពាធទាប (Low) នៅយប់ថ្ងៃទី ១ប៊ី ឆ្លងចូលថ្ងៃទី ១៦ ខែវិច្ឆិកា ។ស្ថានភាពបែបនេះនឹងធ្វើឲ្យ១- ចាប់ពីថ្ងៃទី ០៧-១៣ ខែវិច្ឆិកា ៖ បណ្តាខេត្តក្រុងនានានៅភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងតិចតួច ។២-ចាប់ពីថ្ងៃទី ០៧-០៩ ខែវិច្ឆិកា ៖ បណ្តាខេត្តនៅភាគកណ្តាលខាងជើង និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងតិចតួច។ បន្ទាប់មកនៅថ្ងៃទី ១០-១១ ខែវិច្ឆិកា នឹង
អាចមានភ្លៀងតិចទៅមធ្យម៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *