រដ្ឋាភិបាល​កម្ពុជា​ បង្ហាញ​ក្ដី​សង្ឃឹមថា​ សហភាព​អឺរ៉ុប​នឹង​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» (EBA​) ពី​កម្ពុជា​ទេ​ បន្ទាប់ពី​របាយការណ៍​មួយ​ដែល​កម្ពុជា​ហៅថា​«គ្រប់ជ្រុងជ្រោយ​»នោះ​ ត្រូវ​បាន​ដាក់​ឆ្លើយតប​ទៅ​អឺរ៉ុប​រួចរាល់​ហើយ​នោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ ជា​ថ្ងៃ​ចុងក្រោយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ឆ្លើយតបទៅនឹង​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​អំពី​ការ​រក​ឃើញ​ និង​សន្និដ្ឋាន​ពាក់ព័ន្ធ​នឹង​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជាប​ណ្ដោះ​អាសន្ន​ ដែល​បាន​ផ្តល់​ឱ្យ​កម្ពុជា ក្រោម​កម្មវិធី​ EBA​។

ក្នុង​សេច​ក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី១២​ ខែ​ធ្នូ​នេះ​ ក្រសួង​ការបរទេស​កម្ពុជា​ បាន​ប្រកាស​ថា​ រដ្ឋាភិបាល​បាន​ដាក់​របាយការណ៍​ «គ្រប់ជ្រុងជ្រោយ​» ទៅតាម​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប​រួចរាល់​ហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​ការបរទេស​ បាន​លើកឡើង​ថា​ របាយការណ៍​នោះ​ ឆ្លើយតប​នឹង​ក្ដី​បារម្ភ​របស់​អឺរ៉ុប​អំពី​សិទ្ធិ​នយោបាយ​ សិទ្ធិ​ដីធ្លី​ សេរីភាព​បញ្ចេញមតិ​ និង​សេរីភាព​បង្កើត​សមាគម​។

ក្រសួង​ការបរទេស​ និយាយ​ក្នុង​សេចក្ដីថ្លែង​ការណ៍​នោះ​ថា​៖ «រាជរដ្ឋាភិបាល​សង្ឃឹមថា​ គណៈកម្មការ​អឺរ៉ុប​ នឹង​ធ្វើការ​ពិចារណា​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​សុឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការអនុវត្ត​រាល់​អនុសញ្ញា​អន្តរជាតិ​ទាំងអស់​»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋាភិបាល​ ឱ្យ​ដឹង​ទៀត​ថា​ ការ​កាត់​ផ្តាច់​ EBA​ អាច​នឹង​ប៉ះពាល់​សង្គម​ដល់​កម្មការិនី​ប្រមាណ​ជិត​ ១លាន​នាក់​ និង​ផល​ប៉ះពាល់​ដោយប្រយោល​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ ​ដែល​រស់នៅ​ពឹងផ្អែក​លើ​ប្រាក់ឈ្នួល​របស់​ពួកគេ​ រួម​ទាំង​ការគោរព​នូវ​គោលការណ៍​អធិបតេយ្យ​ភាព​ និង​ការ​មិន​ជ្រៀ​តជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។

ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​ត្រូវ​បាន​ដាក់​ជូន​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី១១​ ខែវិច្ឆិកា​កន្លងមក​ សហភាព​អឺរ៉ុប​បង្ហាញ​ការ​ព្រួយបារម្ភ​ទៅលើ​បញ្ហា​សិទ្ធិ​ដីធ្លី​ និង​លំនៅ​ដ្ឋាន​ សិទ្ធិ​សហជីព​ និង​ការងារ​ សិទ្ធិ​បង្កើត​សមាគម​ និង​ជួបជុំ​ សិទ្ធិពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​ និង​បញ្ចេញមតិ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍​នោះ​ សហភាព​អឺរ៉ុប​រក​ឃើញថា​ សិទ្ធិពល​រដ្ឋ​ និង​សិទ្ធិ​នយោបាយ​ ត្រូវ​បាន​រំលោភយ៉ាង​ធ្ងន់ធ្ងរ​ និង​ជា​ប្រព័ន្ធ​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​យារយី​ទៅលើ​អ្នកនយោបាយ​ប្រឆាំង​ ការ​ឃុំខ្លួន​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក​ កឹម​ សុខា​ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ជាដើម​។

ករណីនេះ​ សហភាព​អឺរ៉ុប​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​ឡើងវិញ​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ងាក​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​ ដោះលែង​លោក​ កឹម​ សុខា​ និង​ផ្តល់​កាយសម្បទា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ​ជាដើម​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ VOD

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *