ក្រោយផ្ទុះការរិះគន់ពេញហ្វេសប៊ុក អធិការស្រុកបាភ្នំ ដែលលួចដោះលែងជនល្មោមកាមនោះ បានចាប់បញ្ជូនជនសង្ស័យទៅស្នងការខេត្តហើយ
លោក ម៉ុម សារ៉ុម អធិការនគរបាលស្រុកបាភ្នំ ថ្លែងប្រាប់ CPC NEWS ថា ជនសង្ស័យពាក់ព័ន្ធករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ រហូតបានសម្រេចចំនួន៥ដង បានចូលបំភ្លឺដោយខ្លួនឯង នៅព្រឹកថ្ងៃទី៩ ខែធ្នូ នេះ ។ ក្រោយការសាកសួរ គឺ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរូបនេះ ហេីយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដេីម្បីបន្តនីតិវិធី…