នគរបាលជាតិ តែងតាំងស្នងការរងម្តង៣រូប សរុបខេត្តសៀមរាប មានស្នងការរង២៤រូប
នៅស្នងការនគរបាល ខេត្តសៀមរាប នាព្រឹកមិញ បានធ្វើពិធី ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលជាតិ ខេត្តសៀមរាប ក្រោមវត្តមាន លោកប៉ែន វិបុល អគ្គស្នងការរង នគរបាលជាតិ និងជាប្រធានាយកដ្ឋានបុគ្គលិក និងលោកនាក់ ណេរ៉ុន អភិបាល រងខេត្តសៀមរាប រួមនិងមន្ត្រីអបដំណើរជាច្រើនរូបទៀត។ សេចក្ដីប្រកាសនេះ…