ក្រោយផ្ទុះការរិះគន់ ស្ករត្នោតលាយគីមីបិទហើយបើករិញ ឥឡូវអាជ្ញាធរចុះទៅបិទវិញទៀតហើយ
សិប្បកម្មលួចផលិតស្ករត្នោតក្លែងក្លាយ ចំនួន៤ទីតាំងធំៗនៅក្នុងភូមិព្រៃខ្លា ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ត្រូវបានអាជ្ញាធស្រុកបាទី! សហការជាមួយមន្រ្តីជំនាញកាំកុងត្រូល និងមន្ទីរសិប្បកម្មខេត្តតាកែវ ។ចុះបង្រ្កាបដោយរឹបអូសវត្ថុតាងមួយចំនួនយកទៅរក្សាទុកនៅសាលាស្រុកបាទី កាលពីព្រឹកថ្ងៃទី២៨,១១,២០១៩នេះ ចំពោះស្ករដែលបានកែច្នៃហើយត្រូវបានដុតបំផ្លាញចោល។ លោក ភួន ឈីម អភិបាលស្រុកបាទី ថ្លែងថា បញ្ហាលួចផលិតស្ករត្នោតក្លែងក្លាយ ដោយយកស្ករសរ ។លាយជាមួយទឹកនិងប្រេងឆាមកកែច្នៃជាស្ករត្នោតនេះ ។កន្លងមកអាជ្ញាធស្រុកបាទី បានកោះហៅម្ចាស់ទីតាំងផលិតទាំងជាង៤០ទីតាំងនៅក្នុងស្រុកបាទី…