នារីដែលជាកម្មការីរោងចក្រម្នាក់បានប្រឹងរកប្រាក់ទាំងលំបាកលំបិនសន្សំបានចំនួន៣៥០ដុល្លារ ក៏ផ្ញើតាមវីងទៅឱ្យម្តាយនៅឯស្រុកកំណើត ស្រាប់តែពេលក្រុមគ្រួសារទៅបើកក៏ត្រូវខាងភ្ញាក់ងារវីងប្រាប់ថា មានគេដកយកមុនបាត់ទៅហើយ លុះស្ត្រីជាម្ចាស់លុយទៅសួរនាំកន្លែងដើមដែលនាងផ្ញើចេញ បែរជាត្រូវថៅកែវីងស្តីដៀលមើលងាយមើលថោក ជាហេតុធ្វើឱ្យនារីរងគ្រោះកើតទុក្ខមិនសុខចិត្តទទូចទាមទារឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារីរងគ្រោះខាងលើ មានឈ្មោះស៊ូ ឈិនអូន អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល។

តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នាងបានផ្ញើលុយចំនួន៣៥០ដុល្លារ តាមភ្នាក់ងារវីងវេរលុយ១កន្លែង ស្ថិតក្នុងភូមិអង្គ សង្កាត់កំបូល ខណ្ឌកំបូល ទៅឱ្យម្តាយនៅឯស្រុកកំណើតខេត្តកំពង់ធំ ដោយនាងបានដាក់លេខអ្នកទទួល គឺជាលេខទូរស័ព្ទបងស្រីរបស់នាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះពេលផ្ញើរួច នាងក៏បានខលទៅប្រាប់បងស្រីឱ្យទៅបើកលុយចំនួន៣៥០ដុល្លារ នៅកន្លែងវីង ស្រាប់តែពេលបងស្រីរបស់នាងទៅបើកក៏ត្រូវភ្នាក់ងារវីងឆ្លើយប្រាប់ថា ចំនួនទឹកប្រាក់និងលេខទូរស័ព្ទអ្នកទទួល គឺត្រឹមត្រូវអស់ហើយ ប៉ុន្តែទាស់ត្រង់ថា លុយត្រូវបានគេបើកយកមុនបាត់ទៅហើយ ទើបធ្វើបងស្រីនាងនឹកឆ្ងល់ក៏ទូរស័ព្ទមកប្រាប់នាងវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះពេលនាងទៅសួរនាំនៅកន្លែងវីង ដែលនាងបានផ្ញើចេញទៅ ប៉ុន្តែបែរជាត្រូវរងនូវការប្រមាថមើលងាយថានាងល្ងង់ខ្លួនឯងទៅវិញ ទើបធ្វើឱ្យនាងកើតទុក្ខមិនសុខចិត្តក៏ធ្វើដំណើរមកកាន់ទីស្នាក់ការកណ្តាលរបស់វីង នៅជិតស្តុបបូកគោ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីឱ្យជួយស្រាវជ្រាវលើបញ្ហានេះផង ព្រោះទឹកប្រាក់៣៥០ដុល្លារសម្រាប់នាង គឺច្រើនខ្លាំងណាស់ ព្រោះនាងខំសន្សំដោយកម្លាំងញើសឈាមជាច្រើនខែទម្រាំបាន មិនគួរបាត់បង់ទៅដោយងាយៗបែបនេះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក តាមសម្តីស្ត្រីជាបងស្រីរបស់នារីរងគ្រោះខាងលើបានអះអាងថា នៅមុនពេលកើតហេតុ ប្អូនស្រីពិតជាបានផ្ញើលុយចំនួន៣៥០ដុល្លារ តាមវីង ដោយដាក់លេខទូរស័ព្ទរបស់គាត់ជាអ្នកទទួលមែន លុះក្រោយមកជិត១ម៉ោង ទើបគាត់បានទៅរកកន្លែងវីង ដើម្បីបើកលុយ ស្រាប់តែគេប្រាប់ថា លុយនោះត្រូវគេដកមុនបាត់ទៅហើយ ធ្វើឱ្យគាត់នឹកឆ្ងល់យ៉ាងខ្លាំង ព្រោះធម្មតាពេលបើកលុយ គេត្រូវការយកទូរស័ព្ទរបស់អ្នកដែលត្រូវទទួលយកឆែកពិនិត្យជាមុនសិន ទើបបើកឱ្យតែហេតុអ្វីបានជាមានអ្នកអាចលួចដកលុយគាត់មុនបាន បើទូរស័ព្ទនៅជាប់ខ្លួនគាត់រហូតនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនេះ ស្ត្រីរងគ្រោះនិងបងស្រីបានអះអាងថា ក្នុងករណីនេះប្រសិនបើរកឃើញថា លុយនេះត្រូវខាងក្រុមគ្រួសាររបស់នាងជាអ្នកដកនោះ រូបនាងនឹងសុខចិត្តឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ តែផ្ទុយទៅវិញនាងក៏សុំឱ្យខាងក្រុមហ៊ុនវីង មេត្តាជួយស៊ើបអង្កេតលើករណីនេះផង ព្រោះលុយដល់ទៅ៣៥០ដុល្លារ ពិតជាធំធេងសម្រាប់ជីវភាពនាងណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ក្រុមហ៊ុនវីង បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “បន្ទាប់ពីបានទទួលព័ត៌មានអំពីករណីរវាងអតិថិជនដែលជាកម្មការនីរោងចក្រជាមួយភ្នាក់ងារវីងនៅក្នុងសង្កាត់កំបូល ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា បានជួបជាមួយភាគីពាក់ព័ន្ធព្រមទាំងធ្វើការសើបអង្កេតជាក់ស្តែងកាលពីថ្ងៃទី០៤ វិច្ឆិកា ២០១៩ នេះ ហើយបានផ្តល់នូវដំណោះស្រាយមួយដ៏សមស្រប និងយុត្តិធម៌ដែលភាគីទាំងអស់ព្រមទទួលយកបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងមកសេវាកម្មអតិថិជនរបស់វីងដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ ៖ 855 23 999 989 ឬ012 999 489 រៀងរាល់ម៉ោងធ្វើការ “។

ចំណែកនារីរងគ្រោះក៏បានបង្ហោះសារដែរថា “នាងខ្ញុំសូមអរគុណចំពោះក្រុមហ៊ុនវីងដែលបានដោះស្រាយចំពោះករណីរបស់នាងខ្ញុំ។ នាងខ្ញុំមានការពេញចិត្តចំពោះដំណោះស្រាយមួយនេះវាគ្រាន់តែជាបញ្ហារបស់នាងខ្ញុំនិងភ្នាក់ងារដែលខ្ញុំវេប្រាក់ប៉ុណ្ណាះ មិនពាក់ពន្ធ័ជាមួយក្រុមហ៊ុនវីងនោះទេ។

នាងខ្ញុំមានការពេញចិត្តចំពោះក្រុមហ៊ុនវីងដែលមានការយកចិត្តទុកដាក់ចំពោះអតិជន។ នាងខ្ញុំសូមអធ្យាស្រ័យដែលធ្វើការឡាយក្នុងហ្វេសប៊ុកមុនទទួលបានដំណោះស្រាយពីក្រុមហុ៍នវីង”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ នគរធំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *