នៅពេលដែលតារាចម្រៀងលំដាប់ជួរមុខនៅផលិតកម្មហង្សមាសអ្នកនាងឱក សុគន្អកញ្ញាសម្រាលបានកូនប្រុស១គួឲ្យស្រឡាញ់រួចមក បានធ្វើឲ្យ មហាជន មានការចាប់អារម្មណ៍ យ៉ាងខ្លាំងទាំងអ្នកគិតបែបអវិជ្ជមាននិងអ្នកគិតបែបវិជ្ជមាន និងមានអ្នកខ្លះទៀត ក៏បាន បូក គុណ លេខអត្តៈគិតតាំងពី ថ្ងៃ នាងរៀបការមកដល់ពេលនេះបានប៉ុន្មានខែ ផងបែជា សម្រាលកូន លឿនម្ល៉េះ សង្ស័យមានផ្ទៃពោះ មុន រៀបការ ឯ អ្នកខ្លះថា ការ សម្រាលកូន ៧ខែ ជារឿងធម្មតា ទោះបីជាមានកូន មុនរៀបការក៏មិនថ្វីដែរ សម័យនេះហើយអ្នកខ្លះមានកូនបី ៤ ទើបរៀបការក៏មានដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនខ្លះបានលើកឡើងថា មង្គលការរវាងតារាចំរៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ប្អូនប្រុសថៅកែ ទូរទស្សន៏ហង្ស មាស បាន រៀបចំធ្វើឡើង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយបានឆ្លងទន្លេនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានរយៈពេលមិនបាន៧ខែស្រួលបួលផង ស្រាប់តែអ្នកនាងមានសមត្ថភាពសម្រាលបានកូនប្រុស១ដ៏ស្រស់ស្អាត ។តារាចម្រៀងលំដាប់ជួរមុខអ្នកនាង ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសដំណក់ឈាមរួមគ្នាជាមួយ លោក អុឹង សុខលី។ ក្រោយពីបង្ហាញមុខកូនប្រុស និងដាក់ឈ្មោះកូននោះ អ្នកនាងទទួលបានការសរសើរច្រើនស្របពេលការរិះគន់ខ្លះៗអំពីរឿងរ៉ាវ ខ្លះ ថាមានផ្ទៃពោះមុនរៀបការក៏លេចឮផងដែរនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី សម្រាល មានសុខភាពល្អទាំងម្តាយ និងកូន អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហាញរូបថតកូនប្រុសដំបូងរបស់ខ្លួនជាសាធារណៈ បន្ទាប់ពីអ្នកនាងបានសម្រាលតាំងពីថ្ងៃទី ១១ ខែវិច្ឆិកាកន្លងទៅនៅមន្ទីរពេទ្យ មួយ ។ ជាមួយការបង្ហាញរូបកូន ប្រុស តារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារថា «ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និង រូបភាពពិតនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់ ។ នៅពេលនេះ ស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ស្អាត»។ នាងបន្តថា « Mommy(ម្តាយ) និង Charlie (កូន)មានសុវត្ថិភាព មានសុខភាពល្អ និងមានទម្ងន់ ៣,៧៥ គីឡូក្រាម»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបន្តថា អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កូនប្រុសដំបូងរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក អុឹង សុខលី ឈ្មោះ Charli ពិតជាមានមុខមាត់ស្រស់គួរឱ្យស្រឡាញ់ កាត់តាមឪពុកម្តាយគ្មានខុសទេ ផ្ពាល់ខូច ទាំងសងខាង ។ ជុំវិញបញ្ហានេះ អ្នកគាំទ្រក៏បង្ហាញអារម្មណ៍រំភើប និង រីករាយផងដែរ បន្ទាប់ពីបានឃើញមុខកូនប្រុសដំបូងរបស់តារាខម្រៀងលំដាប់កំពូលរូបនេះ ។ ទោះជាយ៉ាងណាដំណឹងនៃការបង្ហាញមុខជាសាធារណៈនេះទទួលបានការជូនពរច្រើនពីអ្នកគាំទ្រ ហើយក៏ស្របពេលដែលនាងនិងកូនប្រុសអាចមានលទ្ធភាពរកចំណូលពីការថតផលិតផលថែរក្សាគត៌ចាប់តាំងពីមុនពេលសម្រាលមកម៉្លេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ដែរថា តារាចម្រៀង ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោក អ៊ឹង សុខលី ជាប្អូនប្រុសបង្កើតរបសលោក អុឹង ឆៃងួន ជាថៅកែក្រុមហ៊ុនហង្សមាសកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅឯសណ្ឋាគារ សុខាភ្នំពេញក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ដោយមានការ អញ្ជើញចូលរួមក្នុងពិធីមង្គលការនេះ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំធំៗជាច្រើនរូបទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាមានការរិះគន់ខ្លះៗក្ដីចំពោះការមានផ្ទៃពោះមុនពេលរៀបការយ៉ាងនេះក្ដី ករណីបែបនេះបើយើងសង្កេតមើលនៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្នយើងត្រូវទទួលស្គាល់ថាវាមិនមែនកើតមានឡើងចំពោះតែតារាចម្រៀងឱក សុគន្ធកញ្ញាម្នាក់ប៉ុណ្ណោះទេ គឺមានតាំងពីអ្នកក្រឬអ្នកមាន បាស្ទើរក្លាយជារឿងធម្មតាទៅហើយ ។ មានអ្នកខ្លះមានកូនកើតមកហើយបានចូលរោងការក៏មាមដែរ និយាយបែបនេះមិនមែនមាន័យថាលើកទឹកចិត្តឲ្យយុវជនយើងប្រព្រឹត្តល្បែងនេះទុំមុនស្រគាលខុសឆ្គងរំលងប្រពៃណីខ្មែរយើងនោះទេ ផ្ទុយទៅវិញយើងត្រូវរក្សាឲ្យបានទំនាមទំលាប់ដ៏ល្អផូរផង់មួយនេះឲ្យបានទាំងអស់គ្នាទើបជាការប្រសើរ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ PN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *