ប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្ត​សៀមរាប បានការត្អូញត្អែតម្លៃស្រូវ ត្រូវបានក្រុម​ឈ្មួញបញ្ចុះ តម្លៃ ទៅតាមតែអំពើចិត្ត ។ តាមការបញ្ជាក់របស់របស់​ប្រជាកសិករ ដោយមិនបានបញ្ចេញឈ្មោះ ស្ថិតនៅក្នុងឃុំ សែន សុខ ស្រុក ក្រឡាញ់ ខេត្តសៀមរាប បានឲ្យដឹងថា នៅដើមរដូវបង្កបង្កើនផលស្រូវតម្លៃ​ស្រូវបានធ្លាក់ចុះ​ខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាកសិករសុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា ក្រុមឈ្មួញចុះមកប្រមូលទិញផលស្រូវ បាន​ទម្លាក់់តម្លៃទាប តាម​តែអំពើចិត្ត​ ហើយទូទាត់ថ្លៃ​ចំណាយ​ទៅមិនបានរួចតម្លៃថ្លៃជី និង ថ្លៃច្រូតកាត់ផង​ ។ កសិករ​រូបនោះ​ សំណូមពរដល់រាជរដ្ឋាភិបាល ក៏ដូចអាជ្ញាធរខេត្ត ស្រុក សូមជួយឲ្យ អន្តរាគមន៍ ចំពោះតម្លៃនៃស្រូវរបស់ប្រជាកសិករ កុំឲ្យក្រុមឈ្មួយទម្លាក់​ថ្លៃ​ខ្លាំងពេក​ ព្រោះ​ប្រជាកសិក​បានខិតខំ បង្ហូរញើស ក្រោមកម្តៅថ្ងៃ ហាលភ្លៀង ដោយគ្មានពេលល្ហែរ ដើមី្បបង្កបង្កើនផលចិញ្ជឹមជីវិត ។ ម៉្យាងទៀតក៏សុំឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារ និង កំណត់តម្លៃឲ្យបានច្បាស់ ងាយស្រួលដល់ប្រជាកសិករ កុំឲ្យក្រុមឈ្មួញធ្វើទៅតាមអំពើចិត្តនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបញ្ជាក់ របស់ស្រ្តី​ជាឈ្មួញកណ្តាលប្រមូលទិញស្រូវពីប្រជាពលរដ្ឋ សុំកុំឲ្យបញ្ចេញឈ្មោះ បានប្រាប់ថា ការប្រមូលទិញស្រូវនេះ គឺតម្លៃទៅតាមប្រភេទស្រូវ ចំពោះស្រូវម្លឹះក្រហម ១គីឡូ ក្រាម តម្លៃ ១ពាន់៨០០រៀល , ស្រូវម្លឹះស ១គីឡូក្រាម តម្លៃ ៧០០រៀល ។

យោងទៅតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្ត បានបញ្ជាក់ថា ការប្រមូលផលស្រូវ វស្សាបានសរុប ១២៩ពាន់៧០៣ហិកតា ទិន្នផលជាមធ្យម ២,១៩៥តោន ក្នុងមួយហិកតា បរិមាណផលសរុប ២៨៤ពាន់ ៨១៣តោន ក្នុងនោះស្រូវស្រាល ចំនួន ៣៦ពាន់២៧៨ហិកតា ទិន្នផលជាមធ្យម ១,៨៧៧តោនក្នុងមួយហិកតា បរិមាណ ផលសរុប ៦៨ពាន់៩១តោន , ស្រូវចំការ ចំនួន ១ពាន់៩២៥ហិកតា ទិន្នផលជាមធ្យម ២,០៧០តោន ក្នុងមួយហិកតា បរិមាណផល ៣ពាន់៩៨៥តោន , ស្រូវកណ្តាល ចំនួន ៩១ពាន់៥០០ហិកតា ទិន្នផលជាមធ្យម ២,៣២៥តោន ក្នុងមួយហិកតា បរិមាណផល ២១២ពាន់៧៣៧តោន ។ ក្នុងនោះដែរតម្លៃស្រូវក្រអូបស្ងួត ១គីឡូក្រាម តម្លៃ ១ពាន់៥០០រៀល , ស្រូវក្រអូបស្មើម ១គីឡូក្រាម តម្លៃ ១ពាន់៥០រៀល , ស្រូវចម្រុះស្ងួត ១គីឡូក្រាម តម្លៃ ៩៥០រៀល , ស្រូវចម្រុះសើម ១គីឡូក្រាម តម្លៃ ៨៥០រៀល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការបញ្ជាក់របស់ជំនាញកសិកម្មលើដំណាំស្រូវ ដើមី្បឲ្យស្រូវរបស់ប្រជាកសិករមានទីផ្សារ និងមានតម្លៃខ្ពស់នោះ គឺសូមឲ្យបងប្អូនប្រជាកសិករ ចេះជ្រើសរើសគ្រប់ពូជស្រូវ ដើមី្បតម្រូវការទៅតាមទីផ្សារ ព្រមទាំងឲ្យចេះចងក្រងក្រុម ក្នុងការបង្កបង្កើនផល ជៀសវាងការចម្លងពូជស្រូវពីស្រែមួយទៅស្រែមួយ ដែលធ្វើឲ្យស្រូវបងប្អូនមានលក្ខណៈគ្រាប់ស្រូវចម្រុះ ដោយក្នុងតំបន់វាលស្រែនោះ ធ្វើស្រែមានពូជស្រូវគ្រប់ប្រភេទ ដែលបង្កឲ្យស្រូវបងប្អូនក្លាយ មិនសុទ្ធដូចគ្រាប់ ពូជដែលបានធ្វើនោះឡើយ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ កម្ពុជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *