រលាយហើយ ដីរដ្ឋជាង២០០ហិចតានៅជាំក្សាន្ត ត្រូវលោកវរសេនីយ៍ទោហ៊ុន ហូរ លួចលក់ឲ្យឈ្មួញ
ដីព្រៃគ្រប់គ្រងដោយរដ្ឋរាប់រយហិចតាដែលមានទីតាំងស្ថិតក្នុងភូមិឈើទាលគងឃុំជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារនៅខាងលិចចំនុចភូមិត្បាល់ចាស់ដែលគេអះអាងថាត្រូវបានលោកវរសេនីយ៏ទោ ហ៊ុន ហូរ មានតួរនាទីជានាយការិយាល័យអភិវឌ្ឍន៏កងពលតូចអន្តរាគមន៏លេខ៧ដែលគេល្បីថាជាមន្ត្រីយោធាម្នាក់ដែលមានជំនាញខាងដើរឈួសឆាយដីព្រៃដែលគ្រប់គ្រងដោយរដ្ឋហើយឈរលក់អោយទៅអ្នកមានលុយឬក៏អ្នកមានអំណាចរាប់ឆ្នាំមកហើយនោះយ៉ាងណាមុិញ ដូចជាដីចំនួនជាង២០០រយហិចតាដែលគ្រឿងចក្រកំពុងធ្វើសកម្មភាពឈួសឆាយនាពេលបច្ចុប្បន្ននេះជាដើមដែលប្រភពបានអោយដឹងថាដីខាងលើនេះជាដីដែលគ្រប់គ្រងដោយរដ្ឋតែត្រូវបានលោកវរសេនីយ៏ទោ ហ៊ុន ហូរ បានលក់អោយថៅកែម្នាក់ឈ្មោះ(ហាប់)ហើយគ្រឿងចក្រកំពុងធ្វើសកម្មភាពឈួសឆាយដែលជ្រកក្រោមឡេះអភិវឌ្ឍន៏អោយគ្រួសារកងទ័ពកងពលតូចអន្តរាគមន៏លេខ៧។ ក៏ប៉ុន្តែបើតាមប្រភពពត៏មានលួចបង្ហើបនោះថាដីទាំងអស់នេះវាជាដីគ្រប់គ្រងដោយរដ្ឋទាំងអស់។ពុំមែនជាដីរបស់ការិយាល័យអភិវឌ្ឍន៏កងទ័ពរបស់កងពលតូចអន្តរាគមន៏លេខ៧នោះឡើយដោយពាក្យនេះវាគ្រាន់តែជាកាលើកឡើងបំភន្ត័មតិមហាជនឬក៏ជាឡេះរបស់លោកហ៊ុន ហូរ សម្រាបយកធ្វើជាខែលបិតបាំងអំពើពុករលួយស្វាសីុបាយលាបមាត់ពពែតែប៉ុណ្ណោះ។ ពាក់ពន្ធ័នឹងករណីខាងលើនេះលោកវរសេនីយ៏ទោហ៊ុន ហូរបានបដិសេធន៏ថាដីនេះមិនមែនជាដីរបស់លោកលក់អោយថៅកែឈ្មោះ(ហាប់)នោះទេគឺលោកគ្រាន់តែជាអ្នកជូនថៅកែ(ហាប់)ដើរទិញពីប្រជាពលរដ្ឋតែប៉ុណ្ណោះ ពាក់ពន្ធ័ទៅនឹងដីនោះទៀតសោតលោក ហ៊ុន ហូរបានប្រាប់អ្នកសាពត៏មានយើងថាមេភូមិមេឃុំនឹងថ្នាក់ស្រុកគេបានដឹងលឺអស់ហើយៗគេក៏មានអនុក្រិតរបស់គេហើយដែរ លោកបានបញ្ជាក់ទៀតថាដីហ្នឹងគឺមានទំហំចំនួន២០០ហិចតាដូចគេបានរាយការមកពិតប្រាកដមែនក៏ប៉ុន្តែបច្ចុប្បន្ននេះគេបានឈួសឆាយជិតរួចរាល់អស់ហើយនៅសល់តែ១៥ហិចតាទៀតទេដែលនឹងត្រូវឈួសឆាយបង្ហើយនាពេលដ៏ខ្លីខាងមុខនោះ។ ដោយឡែកពាក់ពន្ធ័នឹងដីខាងលើនេះលោកយិន យឿន មេឃុំជាំក្សាន្តវិញប្រាប់អ្នកសាពត៏មានយើងវិញថាបើលោកចង់ដឹងលោកអោយទៅសួរលោកហ៊ុន…