ពលរដ្ឋបានប្រាប់ឲ្យដឹងថា មានដងយោងបាក់ធ្លាក់ពីលើអគារខ្ពស់កំពុងសាងសង់មួយ កន្លែងត្រង់ចំណុច ចំការស្ពៃ ស្ក្និតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោង ១១ថ្ងៃត្រង់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា សំណាងដែរ ដែលដងយោងនេះពេលបាក់ធ្លាក់មក មិនប៉ះពាល់រងគ្រោះដល់មនុស្សឡើយ និងថាបច្ចុប្បន្នផ្នែកពាក់ពន្ធ័កំពុងពិនិត្យអន្តរាគមន៍។

តាមការបំភ្លឺពីម្ចាស់ការដ្ឋាន និងការចុះពិនិត្យជាក់ស្តែងពីមន្ត្រីជំនាញ បង្ហាញថាករណីនេះកើតឡើងដោយសារអ្នកម៉ៅការសាងសង់ បានឡើងរុះរើដងស្ទួចនេះខុសលក្ខណៈបច្ចេកទេស ធ្វើឲ្យដងស្ទួច (Tower Crane) ផ្នែកខាងលើបានគ្រេចបាក់ចុះមកក្រោម ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *