បុរសម្នាក់ ដោយមានចិត្តអាណិតក្មួយពេក បានឲ្យក្មួយនិងប្រពន្ធថ្លើមថ្លៃទៅស្នាក់នៅផ្ទះរបស់ខ្លួន តែដឹងអី ពេលមានជម្លោះជាមួយប្រពន្ធ ស្រាប់តែកំពូលក្មួយជើងល្អគ្មានពីរ មួម៉ៅក្តៅចិត្ត ក៏យកដែកកេះដុតផ្ទះរបស់ពូ ឆេះក្លាយជាផេះផង់ខ្ទេចឲ្យខានបាននៅទាំងអស់គ្នា។ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៨និង១៥នាទី ចំណុចដីសម្បទានសង្គមកិច្ច ក្នុងភូមិស្វាយជ្រុំ ឃុំថ្មី ស្រុកចិត្របុរី ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនដែលដុតពូចោលនេះ មានឈ្មោះ វៀន ជីវ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ ភា ស៊ីណា អាយុ២៧ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុ ។ ចំណែក បុរសជាពូ និងជាម្ចាស់ផ្ទះឈ្មោះ ឡុញ វៀន អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះស៊ា នា អាយុ៣៨ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយជ្រុំ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច បានឲ្យដឹងថា មួយរយ:កាលកន្លងមក ឈ្មោះ ឡុញ វៀន បានអោយផ្ទះ(មានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្ដារ) ទៅក្មួយឈ្មោះវៀន ជីវ៉ា និងប្រពន្ធឈ្មោះភា ស៊ីណា ស្នាក់នៅបណ្ដោះអាសន្ន ចំណែក បុរសជាពូបានទៅស្នាក់នៅឯរោងស្រែឆ្ងាយពីភូមិជាមួយប្រពន្ធ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់ថ្ងៃកើតហេតុខាងលើនេះឈ្មោះវៀន ជីវ៉ា មានទំនាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធ(ភា ស៊ីណា)បានធ្វើសកម្មភាពដុតផ្ទះនោះឆេះអស់តែម្ដង ហើយក៏បានរត់គេចខ្លួនបាត់ មុនពេលកម្លាំងនគរបាលចុះទៅដល់កន្លែងកើតហេតុ។បច្ចុប្បន្ន កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាន សហការជាមួយកន្លងនគរបាលប៉ុស្តិ៍រដ្ឋបាល កំពុងស្រាវជ្រាវតាមរកមុខសញ្ញា ដើម្បីចាត់ការតាមនីតិវិធី ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ KBN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed