ពលរដ្ឋក្នុងស្រុកស្រែអំបិលមួយចំនួនសម្តែងការព្រួយបារម្ភខ្លាំង ហើយខ្លះក៏អស់សំណើច រឿងសមត្ថកិច្ចស្នងការនគរបាលខេត្តកោះកុង ពុំអាចវែកមុខជននៅពីក្រោយក្រុមក្មេងស្ទាវដែលបានចរាចរណ៍គ្រឿងញៀនក្នុងស្រុកស្រែអំបិល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនាពេលនេះ បានបង្ហាញឡើង បន្ទាប់ពីមានការរិះគន់កាន់តែផ្ទុះឡើងជាបន្តបន្ទាប់តាមរយៈបណ្តាញសារព័ត៌មាននិងបណ្តាញសង្គមមួយចំនួនជុំវិញរឿងរ៉ាវ លោក ខាំ វង្ស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល ថា មានការឃុបឃិតទាលុយបង់ខែពីក្រុមក្មេងស្ទាវ ប្រើប្រាស់និងជួញដូរសារធាតុញៀន ក្នុងមា្នក់ៗរាប់រយដុល្លារ ដើម្បីជាថ្នូរក្នុងការបើកដៃអោយមានការប្រព្រឹត្តបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានស្ថិតក្នុងដែនសមត្តកិច្ចរបស់ខ្លួន ដែលល្មើសទៅនឹងបទបញ្ជារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្តេចតែងតែក្រើនរំលឹកទៅដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ត្រូវនាំគ្នាខិតខំ ទប់ស្កាត់ និងបង្ក្រាបអោយបានរាល់បទល្មើសគ្រឿងញៀន ដែលមាននៅក្នុងមូលដ្ឋានដេលខ្លួនកាន់កាប់នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានការរិះគន់ និងបែកធ្លាយតាមបណ្តាញសារព័ត៌មានមួយចំនួន ពីរឿងរ៉ាវស្អុយរលួយរបស់លោក ខាំ វង្ស នាយប៉ុស្តិ៍ស្រែអំបិលរួចមក គេឃើញថា ស្នងការដ្ឋាននគរបាលខេត្តកោះកុងក៏បានបង្កើតក្រុមការងារចុះស្រាវជ្រាវ ដែលមានលោកឧត្តមសេនីយ៍ត្រី គង់ យ៉ាន ជាប្រធាន ។ហើយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានចេញសេចក្តីបំភ្លឺ ដែលមានការចុះហត្ថលេខាដោយលោក គង់ យ៉ាន ប្រធានក្រុមការងារចុះស្រាវជ្រាវ ដោយក្នុងលិខិតបំភ្លឺនោះបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមការងារស្រាវជ្រាវមិនបានរកឃើញនូវកំហុសឆ្គង ឬភស្តុតាងជាក់លាក់ណាមួយ ដើម្បីដាក់បន្ទុកដល់មន្ត្រីនគរបាលដែលជាមេប៉ុស្តិ៍នគរបាលស្រុកស្រែអំបិលឈ្មោះ ខាំ វង្ស បាននោះឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការចេញលិខិតបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុងរួចមក ឃើញថា ពលរដ្ឋនៅក្នុងស្រុកស្រែអំបិលជាច្រើននាក់ បានសម្តែងនូវក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ដោយពួកគាត់បាននិយាយតគ្នាៗថា ការចុះស្រាវជ្រាវរបស់ក្រុមការងារស្នងការដ្ឋាននគរបាលខេត្តកោះកុង ហាក់ពុំមានតម្លាភាពនោះទេ ដោយពួកគាត់សួរនាំត្រឹមតែមន្ត្រីដួចគ្នាប៉ុណ្ណោះ មិនមាននណាម្នាក់សួរនាំប្រជាពលរដ្ឋសោះ ហេតុនេះហើយ ពលរដ្ឋនៅក្នុងស្រុកស្រែអំបិលធ្វើការស្នើរសុំយ៉ាងទទួចដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមេត្តាចាត់ក្រុមអធិការកិច្ចក្រសួងមហាផ្ទៃ ដើម្បីចុះមកធ្វើការស៊ើបអង្កេតពីរឿងរ៉ាវនេះអោយមានតម្លាភាពផង កុំចុះមកបានត្រឹមតែវាយទឹកបង្អើលត្រីនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញការចុះស្រាវជ្រាវខាងលើ ភ្នាក់ងារយើងបានធ្វើការទំនាក់ទំនងសុំការបំភ្លឺពីលោក គង់ យ៉ាន ស្នងការរងទទួលបន្ទុកធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងជាប្រធានក្រុមការងារចុះស្រាវជ្រាវបញ្ហាខាងលើដែរ តែលោកបានប្រាប់តាមទូរសព័្ទថា លោករវល់នៅឆ្ងាយ មិនអាចផ្តល់បទសម្ភាសបាននោះទេ ចាំលោកទំនេរចាំជួបគ្នា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថាកន្លងមក លោក មីន រស្មី ស្នងការរងទទួលផែនបង្ក្រាបបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ក៏ធ្លាប់បានបញ្ជាក់ដែរថា កន្លងមកលោកក៏ធ្លាប់ទទួលបានដំណឹងក្រៅផ្លូវការពីភាពអសកម្មមួយចំនួនក្នុងស្រុកស្រែអំបិលដែរ ប៉ុន្តែមកទល់និងពេលនេះ គឺខាងលោកនៅពុំទាន់ទទួលព័ត៌មាន ឬបន្តឹងផ្លូវការណាមួយពីពលរដ្ឋចំពោះលោកនាយប៉ុស្តិ៍ ខាំ វង្ស នៅឡើយទេ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ swiftnews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *