ឯកឧត្តមសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជារាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កម្មករ និងបុគ្គលិកអនាម័យរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត រួមគ្នាសម្អាតតាមច្រាំងទន្លេ និងតាមសួនច្បារសាធារណៈចាប់ពីពីម៉ោង ១២ យប់ រហូលដល់ម៉ោង ៧ ព្រឹកក្នុងរយៈពេល៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្មករ បុគ្គលិក យុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា ស ស យ ក រាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ និងពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការអប់រំផ្សព្វផ្សាយដល់សាធារណៈជន បោសសំអាត និងបានវិចខ្ចប់ទុកដាក់សំរាមបានត្រឹមត្រូវ ដែលបានធ្វើឱ្យព្រះរាជពិធីបុណ្យអុំទូកទាំង៣ថ្ងៃ បានប្រព្រឹត្តទៅ ដោយរក្សាបាននូវសោភ័ណ្ឌភាព និងអនាម័យល្អប្រសើរជាងបណ្តាឆ្នាំកន្លងទៅ ស្របពេលដែលប្រជាពលរដ្ឋកាន់តែមានការយល់ដឹង និងចូលរួមទទួលខុសត្រូវកាន់តែមានលក្ខណៈល្អប្រសើរ។ ការចូលរួមយកចិត្តទុកដាក់លើការសំអាតអនាម័យបរិស្ថាននាពេលនេះបានធ្វើឱ្យរាជធានីភ្នំពេញ ទីក្រុងជាបេះដូងរបស់ព្រះរាជាណាចក្រកម្ពុជាយើង កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញថែមមួយកម្រិតទៀត។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាក់បន្ថែមថា ដើម្បីឱ្យប្រទេសកម្ពុជាមានអនាម័យបរិស្ថានស្អាត គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តបន្ថែមទៀដល់ប្រជាពលរដ្ឋ ឱ្យចាត់ទុកទីក្រុង ទីប្រជុំជន និងកន្លែងផ្សេងៗទៀត ដែលកំពុងរស់នៅ កំពុងធ្វើការ និងកំពុងធ្វើអាជីវកម្ម នៅតាមផ្ទះ ចាំបាច់ត្រូវសម្អាតជាប្រចាំ ដើម្បីរក្សាសោភ័ណភាព និងលើកកម្ពស់សុខុមាលភាពសាធារណៈ។

គួរកត់សម្គាល់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ ២០១៩នេះ ទោះបីជាបរិមាណសំរាមមានការកើនឡើងជាងឆ្នាំមុន ប៉ុន្តែការគ្រប់គ្រងសំរាមគឺធ្វើឡើងបានយ៉ាងល្អត្រឹមត្រូវ ជាពិសេសប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីបញ្ហាបរិស្ថាន ដោយទុកដាក់សំរាមបានត្រឹមត្រូវ។ជាមួយគ្នានេះក្រុមយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជានិងក្រុមយុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ បានរួមគ្នាបើកយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់នៃសំរាមនឹងបើកយុទ្ធនាការប្រមូលវេចខ្ចប់សំរាមបានយ៉ាងផុសផុលនៅតាមគ្រប់គោលដៅដែលបានកំណត់៕

 

By admin

Leave a Reply

Your email address will not be published. Required fields are marked *