ថ្លែងក្នុងកិច្ចប្រជុំមួយ រវាងលោក បូរ ចាន់ថន នាយកប្រតិបត្តិនៃគេហទំព័រដើមរាំង និង គណៈកម្មការក្រុមគ្រូពេទ្យ ព្រះកេតុមាលា ប្រមាណជិត១០នាក់ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមក នៅសាលប្រជុំនៃមន្ទីរពេទ្យព្រះកេតុមាលា ហៅពេទ្យធំ១៧៩ ពេទ្យទាហាន នោះ គណៈកម្មការនៃមន្ទីរពេទ្យព្រះកេតុមាលា បានមានប្រសាសន៍ធ្ងន់ៗថា បើសិនលោក ចាន់ថន ប្ដឹងមន្ត្រីពេទ្យព្រះកេតុមាលា ទៅតុលាការ រឿងព្យាបាលម្ដាយខ្លួន ខុសបច្ចេកទេសបណ្ដាលឲ្យឈឺពីស្រាលទៅធ្ងន់ រហូតស្លាប់មែននោះ ហើយបើតុលាការ រកមិនឃើញកំហុសឆ្គងរបស់គ្រូពេទ្យទេ គឺ ខាងមន្ទីរពេទ្យនឹងប្ដឹងបកមកគ្រួសារសពវិញ ពីបទ បរិហារកេរ្តិ៍ ដោយទារសំណងច្រើនលើសដើម១គុណជា១០ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាការលើកឡើងរបស់លោក បូរ ចាន់ថន ថ្លែងប្រាប់ CPC NEWS នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នេះ ។

គណៈកម្មការមន្ទីរពេទ្យព្រះកេតុមាលា បន្តថា “ពួកខ្ញុំមិនខ្វល់ទេ ទោះបីជាមានរឿងអ្វីក៏ដោយ ព្រោះទីនេះជាពេទ្យ អង្គភាពរបស់ក្រសួងការពារជាតិ ហើយរាល់ការចំណាយចំណូល គឺ នៅលើអង្គភាព ។ ដូច្នេះ បើគ្រួសារអ្នកជំងឺប្ដឹងឈ្នះ គឺ អង្គភាពក្រសួងការពារជាតិ ជាអ្នកចេញលុយសង ។ ប៉ុន្តែបើអង្គភាពប្ដឹងបកវិញ គឺទារសំណង១គុណជា១០ ហើយសាម៉ីខ្លួនគ្រួសារអ្នកជំងឺ ជាអ្នកចេញលុយសងមកអង្គភាព”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បូរ ចាន់ថន អះអាងថា សរុបសេចក្ដីនៅក្នុងកិច្ចប្រជុំនោះ គឺខាងមន្ទីរពេទ្យព្រះកេតុមាលា មិនទទួលខុសត្រូវ ចំពោះអ្នកជំងឺឈ្មោះ សុន សាវិន ត្រូវជាម្ដាយរបស់លោក ចាន់ ថន ដែលធ្លាក់ខ្លួនឈឺធ្ងន់រហូតស្លាប់នោះទេ ដោយគណៈកម្មការបដិសេធថា មន្ត្រីពេទ្យខ្លួនព្យាបាលមិនខុសបច្ចេកទេស មិនបានដាក់ថ្នាំឲ្យរាគ មិនបានវិនិច្ឆ័យដាក់ថ្នាំខុស ហើយអ្នកជំងឺមានអាការៈក្លាយបែបនោះ មកពីជំងឺវិវត្តលឿននៃជំងឺ។

ក្នុងនោះ គណៈកម្មការពេទ្យសួរថា មានភស្តុងតាងទេ ? មានសម្រកថ្នាំដាក់អោយរាគទេ ? មានការបញ្ជាក់ពីគ្រូពេទ្យទេថា ពេទ្យព្រះកេតុមាលាព្យាបាលជំងឺខុស ?។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការឆ្លើយតបលោក ចាន់ ថន បញ្ជាក់ថា “ខ្ញុំមានសាក្សីដឹងឮ ចំពោះការដាក់ថ្នាំអោយម្ដាយខ្ញុំរាគ រហូតគាត់ដេកដួល គួបផ្សំនឹងការព្យាបាលសន្និដ្ឋានដោយស្មានៗ មិនបានពិនិត្យដោយឧបករណ៍ថតស្គេន គឺគ្រាន់តែមើលឈាមរួច សង្ស័យថា ម្ដាយខ្ញុំគ្រុនឈាម ។ ពេលនោះពេទ្យវៃថ្នាំ បណ្ដាលអោយម្ដាយខ្ញុំរាគស្ទើរក្លាយជាសាកសព ក្រោយដេកពេទ្យបាន១យប់”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ចាន់ ថន បានសួរថា “បើពេទ្យអះអាងថា ម្ដាយខ្ញុំជំងឺមិនធ្ងន់ទេ ចុះហេតុអ្វីគាត់ធ្លាក់ខ្លួនដល់ថ្នាក់ស្លាប់ ។ ម្យ៉ាងវិញទៀតបើថា ជំងឺគាត់វិវត្តលឿនឈឺបេះដូង សួត ចុះហេតុអ្វីពេទ្យនៅអគារសង្គ្រោះដំបូងជំងឺទូទៅ មិនបញ្ជូន អ្នកជំងឺទៅអគារបេះដូង ឬ អគារសួត ដើម្បីថតស្គេនពិនិត្យធ្វើការព្យាបាលអោយទាន់ពេល?”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុដូចម្តេច ក៏ពេទ្យនៅទុកគាត់ព្យាបាលដោយសន្និដ្ឋានស្មានៗ វៃថ្នាំដាក់អោយគាត់ ទាំងគ្មានការថតស្គេនពិនិត្យ ពោលគឺ ជួសតែឈាម រួចសង្ស័យថា គ្រុនឈាម ហើយក៏ដាក់ថ្នាំតែម្ដង បណ្ដាលអោយអ្នកជំងឺក្លាយជាធ្ងន់ធ្ងរលើសដើម ត្រឹមរយៈពេលខ្លីបំផុត ។

លោក ចាន់ថន បន្តថា ចំពោះសំណួរនេះ គឺខាងគណៈកម្មការមន្ទីរពេទ្យ ព្រះកេតុមាលា មិនធ្វើការបកស្រាយឡើយ ទំនងជាសំណួរចាក់ដោតចំ កំហុសឆ្គងរបស់មន្ត្រីខ្លួន ទើបបកស្រាយមិនចេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា អ្នកជំងឺនៅគ្រែ RV3 L1 ឈ្មោះ សុន សាវិន ភេទស្រីអាយុ៦១ឆ្នាំ មានទីលំនៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល គឺត្រូវជាម្ដាយរបស់លោក បូរ ចាន់ថន បានធ្លាក់ខ្លួនឈឺធ្ងន់ ស្ទើរក្លាយជាសាកសពត្រឹមរយៈពេល២ថ្ងៃ ពោលគឺម្តាយលោក មុនទៅព្យាបាល គាត់ដើរបាន ហូបបាយទឹកបានធម្មតា ។ លុះពេលចូលសំរាកព្យាបាលនៅមន្ទីរព្រះកេតុមាលា រយៈពេលតែ២ថ្ងៃសោះ ស្រាប់តែដកចង្កាមាន់ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់ ក៏រឹតតែធ្ងន់។

គ្រួសារអ្នកជំងឺ អះអាងថា ទៅព្យាបាល ដូចយកជីវិតឲ្យពេទ្យលេងសើច សាកល្បង ពិសោធន៍ ដូច្នេះដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្តាយលោក ដំបូងមានអាការៈ ក្ដៅខ្លួន គ្មានកម្លាំងហេវៗ ។ ប៉ុន្តែគាត់ដើរ កើតនិយាយបានឡើងជិះឡានរួចធម្មតា ។ លុះដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានមកសំរាកព្យាបាលនៅ មន្ទីរពេទ្យ ព្រះកេតុមាលា ហៅពេទ្យធំ១៧៩ ពេទ្យទាហាន ហើយពេទ្យបានឲ្យគាត់ សំរាកនៅអគារសង្គ្រោះដំបូងជំងឺទូទៅ ដោយពេទ្យបានពិនិត្យវិនិច្ឆ័យជំងឺ រួចសង្ស័យថា គាត់គ្រុនឈាមផង រលាកសួតផង សង្ស័យមិនជុះទៀត ។

ពេលនោះពេទ្យ បានដាក់ថ្នាំអោយគាត់ រាគជុះរហូត បណ្ដាលឲ្យអ្នកជំងឺខ្សោយ ងើបលែងរួច ស្ដូកស្ដឹង និង បន្តសម្រុកវ៉ៃថ្នាំយ៉ាងច្រើន សន្ធឹករយៈពេល២ថ្ងៃ ជាហេតុនាំឲ្យអ្នកជំងឺ ធ្វើទុក្ខខ្លាំងទៅជាធ្ងន់ពិបាកដកដង្ហើម និយាយលែងចង់កើត និងដកចង្កាមាន់ម្ដងៗ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃើញម្តាយលោក ក្លាយទៅជាធ្ងន់បែបនេះ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យ នៅអគារសង្គ្រោះដំបូងជំងឺទូទៅ បានបញ្ជូនគាត់មកអគារ បេះដូងកន្លែងសង្គ្រោះបន្ទាន់ជាន់ទី១បន្ទប់ខាងកើត ។ តែគាត់ពុំបានធូស្បើយទេ ដោយរឹតតែធ្ងន់ទៅៗ ធ្វើទុក្ខខ្លាំង និយាយលែងកើត ដកដង្ហើមស្ទើរផុតដុំៗ ។ ទើបនៅវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមគ្រួសារ បានសម្រេចដឹកគាត់ មកប្រទេសវៀតណាម ដើម្បីសង្គ្រោះបន្ត។

លុះដល់វៀតណាម ក្រុមគ្រូពេទ្យវៀតណាម បញ្ជាក់ថា ម្តាយលោកសង្ស័យមកពីពេទ្យមុន វិនិច្ឆ័យដាក់ថ្នាំមិនត្រូវ ទើបអ្នកជំងឺធ្វើទុក្ខ អាការៈក្លាយជាធ្ងន់បែបនេះ ក្ដៅរលាកសួតធ្ងន់ខកពេលហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្នអ្នកជំងឺ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់បំផុត ដោយគាត់ចំហរបេះដូង ខ្សោយ ឈាម ថ្លើមរីកធំ ក្រលៀនរីកធំ មានដុំគីសត្រង់ចង្កេះ បណ្ដាលឲ្យគាត់ចុករោយ សួតរលាកធ្ងន់ធ្ងរ ដកដង្ហើមមិនរួចហត់ ដោយត្រូវចោះសសៃឈាមតាម.ក ដើម្បីដាក់ថ្នាំនិងសេរ៉ូម បញ្ចូលបបរសុងតាមច្រមុះ និងត្រូវដកដង្ហើមចេញចូល តាមទុយោចេញពីសួតផ្ទាល់មកក្រៅ ដៃជើងគាត់ត្រូវចងភ្ជាប់នឹងគ្រែទាំងអស់។នៅទីបំផុត ស្ត្រីចំណាស់រូបនេះ បានស្លាប់ហើយ នៅមន្ទីរពេទ្យប្រទេសវៀតណាម ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ CPC

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *