ប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងតែមានការព្រួយបារម្ភពីសុវត្ថិភាពសង្គម គ្រាដែលមានក្រុមក្មេងមួយក្រុមនាំគ្នាជិះម៉ូតូប្រណាំងគ្នាភ្នាល់ដាក់ប្រាក់ជារៀងរាល់ថ្ងៃដោយចាប់ពីម៉ោង៣រសៀល នៅតាមបណ្ដោយផ្លូវកៅស៊ូមួយខ្សែរចំណុច ឧទ្យានគំរូមិត្តភាពបច្ចេកទេសវិទ្យាសាស្ត្រកសិកម្ម យូណាន ឋិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពីពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃរសៀល គេតែងតែឃើញក្រុមក្មេងមួយក្រុមប្រមាណមានគ្នាជិត១០នាក់បានមកម្ដុំគ្នារួម ទាំងម៉ូតូកែច្នៃស៊ីម៉ាំងប្រេនកងរំពង មានម៉ូតូខ្លះមានតែគ្រោងឆ្អឹងនៅផ្លូវជាតិ៥៧D កាច់កែងផ្លូវជាតិចូលឧទ្យានគំរូមិត្តភាពបច្ចេកទេសវិទ្យាសាស្ត្រកសិកម្មយូណាន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគាត់បន្ថែមថា ករណីខាងលើនេះ​សមត្ថកិច្ចធ្លាប់មកបង្ក្រាបម្ដងហើយ តែនៅមានក្រុមក្មេងទំនើងនាំគ្នាយកម៉ូតូមកជិះប្រណាំងគ្នាលាន់សំឡេងរំពង រំខាន់ដល់អ្នកធ្វើដំណើរឆ្លងកាត់ ដោយសារតែក្រុមក្មេងមួយក្រុមជិះម៉ូតូប្រណាំងគ្នា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក៏ដោយ ពួកគាត់ទទូចដល់សមត្ថកិច្ចធ្វើយ៉ាងណាដើម្បីចាត់ការក្រុមក្មេងដែលនាំគ្នាជិះម៉ូតូប្រណាំងគ្នាភ្នាល់ដាក់ប្រាក់ កុំឲ្យមាននៅទីតាំងខាងលើនេះទៀត ព្រោះការពារសុវត្ថិភាពដល់អ្នកធ្វើដំណើរ និងការពារសុវត្ថិភាពដល់ពួកគាត់ផង ខ្លាច ក្រុមក្មេងទាំងអស់នោះជាប់ពាក់ពន្ធ័នឹងគ្រឿងញៀន ចាប់ជំរិតកូនគាត់យកប្រាក់ គ្រាដែលពួកគាត់ជាប់រវល់ធ្វើការងារស៊ីឈ្នួលជួលពទ្ធ័គេដែលនៅឆ្ងាយពីលំនៅឋាន និងធ្វើឲ្យអសន្តិសុខតាមផ្លូវសាធារណៈ ប៉ះពាល់ដល់អ្នកធ្វើដំណើរផ្សេងៗ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ នគរវត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *