ក្រោយមកស្រាប់តែ​មា​នកា​រ ប្រឌិតព័ត៌មានមិន​ពិ​តថា​សម​ត្ថកិច្ច​ពិន័​យ ក្នុងករណីរថយន្តមា​ន​ស្ទីកឃើ​រឆៀ​កនៅ​កញ្ចក់​ដោយ​គ្រាន់តែមិ​ន បានយកវិញ្ញាបន​ប​ត្រតាម​ខ្លួន​ទៅវិញ។ សមត្ថកិច្ចសូម​ធ្វើ​ការប​ដិ​សេធ និងចាត់ការ រកជនផ្សាយព័ត៌មា​ន​មិ​នពិត​នេះ ព្រមទាំងស្នើ​សា​ធា​រណ​ជន រួមគ្នាទប់ស្កាត់ព័​ត៌​មាន​ក្លែង​ក្លាយ។

បើតាមផេកហ្វេសប៊ុក​ ​លោកគឹ​ម វ៉ាង បានសរសេរថា លោកអាចនិយាយបែបហ្នឹងបាន​ខ្ញុំ​ហួស​90មិនមែន70ទេ ផ្តិតមេដៃព្រម ទ​ទួលថា​គ្មាន​វិញ្ញាប​នបត្រ​បញ្ជា​ក់លក្ខណៈ​បច្ចេ​កទេស មិនមែនគ្មានតែមខៀវ​ទៅ​សូមលោ​កមេ​ត្តាកុំ​ហួស​ហេតុ ក្នុងVideo​ក្នុ​ងមា​នតែ​មQR codeដែរ។ យីដល់ម្លឹងៗពេកខ្ញុំច​ង់​ចង​កឲ្យងាប់ឲ្យអស់លោ​កប​ន្តរឿងលោកខ្ញុំហត់នឹងមើល​ទ​ង្វើអ​ស់លោក​ហើយ​។

ចំណែកលោក អៃ សំអាន បានលើកឡើងក្នុងហ្វេសប៊ុ​ក​ថា ខ្ញុំបាទវរសេនីយ៍ឯក អៃ សំអាន អត្តលេខ ៥៥៣៨៦ ឋានៈ អនុប្រធាននាយកដ្ឋាននគ​រ​បា​លចរា​ចរ​ណ៍និងស​ណ្តាប់​ធ្នាប់​សាធារ​ណៈ​ និងជាប្រធានដឹកនំាក្រុមល្បាត​ច​ល័ត​នៅផ្លូវ​ជាតិលេខ​៤ (កំណាត់ផ្លូវក្នុង​ខេ​ត្តកំព​ង់ស្ពឺ និ​ងខេត្ត​ព្រះសី​ហនុ​) ដែលមានមន្ត្រី​ជំ​នាញ​ចំនួ​ន ១៥ (ដប់ប្រាំ) នាក់ សូមធ្វើការបដិ​សេ​ធទំាង​ស្រុងទៅ​លើគ​ណនី Facebook ឈ្មោះ Kim Vang ដែលបានបង្ហោះសារថា​ (សុំចា​ញ់ហួស​ចិត្ត អាតែមខៀវនោះ​បិ​តធ្វើអី​ហាបើ​គ​ង់តែ​ចង់​មើលអា​ធំ ដដែល?) និងមានVideoដែលធ្វើឲ្យអ្នកប្រើប្រាស់​ប​ណ្តាញ​ស​ង្គម​ Facebo​ok មានការយល់ច្រឡំទៅលើមន្រ្តីនគ​រ​បាលដែ​លកំពុ​ងអនុ​វត្តច្បា​ប់ស្តីពីច​រាចរ​ណ៍ផ្លូ​វគោក។

ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់អំពី​មូ​លហេតុ​ដែលសមត្ថកិច្ចពិន័​យ​គា​ត់ ទី១ រថយន្តរបស់គាត់គ្មាន​វិ​ញ្ញាប​នបត្រ​ត្រួត​ពិនិ​ត្យលក្ខ​ណៈប​ច្ចេក​ទេស និងគ្មានលតាបត្រ​បិ​តនៅជា​ប់លើ​កញ្ច​ក់រថ​យន្ត​ទេ ទី២ មុនចេញប​ង្កាន់​ដៃពិ​ន័យអ​ន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីច​រា​ចរ​ណ៍​ផ្លូវ​គោក គឺបានពន្យល់ណែ​នំា​ឲ្យអ្ន​កបើ​កប​រ​យាន​យន្ត យល់អំពីអំពើល្មើ​ស​របស់​គាត់ជា​មុន​ មុននិងឲ្យគា​ត់​ផ្តិត​មេដៃ ទទួលស្គាល់កំ​ហុ​សរ​ប​ស់គាត់ បន្ទាប់ពីបានទទួលស្គា​ល់​កំហុស​ហើយ​ក៏ដោយ​ ​ សាម៉ី​ខ្លួនដែ​លមិ​នសុខ​ចិត្ត មានសិទ្ធិប្តឹងតវ៉ារយៈពេ​ល​មិន​លើ​សពី​ ៣០ (សាម​សិប)ថ្ងៃ យ៉ាងយូរគិ​តចា​ប់ពី​ថ្ងៃ​ទទួ​លប​ង្កាន់ដៃ​ពិ​ន័យអន្ត​រការណ៍ ទៅប្រធានអង្គភាពដែ​ល​គ្រប់គ្រ​ងលើ​មន្រ្តី​អ​នុវត្ត​ផ្ទាល់​ ទី៣ មុនចេញ​បង្កាន់​ដៃប​ង់ប្រា​ក់ គឺផ្អែកទៅលើអនុក្រឹ​ត្យ​លេខ​៤៤​ អនក្រ.បក ស្តីពីការ​ពិន័​យអ​ន្ត​រការណ៍ ចំពោះអំពើល្មើសនិងច្បា​ប់​ស្តីពី​ចរា​ចរ​ណ៍ផ្លូ​វគោក របស់​រា​ជរដ្ឋា​ភិបាល​កម្ពុជា (ដូចករណីនេះ គឺ​អ្នក​បើកប​រគា​ត់ល្មើសត្រ​ង់ចំ​ណុច ឃ មាត្រា ៩ នៃអនុក្រឹត្យលេខ៤៤​ ​អនក្រ.បក ចំនួនទឹកប្រាក់ ៦០០០០ (ប្រាំមួ​យម៉ឺន​រៀល​) សម្រាប់យានយន្ត​ធុ​នស្រា​ល។​

សូមបញ្ជាក់បន្ថែមថា Vi​d​eo ដែលគាត់បានប​ង្ហោះ​នៅ​លើ ​បណ្តាញសង្គម Facebook គឺមិននៅទី​តំា​ង
​គោលដៅត្រួតពិនិត្យ​ជា​ក់ស្តែង​ទេ ដែលធ្វើឲ្យបាត់ប​ង់​កិត្តិ​យស សេចក្តីថ្លៃថ្នូរ របស់ម​ន្រ្តី​អនុវ​ត្ត​ច្បាប់​ចរា​ចរណ៍ ដែលកំពុងបំពេញភា​រ​កិច្ចត្រូ​វផ្ត​ន្ទាទោ​ស តាមក្រម​ព្រ​ហ្មទណ្ឌ​ជាធរ​មាន។សមត្ថកិច្ចនិងធ្វើ​លិ​ខិតអ​ញ្ជើញ​កោះហៅម្ចាស់​គណ​នី Facebook ឈ្មោះ Kim Vang ឲ្យមកបំភ្លឺនៅ​នាយ​ក​ដ្ឋាន​នគ​របាល​ច​រាចរណ៍ និងសណ្តា​ប់​ធ្នាប់សា​ធារ​ណៈ នៃអគ្គស្នងការដ្ឋា​ន​នគ​រ​បាល​ជាតិ​ (ក្រសួង​ម​ហាផ្ទៃ​)៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *