ជនសង្ស័យម្នាក់ បែកគំនិតឆក់ទូរស័ព្ទដៃទៅលើនារីគម្នាក់ តែមិនបានសម្រេច បណ្ដាលឱ្យក្រឡាប់កង់បី នៅតាមបណ្ដោយផ្លូវ ៥៩៨ ត្រង់ចំណុចក្បែរនឹងបុរីប៉េងហួត ដែលស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង៨ និង ៣០ នាទីយប់ ថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០១៩។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យម្នាក់នេះជិះម៉ូតូម៉ាក Honda Scoopy ស៊េរីឆ្នាំ២០១៩ ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ1HC.6084 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក Oppo មួយគ្រឿងពីនារី គថ្លង់ ម្នាក់ ជាជនរងគ្រោះដែលកំពុងជិះលើកង់បីឥណ្ឌាតែមិនបានសម្រេច រួចក៏ទាក់ដៃចង្កូតបណ្ដាលឲ្យក្រឡាប់កង់បីឥណ្ឌា រួចជនសង្ស័យនិងម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ ភ្លាមនោះប្រជាពលរដ្ឋផ្អើលចាប់និងវាយទ្រមខ្លួននៅនឹងកន្លែងកើតហេតុ។
ជនសង្ស័យម្នាក់នេះមានឈ្មោះថា លី តុលា ភេទប្រុស អាយុ ១៩ឆ្នាំ គឺជាតួសម្តែង ក្នុងក្លិបអប់រំ និងកម្សាន្ត ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលមានអ្នកគាំទ្រច្រើន មានគណនីឈ្មោះ La Big II Offcial ហើយជនសង្ស័យម្នាក់នេះក៏ធ្លាប់ត្រូវ សមត្ថកិច្ចឃាត់កាលពីឆ្នាំ២០១៧ផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕
កុំព្យាយាមស្រលាញ់មនុស្សដែលមិនអាចស្រលាញ់😕😔
Posted by Lä Bïg II on Thursday, August 29, 2019
សូមចុចទស្សនាវិដេអូ
ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់មិនបានសម្រេច
(វិដេអូ) តារាសម្តែងឃ្លីបវីដេអូល្បីឈ្មោះក្នុងហ្វេសប៊ុក La big ត្រូវប្រជាពលរដ្ឋឡោមព័ន្ឋវាយបែកមុខបែកមាត់ដោយចោទថាជាជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់នារីគរម្នាក់ មិនបានសម្រេច បណ្ដាលអោយក្រឡាប់កង់បីនិងមានមនុស្សរងរបួស ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាននៅតាមបណ្ដោយផ្លូវ ៥៩៨ ដែលស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង០៨និង៣០នាទីយប់ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៩៕
Posted by Sovann Rithy on Sunday, November 17, 2019