បន្ទាប់ពីសារព័ត៌មានក្នុងស្រុក និងទំព័របណ្តាញសង្គម Facebook ជាច្រើនចុះផ្សាយនូវវីដេអូឃ្លីបរបស់អនីតិចោរឈ្មោះ តាំង សារ៉ារិទ្ធី ដែលសារភាពចំពោះមុខនគរបាលថា ធ្លាប់ឆក់ ២០លើកកាលពីអំឡុងឆ្នាំ២០១៨ ប៉ុន្តែជាប់គុកបានត្រឹមតែ ១ខែត្រូវតុលាការដោះលែងវិញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានកម្រាស់ ២ទំព័រ ដើម្បីបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបអំពីនីតិវិធីរបស់តុលាការ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្តីប្រកាសព័ត៌មាន បានអះអាងថា ជនត្រូវចោទជាអនីតិចោរឈ្មោះ តាំង សារ៉ារិទ្ធី ដែលទើបតែត្រូវតុលាការសម្រេចឃុំខ្លួនបន្ទាប់ពីនគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនជាលើកទី២ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នោះ គឺពិតជាធ្លាប់ត្រូវបានចៅក្រមស៊ើបសួរ (សេចក្តីប្រកាសព័ត៌មានមិនបានបញ្ជាក់ឈ្មោះ) នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនម្តងរួចមកហើយកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ពីបទ លួច និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដោយមានការដាក់ពាក្យធានាសុំនៅក្រៅឃុំរបស់មេធាវីរបស់ជនត្រូវចោទឈ្មោះ តាំង សារ៉ារិទ្ធី និងអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីការពារឧត្តមប្រយោជន៍របស់អនីតិចោរ ទើបចៅក្រមស៊ើបសួរបានសម្រេចដោះលែងជននេះឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ តុលាការបានបើកសវនាការកាត់ទោសអនីតិចោររូបនេះ និងប្រកាសសាលក្រមនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ តាំង សារ៉ារិទ្ធី ដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ប៉ុន្តែទោសទាំងអស់ត្រូវបព្យួរធម្មតា និងពិន័យជាប្រាក់ចំនួន ២លានរៀលចូលជាថវិការដ្ឋ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបជូនថា មានវីដេអូឃ្លីបមួយដែលជាការសារភាពរបស់ជនត្រូវចោទឈ្មោះ តាំង សារ៉ារិទ្ធី នៅចំពោះមុខនគរបាល ត្រូវបានទំព័រ Facebook និងសារព័ត៌មានក្នុងស្រុកយកទៅចុះផ្សាយ ព្រោងព្រាត ផ្អើលពេញនគរ បង្កឲ្យមានពាក្យរិះគន់ពីមហាជន នៅពេលជនត្រូវចោទរូបនេះ អះអាងយ៉ាងមានជំនឿចិត្ត និងគ្មានអារម្មណ៍ភ័យភិត ថាខ្លួនធ្លាប់ឆក់បាន ២០លើកនៅខណ្ឌទួលគោក កាលពីអំឡុងឆ្នាំ២០១៨ ប៉ុន្តែក្រោយពីនគរបាលចាប់បាន ខ្លួនជាប់គុកតែ ១ខែអាចចេញមកវិញ ដើម្បីបន្តមុខរបរឆក់សារជាថ្មីម្តងទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនីតិចោរឈ្មោះ តាំង សារ៉ារិទ្ធី បានឆ្លើយតបសំនួរបស់នគរបាលខណ្ឌពោធិ៍សែនជ័យ ដោយទឹកមុខរីករាយ យ៉ាងដូច្នេះថា «ខ្ញុំ ធ្លាប់ឆក់នៅខណ្ឌសែនសុខ ២ដង នៅខណ្ឌទួលគោក ២០ដង។ នគរបាលចាប់ក្នុងឆ្នាំ២០១៨ ធ្លាប់ជាប់ពន្ធនាគារម២ ម្តង រយៈពេល ១ខែ ពីបទ ឆក់ ២០ករណី។ ក្រោយមកចៅក្រមដោះលែងវិញ អត់ដឹងថាប៉ារត់ការអស់ប៉ុន្មានទេ?»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបត៖ Swiftnews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្តាប់សម្តីលោកចោរនិយាយបន្តិចមើលមិចដែរ ឆក់ជាង២០លើកជាប់១ខែ ចេញមកឆក់ទៀត ឆក់រហូតដល់ជនជាតិចិននៅកំពង់សោមបានជាង៥ម៉ឺនដុល្លារទៀត ទីបំផុតជាប់ខ្នោះនគរបាលពោធិ៍សែនជ័យម្តងទៀត កាលពីជាង១០ថ្ងៃមុន សង្ឃឹមលើកនេះជាប់បានយូរទៅចុះ សូមACUជួយពិនិត្យមើលផងបាទ ។ បានធ្វើសកម្មភាពឆក់លើកចុងក្រោយ គឺនៅវេលាម៉ោង០២៖៣០នាទីយប់រំលងអាធ្រាត្រ ឈានថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្ថានីយ៍ប្រេងតាម ផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ មុនពេលឈានដល់ការបង្ក្រាប និងចាប់ខ្លួនជាបន្តបន្ទាប់បែបនេះ គឺជនសង្ស័យក្រុមទី១ ដែលមានគ្នា៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះម្នាក់ឈ្មោះ លីម ចែ ភេទប្រុស ៣៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ខណៈដែលជនរងគ្រោះ កំពុងធ្វើដំណើរតាម Pass App ១គ្រឿង នាវេលាយប់រំលងអាធ្រាត្រ តាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ខណៈនោះជនសង្ស័យ ឆក់យកបានទូរស័ព្ទដៃ ដែលជនសង្ស័យឆក់ ពីជនរងគ្រោះម៉ាក IPhone 6Plus ពណ៌ផ្កាឈូក។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ កំពុងល្បាតប្រទះឃើញ សកម្មភាពជាក់ស្ដែង ទើបដេញតាមឃាត់បានជនសង្ស័យម្នាក់ឈ្មោះ ប្រុស ម៉េងហុង រួចនាំយកទៅសាកសួរ ទាំងយប់។ លុះនៅព្រឹកថ្ងៃទី៣ វិច្ឆិកា ដដែល នគរបាលផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ បាននាំខ្លួនឈ្មោះ ប្រុស ម៉េងហុង ទៅចង្អុលបង្ហាញទីតាំងលាក់ខ្លួន ទើបចាប់ខ្លួនបក្សពួក៣នាក់បន្ថែមទៀត។បន្ទាប់មកទៀត កម្លាំងនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានក្រុមទី២ យកមកសាកសួរបន្ត ហើយបានដឹងថា ជនសង្ស័យក្រុមទី២នេះ មិនធម្មតាឡើយ គឺជាមុខសញ្ញាឆក់យ៉ាងសកម្ម និងធ្លាប់ឆក់ យកកាបូបលុយជនជាតិចិន នៅខេត្តព្រះសីហនុ យកលុយអស់ចំនួន៥ម៉ឺនដុល្លារ។ ពេលនេះកម្លាំងបានកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកានសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ហើយ៕

Posted by Krouch Vanna on Saturday, November 16, 2019

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed