សត្វក្តាន់មួយក្បាល បានងាប់ ក្រោយស៊ីចំខោទ្រនាប់មួយ និងថង់ប្លាស្ទិច
សត្វក្តាន់ព្រៃ១ក្បាល នៅក្នុងឧទ្យានជាតិឃុនសាថាន នៅខេត្តណាន ភាគខាងជើងប្រទេសថៃ បានងាប់ ដោយនៅក្នុងពោះរបស់វា ពោរពេញទៅដោយកាកសំណល់ប្លាស្ទិច និងខោទ្រនាប់មួយ ។រូបភាពកាកសំណល់ប្លាស្ទិចក្នុងពោះសត្វក្តាន់នេះ ត្រូវបានប្រជាជនថៃ បង្ហោះចែកចាយពេញ នៅលើទំព័របណ្តាញសង្គមនៅព្រឹកថ្ងៃទី២៧ វិច្ឆិកា ២០១៩ នេះ ។ ក្រុមមន្ត្រីមកពីឧទ្យានឃុនសាថាន បាននិយាយថា ការធ្វើកោសល្យវិច័យលើសត្វក្តាន់ យើងរកឃើញកាកសំណល់សំរាមប្លាស្ទិច…