ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលមួយចំនួនធំជាយុវជន បាននាំគ្នាប្រតិកម្មខ្លាំងៗចំពោះទង្វើមិនគប្បីរបស់ក្រុមតារាសិល្បះខ្មែរ ក្នុងការជួយផ្សព្វផ្សាយស្ពត់ពាណិជ្ជកម្មអោយក្រុមហ៊ុនស្រាបៀតាមរយះកញ្ចក់ទូរទស្សន៍ក្តី តាមរយះបណ្តាញសង្គមហ្វេសប៊ុកក្តី។​

យ៉ាងណាមិញនៅមុននេះបន្តិឯកឧត្តម ពេជ្រ ស្រស់ ពេជ្រ ស្រស់ បានបង្ហោះសារផ្ញើរទៅកាន់លោក ហេង ឡុង ថា ៖ Heng Loong ដៃម្ខាងអប់រំ ដៃម្ខាងជម្រុញឲ្យបង្កើនគ្រោះថ្នាក់ចរាចរណ៍កើតឡើងបន្ថែមទៀត។ បើទោះបីជាពាក់មួកសុវត្ថិភាពយ៉ាងណាក៏ដោយនៅពេលគ្រឿងស្រវឹងចូលខ្លួនហើយម៉ែ ឪ មួកសុវត្ថិភាពទៀតក៏ជួយមិនឈ្នះនោះដែរគឺផ្ទុះទាំងមួកនឹងទៀត​

តើពេលណាទើបកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានទៅ…?បើអ្នកអប់រំអំពីការបង្ការនូវគ្រោះថ្នាក់និងអ្នកជំរុញឲ្យមាកំណើននូវគ្រោះថ្នាក់ចរាចរណ៍ គឺជាមនុស្សតែ១ និងក្រុមតែ១យ៉ាងដូច្នេះនោះ។​

ដើម្បីតែជីវភាពផ្ទាល់ខ្លួនគឺមិនខ្វល់ពីសេចក្តីស្លាប់របស់អ្នកដទៃគឺ ពិតជាសង្វេគខ្លាំងណាស់។សុំបងប្អូនកុំយកគ្រឿងស្រវឹងធ្វើជាគ្រឿងអលង្កាពាក់លើខ្លួនអី ពីព្រោះវាមិនទាន់សម័យដូចហ្វូងតារាកំពុងផ្សព្វផ្សាយនេះទេ ដោយហេតុថាគ្រឿងស្រវឹងគឺជាមឈូសសំរាប់ដាក់បងប្អូនទៅវិញទេ។ ពេជ្រ ស្រស់០៧/១២/២០១៩៕​

By admin

Leave a Reply

Your email address will not be published. Required fields are marked *