លោក​ ម៉ុម សារ៉ុម​ អធិការនគរបាលស្រុកបាភ្នំ​ ថ្លែងប្រាប់​ CPC NEWS ថា​ ជនសង្ស័យពាក់ព័ន្ធករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ​ រហូតបានសម្រេចចំនួន៥ដង​ បានចូលបំភ្លឺដោយខ្លួនឯង​ នៅព្រឹកថ្ងៃទី៩​ ខែធ្នូ​ នេះ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការសាកសួរ​ គឺ​ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរូបនេះ​ ហេីយបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង​ ដេីម្បីបន្តនីតិវិធី​ ។ការសម្រេចឃាត់ខ្លួនសាជាថ្មីលេីជនសង្ស័យរូបនេះ​ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លាលេីលោក​ ម៉ុម សារ៉ុម​ អធិការនគរបាលស្រុកបាភ្នំ​ ដែលសម្រេចដោះលែងជនសង្ស័យ​ ក្រោយសាកសួរត្រឹមរយៈពេល៤ម៉ោង​ ប៉ុណ្ណោះ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា​ ក្រោយហៅមកសាកសួររយៈពេលត្រឹមតែ៤ម៉ោង​ ប៉ុណ្ណោះ​ បែរជាលោកអធិការនគរបាលស្រុកបាភ្នំ​ ខេត្តព្រៃវែង​ បញ្ជាអោយដោះលែងជនសង្ស័យម្នាក់​ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ​ រហូតបានសម្រេចចំនួន៥ដង​ ។

គ្រួសារនៃជនរងគ្រោះ​ ចោទប្រកាន់ថា​ ការដោះលែងយ៉ាងប្រញាប់ប្រញាល់បែបនេះ​ គឺ​ ពិតជាមានការប្រព្រឹត្តអំពេីពុករលួយ​ ដោយស្នេីអោយស្ថាប័នពាក់ព័ន្ធ​ បេីកការស៊េីបអង្កេតជាបន្ទាន់​ ។ប៉ុន្តែលោកអធិការនគរបាលស្រុកបាភ្នំ​ បានចេញមុខបដិសេធ​ ការចោទប្រកាន់​ នេះ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងស្រីរងគ្រោះអាយុ១១ឆ្នាំ​ រៀបរាប់​ថា​ កាលពីថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ លោក​ ពិន​ ប៊ន​ ជាជនសង្ស័យ​ បានហៅទៅជួយទូលស្រូវពូជ លោកយាយនៅឯស្រែក្រោយផ្ទះ​ ។ ស្រាប់តែទៅដល់អត់ឃើញលោកយាយក៏បានសួរ​ ថា​ ឯណាយាយ? ស្រាប់តែលោកប៊ិន ប៊នបានរត់ទៅចាប់ខ្ទប់មាត់ហើយយកទៅរំលោភតែម្តង ថែមទាំងគំរាមកំហែងមិនឲ្យប្រាប់ម៉ែឪនោះទេ​ បើហ៊ានប្រាប់នឹងអារ.កសម្លាប់ចោល​ ហើយក៏មានការរំលោភជាបន្តបន្ទាប់រហូតបាន៥ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្មេងស្រី​ បន្តថា​ លុះមកដល់ព្រឹកថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ២០១៩​ រឿងនេះ​ បានបែកការណ៍ដល់ម្តាយឈ្មោះនួន មៀង អាយុ៤១ឆ្នាំនិងឪពុក ឈ្មោះយី តាមនអាយុ៣៥ឆ្នាំ ហើយម្ដាយឪពុកជនរងគ្រោះ​ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រក្សជ័យស្រុកបាភ្នំ ខេត្តព្រៃវែង។ក្រោយទទួលពាក្យបណ្តឹង​ ក៏មានការ​ ហៅជនសង្ស័យ​ ឈ្មោះ​ ពិន​ ប៊ន​ មកសួរនាំ​ រយៈពេលត្រឹម៤ម៉ោងក៏ដោះលែងអោយមានសេរីភាព​ ឡេីងវិញ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមគ្រួសារជនរងគ្រោះបន្តទៀតថា​ គាត់ឆ្ងល់ណាស់ហេតុអ្វីបានជាលោកអធិការនិងលោកមេប៉ុស្តិ៍ចាប់ហើយ អោយជនសង្ស័យត្រលប់មកផ្ទះវិញ​ ដោយសង្ស័យមានការប្រព្រឹត្តអំពេីពុករលួយ​ ។ជុំវិញបញ្ហានេះ​ លោក​ ម៉ុម សារ៉ុម​ អធិការនគរបាលស្រុកបាភ្នំ​ ចេញមុខមកបដិសេធ​ យ៉ាងដូច្នេះ​ ថា​ ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ២០១៩​ វេលាម៉ោង១៣៖២០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលរក្សជ័យ បានទទួលពាក្យបណ្តឹងមួយច្បាប់ពីឈ្មោះ នួន មាង ភេទស្រីអាយុ៤១ឆ្នាំ នៅភូមិតាពេជត្បូងឃុំរក្សជ័យស្រុកបាភ្នំ ប្តឹងទៅលើឈ្មោះ ពិន ប៊ន ភេទប្រុសអាយុ៦១ឆ្នាំ រស់នៅភូមិតាពេជត្បូងឃុំរក្សជ័យស្រុកបាភ្នំ ពីបទរំលោភសេពសន្ថវ: ទៅលើកូនស្រីរបស់គាត់អាយុ១១ឆ្នាំ បានចំនួន៥ដង​ ថ្ងៃខែមិនចាំក្នុងឆ្នាំ២០១៩ ។

ក្រោយពេលទទួលពាក្យបណ្តឹង សមត្ថកិច្ចបានកោះហៅឈ្មោះពិន ប៊ន មកសាកសួរនៅប៉ុស្តិ៍តែគាត់បានបដិសេដថាមិនបានរំលោភលើក្មេងស្រីនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះហើយ​ ដោយខាងដើមបណ្តឹងពុំមានសាក្សីដឹងលឺឬឃើញថាឈ្មោះ ពិន ប៊ន ជាអ្នករំលោកនោះទេ បានជាសមត្ថកិច្ចឆ្លងទៅជំនាញខេត្តនិងព្រះរាជអាជ្ញា គាត់បានប្រាប់ថាមិនមានសាក្សីឬភស្តុតាងត្រូវដាក់បន្ទុកនោះទេ ហើយក៏បានអោយគាត់ទៅផ្ទះវិញ តែត្រូវធ្វើកិច្ចសន្យាធានាត្រឹមត្រូវពីប្រពន្ធកូនគាត់​ ។

លុះដល់ព្រឹកឡើង​ ថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ២០១៩ សមត្ថកិច្ចបានទៅហៅឈ្មោះ ពិន ប៊ន មកសាកសួរម្តងទៀតតែគាត់បានរត់គេចខ្លួនបាត់ ហើយប្រពន្ធកូនគាត់ ប្រាប់ថាគាត់មាន ជំងឺគាំងបេះដូងទៅមើលនៅភ្នំពេញ​ ។ពេលនេះ សមត្ថកិច្ចបានបន្តធ្វើសំណុំរឿងនិងស្រាវជ្រាវតាមនីតិវិធីច្បាប់​ ៕​អូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ CPC

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *