ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា តាម​ការចុះផ្សាយ​របស់​សារព័ត៌មាននិងបណ្តាញ​​​​​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​រិះគន់​លោក​ខាំ វង្ស មេ​ប៉ុស្តិ៍នគរបាល​ឃុំ​ស្រែអំបិល ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​បាន​យកលុយ​ក្មេង​ជក់​គ្រឿងញៀន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គង់ យ៉ាង ដែលជា​ប្រធាន​ក្រុមការងារ​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត បាន​អះអាង ក្នុង​របាយការណ៍ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ថា ដូច​ខ្លឹមសារ​ដែល​បាន​ចុះផ្សាយ​របស់​សារព័ត៌មាន ក្រុមការងារ​យើងខ្ញុំ​រក​មិនឃើញ​នូវ​កំហុសឆ្គង ឬ​ភស្តុតាង​ជាក់លាក់​ណាមួយ ដើម្បី​ធ្វើការ​ដាក់បន្ទុក​ដល់​ម​ន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឈ្មោះ ខាំ វង្ស នោះឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង សូម​សំដែង​នូវ​ការ​អរគុណ ដែល​បាន​ផ្តល់ព័ត៌មាន ទាំង​ក្រុម​សារព័ត៌មាន និង​គេហទំព័រ​មួយចំនួន ដែល​បាន​ផ្តល់ព័ត៌មាន ចំពោះ​អំពើ​អសកម្ម​របស់​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែអំបិល នៃ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល ពាក់​ព​ន្ធ័​ករណី​រឿងនេះ ស្នងការដ្ឋាន​បាន​ដំណើការ​តាម​នីតិវិធី​ប្រកបដោយ​តម្លាភាព​ហើយ​ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​ភាគី​ទាំងពីរ (​ទាំង​ជនរងគ្រោះ ទាំង​មន្ត្រី​ដែល​ត្រូវ​ចោទ​) ដោយបាន​ចាត់តាំង​ក្រុមការងារ​របស់ ស្នងការដ្ឋាន ធ្វើការ​ស្រាវជ្រាវ សើ​ប​អង្កេត​បន្ថែម​អង្គភាព​ស្នងការដ្ឋាន ក៏ សូម​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​រាល់​ព័ត៌មាន ដែល​ពាក់ព័ន្ធ​នូវ​អំពើ​អសកម្ម របស់​មន្ត្រីនគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សូមបញ្ជាក់ថា ព្រោះតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន នាយប៉ុស្តិ៍​នគរបាល ឈ្មោះ ខាំ វង្ស លែង​គិតពី​គោលការណ៍​ច្បាប់ ទាំង​៩​ចំណុច (​ភូមិ ឃុំ មាន​សុវត្ថិភាព​) ។​មិន​ត្រឹមតែ​ពុំបាន​អនុវត្តន៍​ច្បាប់​ប៉ុណ្ណោះ​ទេ នាយប៉ុស្តិ៍​នគរបាល​មួយរូប​នេះ ថែមទាំង​ព្រហើន​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ទទួល​សំណូក​ពី​ក្រុមក្មេងស្ទាវ សេព គ្រឿងញៀន នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ទៀត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំពើ​ដ៏​សែន​លាមក​នេះ​ត្រូវបាន មហាជន រិះគន់​និង​ខ្ពើមរអើម​យ៉ាងខ្លាំង​ចំពោះ លោក ខាំ វង្ស ដែល​ខ្លួន​ជា​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់​។

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ សូម​មិន បញ្ចេញ​ឈ្មោះ​បានអោយ​សា​ព័ត៌មាន​យើង​ដឹងថា លោក ខាំ វង្ស គឺជា មេ​ប៉ុស្តិ៍ ដុះ​ស្លែ​មួយរូប ប្រចាំ ស្រុក ស្រែអំបិល​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា លោក ខាំ វង្ស បាន​បើកដៃ ឲ្យ​ក្រុមក្មេងស្ទាវ​ប្រព្រឹត្ត​បទល្មើស​យ៉ាងច្រើន​ករណី ដូចជា ៖(​ជក់​និង​ជួញ ដូរ សារធាតុ​ញៀន និង បទល្មើស​ផ្សេងៗ​ទៀត​) ។ ការ​បើកដៃ​ឲ្យ​ក្រុមក្មេងស្ទាវ​ប្រព្រឹត្ត​បទល្មើស​ខាងលើ លោក ខាំ វង្ស ទទួលបាន​លាភសក្ការៈ ប្រចាំខែ​ពី​ក្រុមក្មេងស្ទាវ ក្នុង​ម្នាក់​២០០​ដុល្លារ​ទៅ​៣០០​ដុល្លារ តាម​មុខ សញ្ញា ។ បើ​អ្នក ណា​មិន បាន​បង់លុយ​ឲ្យ មេ​ប៉ុស្តិ៍​រូបនេះ​ទេ នោះ​លោក ខាំ វង្ស គំរាមថា (​អញ​នឹង​ចាប់​ពួក​អែង​ដាក់គុក​)​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើតាម​ការ​សង្កេតឃើញ​របស់​ប្រជាពលរដ្ឋ ទូទៅ​ក្នុងស្រុក​ស្រែអំបិល បាន​ឲ្យ​ដឹង​បន្ថែមទៀតថា អំពើអាក្រក់​របស់លោក​នាយប៉ុស្តិ៍​ម្នាក់នេះ មិន​មែនមាន​ត្រឹមតែ​ប៉ុណ្ណឹង​នោះទេ អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​នោះ​គឺ រាល់ពេល​គេ អញ្ជើញ ទៅ​កម្មវិធី​បុណ្យ ការ ផ្សេងៗ លោក ខាំ វង្ស តែងតែ ដើរទៅ សុំ​លុយ ក្មេងស្ទាវ ដែល​ប្រព្រឹត្ត បទល្មើស​នោះ ដើម្បី យកលុយ មក​ចងដៃ​ចូលរួម ក្នុង​ពិធី​នោះ ដោយ​គ្មាន​គិតពី​កេរ្តិ៍ខ្មាស ឬ​មុខមាត់​របស់ខ្លួន​ឡើយ​។ ទំនៀម​ទំលាប់​នេះ​គឺជា​ប្រណី របស់ លោក ខាំ វង្ស​។​​

​តាម​ប្រភព ព័ត៌មាន ពី​មិត្តភក្ដិ​ជិតស្និទ្ធ របស់ ឈ្មោះ ប៊ូ ងែ​ត ដែល ត្រូវជា​កូន ប្រុស របស់ លោក នឹម សុវណ្ណនី ហៅ ប៊ូ មានមុខ​ងារ​ជា អធិការរង ស្រុកស្រែ​អំបិល​បាន​ឲ្យ​ដឹងថា កាលពី ឈ្មោះ ប៊ូ ងែ​ត រស់នៅ​ស្រុក​ស្រែអំបិល លោក​ខាំ វង្ស ជា មេ​ប៉ុស្តិ៍ រូបនេះ បាន​ជំរិត​ទា​លុយ ពី​ឈ្មោះ ប៊ូ ងែ​ត ទិញ ម៉ូតូ​១​គ្រឿង ដើម្បី ជាការ​ដោះដូរ ក្នុង​បទ​ជួញដូរ គ្រឿងញៀន ពី​ឈ្មោះ ប៊ូ ងែ​ត នេះ​។ ដោយឡែក​ឈ្មោះ ប៊ូ ងែ​ត​ភេទ​ប្រុស​មាន អាយុ ២៧​ឆ្នាំ នេះ បច្ចុប្បន្ន​ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន​នៅ​ភ្នំពេញ និង​ផ្តន្ទាទោស​ជាប់ពន្ធ​ធនាគារ​នៅ​ព្រៃ​ស ពីបទ​ជួញដូរ​គ្រឿងញៀន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ស្រុកស្រែ​អំបិល បាន​និយាយ​តៗ​គ្នា​ថា តាំងពី លោក ខាំ វង្ស រូបនេះ ឡើង​ធ្វើជា នាយប៉ុស្តិ៍​នគរបាល ជា​យូរ​ឆ្នាំ​មកហើយ ប្រជាពលរដ្ឋ​ពុំដែល​ឃើញ ចាប់​ឬ​ឃាត់ខ្លួន បាន​ក្រុម​អ្នក​សេព​និង អ្នក​ចែកចាយ​ថ្នាំ ញៀន បាន​ម្នាក់​នោះទេ បែរ​ជាមាន​សមត្ថកិច្ច​មកពី​ស្រុក​បូ​ទុម​សាគរ បានមក​ចុះ​ចាប់ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន នៅ​ស្រុក​ស្រែអំបិល​នេះ​ទៅវិញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​លោក ឈ្មោះ កែវ ប៊ូ រី ហៅ វែង ទើប តែ​កាន់ តំណែង ជា​អធិការ​ស្ដីទី បន្ទាប់ពី​លោក អធិការ ម៉ា ទី គាត់់​មាន​ជំងឺ លោក បាន​ប្រាប់​សា​ព័ត៌មាន​យើង​ថា គាត់ បានឮ​ពលរដ្ឋ និយាយ ដែរ​ថា​ឈ្មោះ ខាំ វង្ស​នេះ មានរឿង​រ៉ាវ ពាក់ព័ន្ធ បទល្មើស​ផ្សេងៗ​ជាច្រើន​ដែរ តាំងពី​គាត់ មិនទាន់ ជា​អធិការ ស្ដីទី​ឯណោះ​។​តែ​រឿង​ខ្ញុំ​មិន អាចនិយាយបាន​ទេ ទុក​ឲ្យ​ថ្នាក់លើ​ដោះស្រាយ​ទៅ​ចុះ ពីព្រោះ​អា​គាត់​នេះ​គ្មាន​នរណា និយាយ​វា ស្ដាប់​ទេ ពីព្រោះ គេ​មាន​ខ្សែ​ធំ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពាក់ព័ន្ធ រឿងរ៉ាវ បទ​ល្មើ​​ស​ខាងលើ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ក្នុងស្រុក​ស្រែអំបិល​ស្នើ​ឲ្យ លោក សំ ឃិត វៀន ស្នងការ​នគរបាល​ខេត្តកោះកុង ដែល​ល្បីល្បាញ​ថា ជា​ស្នងការ មាន​គោលជំហ​ម៉ឺងម៉ាត់ និង​ការងារ បង្ក្រាប​បទល្មើស តើ​គិត​យ៉ាងដូចម្តេច នៅពេលដែល​កូនចៅ​ខ្លួន បាន​ប្រព្រឹត្ត​ខុសផ្ទុយ​ពី​ច្បាប់ ដូចជាលោក ខាំ វង្ស​នេះ​។​

​ប្រជាពលរដ្ឋ​សង្ឃឹមថា លោក ស្នងការ មាន​វិធានការ ច្បាប់​ចំពោះ មេ​ប៉ុស្តិ៍ រូបនេះ បើ​មិន ដូច្នេះ​ទេ មុខមាត់ ថ្នាក់ដឹកនាំ នឹង​ធ្លាក់​ដល់​កម្រិត​សូន្យ​ជាក់​ជាមិនខាន​ឡើយ ដោយសារតែ​មេ​ប៉ុស្តិ៍ ឈ្មោះ ខាំ វង្ស តែ​ម្នាក់នេះ ៕​

អត្ថបទ៖ CEN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed