ស្ត្រីម្នាក់បានបាត់ម៉ូតូម៉ាកnixមួយគ្រឿងអស់រយះពេលជាង១ឆ្នាំទៅហើយ ខណៈជនសង្ស័យលួចកាចសោ.កហើយជិះទៅបាត់ស្រាប់តែប្រទះឃើញម៉ូតូខ្លួននៅយានដ្ឋានជួសជុលរថយន្ត តាមផ្លូវបេតុង ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ទើបប្តឹងនគរបាលឲ្យជួយអន្តរាគមន៍ យកម៉ូតូ និងម្ចាស់ថ្មី ទៅសាកសួរនៅផ្នែកជំនាញកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ូតូដែលជាប់ពាក់ព័ន្ធលួចខាងលើ ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GZ-1254 ដែលមានម្ចាស់ដើមឈ្មោះ ចក់ សុខឃីម ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ រោងចក្រ ស្នាក់នៅផ្ទះជួល ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម មានស្រុកកំណើត ភូមិកំពង់រាបលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

តាមការរៀបរាប់ពីស្ត្រីម្ចាស់ម៉ូតូ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ម៉ូតូខាងលើ ត្រូវបានជនសង្ស័យលួច កាច់សោ.ក យកទៅបាត់ ពីមុខផ្ទះ ក្នុងនោះកាតគ្រី ឯកសារផ្សេងៗ មាននៅក្រោមកែបផងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយកើតហេតុ ជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សំរោងក្រោម ដើម្បីស្វែងរកតែមិនឃើញ អស់រយ:ពេលជាង១ឆ្នាំ ទើបមកដល់រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រទះឃើញម៉ូតូ នៅយានដ្ឋានជួសរថយន្តទៅវិញ ហើយសាកសួរគេ ដឹងថាមានម្ចាស់ ទើបប្តឹងនគរបាលឲ្យជួយអន្តរាគមន៍ យកម៉ូតូហៅម្ចាស់ទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ។

តាមការបំភ្លឺពីបុរសឈ្មោះ ថន ភ័ក្រ អាយុ៣២ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលភូមិក្បាលដំរី២ សង្កាត់កាកាប២ មានស្រុកកំណើត ភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម បានឲ្យដឹងថា ម៉ូតូខាងលើ បានទិញនៅផ្ទះអ្នកលក់ម៉ូតូ នៅម្តុំគិរីរម្យ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ មានឯកសារ ទិញលក់ត្រឹមត្រូវ ក្នុងតម្លៃ១២៥០ដុល្លារ មិនដឹងថា ម៉ូតូនេះ ពាក់ព័ន្ធករណីលួចទេ ព្រោះឃើញមានឯកសារត្រឹមត្រូវ លុះដល់រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ទើបមានស្ត្រីម្នាក់ មកអះអាងថា ម៉ូតូរបស់ខ្លួន បាត់កាលពីជាង១ឆ្នាំមុន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសមត្ថកិច្ចប៉ុស្តិ៍សំរោងក្រោម បានឲ្យដឹងថា ស្ត្រីខាងលើ ពិតជាបានដាក់ពាក្យបណ្តឹង ជុំវិញករណីចោរលួចម៉ូតូនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GZ-1254 ពិតប្រាកដមែន ពាក្យបណ្តឹងនៅតម្កល់ទុកនៅឡើយទេ ។ករណីពាក់ព័ន្ធនឹងម៉ូតូខាងលើ សមត្ថកិច្ចជំនាញកំពុងសាកសួរ និងអនុវត្តន៍តាមនីតិវិធី ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed