លោកវរសេនីយ៍ឯក ហង្ស​ សូផាតភីរម្យ​ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្ត សៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកាថា ស្ត្រីម្នាក់ជិះឡានក្រុងពីភ្នំពេញដើម្បីលូកហោប៉ៅភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនៅកន្លែងអុំទូក មាត់ស្ទឹងសៀមរាប ត្រូវនគរបាលឃាត់ខ្លួនបាន ខណៈកំពុងធ្វើសកម្មភាព ។

លោកនាយការិយាល័យបន្តថា ជនសង្ស័យម្នាក់ឈ្មោះគង់​ ស្រីយ៉ា​ ភេទស្រី​ អាយុ​ ៣០ឆ្នាំ​ ទីលំនៅភូមិបឹងកក់​ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ​ ក្រុង ភ្នំពេញ នៅវេលាម៉ោង ០៤និង០០នាទី​ ទៀបភ្លឺថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ឈ្មោះគង់​ ស្រីយ៉ា​ ភេទស្រី​ បានជិះរថយន្ដក្រុងពីក្រុង ភ្នំពេញ មកកាន់ខេត្ត សៀមរាប ក្នុងគោលបំណងមកលេងបុណ្យអ៊ុំទូកនឹងធ្វើសកម្មភាពលូកហោរប៉ៅ​ នៅកន្លែងអ៊ុំទូកតាមដងស្ទឹងសៀមរាប​ លុះដល់វេលាម៉ោង១៧ និង០០ នាទី​ ថ្ងៃខែឆ្នាំដដែល​ ឈ្មោះគង់​ ស្រីយ៉ា​ បានមកដល់ខេត្តសៀមរាបហើយដើរចូលទៅក្នុងកន្លែងតាំងពិពណ៌នៅសួនព្រះអង្គចេកព្រះអង្គចម​ លុះដល់វេលាម៉ោង១៩ និង៤០ នាទី​ ឈ្មោះគង់​ ស្រីយ៉ា​ បានធ្វើសកម្មភាពរ៉ួតកាបូប​ស្ពាយរបស់ស្រ្ដីម្នាក់តែមិនបានសម្រេច​ ត្រូវកម្លាំងនគរបាលជំនាញឃើញទាន់ធ្វើការឃាត់ខ្លួនឈ្មោះគង់​ ស្រីយ៉ា​ យកមកសាកសួរ​ ។

ក្រោយពីធ្វើការសាកសួរឈ្មោះគង់​ ស្រីយ៉ា​ បានឆ្លើយសារភាពថា​ ខ្លួនពិតជាធ្វើសកម្មភាពដូចដែលបានរៀបរាប់ខាងលើពិតប្រាកដមែន​ ។បច្ចុប្បន្នកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្ត សៀមរាប កំពុងរៀបចំសំណំុរឿង បញ្ជូនខ្លួនជនសង្ស័យខាងលើទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed