ជនជាតិឥណ្ឌូនេស៊ីម្នាក់ ខណៈកំពុងជិះម៉ូតូកង់បី ស្រាប់តែមានរថយន្ដមួយគ្រឿងបើកដោយជនជាតិចិនមានគ្នា៤នាក់ បានមកបើកកៀរម៉ូតូកង់បី រួចធ្វើសកម្មភាពឆក់កាបូបលុយដែលមានទឹកប្រាក់៥ពាន់ដុល្លារ និងទូរស័ព្ទ៣គ្រឿង រួចបើករត់គេចខ្លួនបាត់ស្រមោល ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៣ និង១៥នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្ដីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ DAViD ភេទប្រុស ជនជាតិឥណ្ឌូនេស៊ី ថ្ងៃខែឆ្នាំកំណោះតថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៩៨៩ កាន់លិខិតឆ្លងដែនលេខC.296772ស្រុកកំណើតប្រទេសឥណ្ឌូនេស៊ី ។ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យមានគ្នា៤នាក់ ពុំស្គាល់អត្ដសញ្ញាណ ជាជនជាតិចិន ។ ដោយឡែកទ្រព្យសម្បត្ដិបាត់បង់មានៈ ប្រាក់ដុល្លារសរុបប្រហែល៥០០០ដុល្លារសហរដ្ឋអាមេរិក និងទូរស័ព្ទដៃចំនួន៣គ្រឿង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបន្ដថា តាមការបំភ្លឺជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីធ្វើការអនឡាញក្នុងកាស៊ីណូហ្ក្រេនដ្រាហ្គនរីសតវិញ បានមកបន្ទប់ស្នាក់នៅរបស់ខ្លួនដែលបានជួលនៅក្បែរនោះ បន្ទាប់មកខ្លួន និងមិត្ដភក្ដិ៣នាក់ទៀត ស្រី១នាក់ បានបបួលគ្នាទៅច្រៀងខារ៉ាអូខេ នៅភូមិព្រែកស៊ឹង ឃុំសំពៅពូន យីហោ១៦៨ ខណៈនោះជនរងគ្រោះ និងបក្ខពួកបាននាំគ្នាជិះម៉ូតូកង់ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿង បើកមកពីក្រោយ រួចកៀម៉ូតូកង់បី ដែលជនរងគ្រោះជិះនោះឲ្យឈប់ ហើយមានមនុស្សប្រុស៣នាក់ និយាយភាសាចិន បានធ្វើសកម្មភាពឆក់យកកាបូបលុយបស់ជនរងគ្រោះ រួចឡើងជិះរថយន្តគេចខ្លួន ដោយបើកសំដៅទៅទិសខាងជើង (រាជធានីភ្នំពេញ) បាត់តែងម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះព្រឹកឡើង ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវក្រុមជនសង្ស័យខាងលើ យកមកអនុវត្ដចាត់ការតាមនីតិវិធីច្បាប់ ។ ករណីនេះ សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីស្រាវជ្រាវ រកជនសង្ស័យទាំង៤នាក់ ដើម្បីចាត់ការតាមច្បាប់ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ នគរវត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *