លោកជំទាវ​កិត្តិ​សង្គហ​ម៉ែន សំអន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​ បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ត្រូវ​ធានា​សន្តិសុខ សណ្តាប់ធ្នាប់ ត្រូវ​ផ្តល់​កិច្ចសហការ​ល្អ បង្ក​លក្ខណៈ​ងាយស្រួល និង​ជួយ​សម្រួល​ដល់​អ្នក​វិនិយោគិន​គ្រប់​បែបយ៉ាង ដែលមាន​បំណង​មក​បណ្តាក់ទុន​វិនិយោគ​នៅ​ខេត្តស្វាយរៀង ស្របតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​រក្សា​ចាស់ និង​ការបង្កើន​អ្នកវិនិយោគ​ថ្មី​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​ថ្លែង​ បែបនេះ​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន សូ​យ៉ាង ដេ​ខ័​រេ​ធី​វ ឡៃ​ធី​ង​(SO YANG Decorative Lighting (Cambodia) Co.Ltd)​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា​រី​សស៍ (GIGA Resources SEZ) ផ្លូវជាតិ លេខ​១ ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​ថ្ងៃទី​១៤ ខែ ខែធ្នូ ឆ្នាំ​២០១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ​កិត្តិ​សង្គហ​ម៉ែន សំអន​ ឧបនាយករដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​បាន​ថ្លែងថា​ ក្រុមហ៊ុន​ដ៏​ធំ​នេះ បាន​បង្កើត​ឡើងលើ​ផ្ទៃដី​ដល់​ទៅ ១១.៥ ហិកតា មាន​ជំនាញ​ខាង​ផលិត​អំពូល​ភ្លើង​លំអ ដើម្បី​នាំចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស។ នេះ​ពិតជា​សមិទ្ធផល និង​មោទនភាព របស់​ខេត្ត​ស្វាយរៀង ដែល ក្លាយជា មូលដ្ឋាន​ឧស្សាហកម្ម​មួយ ជាមួយ នឹង​ទុនវិនិយោគ​ជាច្រើន គម្រោង​នេះ ពិតជា​ផ្តល់​ការងារ​ដល់​ពលករ ក្នុងស្រុក ផ្តល់​ចំណូល ជា​ពន្ធដារ​នានា រួមចំណែក អភិវឌ្ឍ ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខេត្តស្វាយរៀង ឱ្យ​កាន់តែ​ជឿនលឿន ថែមទៀត​។ នេះ​ក៏​ការ ឆ្លុះបញ្ចាំង នូវ​ជំនឿ​ជឿជាក់ ពី​អ្នកវិនិយោគ​បរទេស លើ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សុខសន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ រឹងមាំ និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ យ៉ាង​ឆាប់រហ័ស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ​កិត្តិ​សង្គហ​ ម៉ែន សំអន​ ឧបនាយករដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​បាន​ថ្លែងបន្តថា ​ក្រោម​ការ ដឹកនាំ ប្រកប ដោយ គតិ​បណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បច្ចុប្បន្ន នេះ​កម្ពុជា​បានប្រែក្លាយ ពី​សមរភូមិ ពី​វាលពិឃាត មកជា​ទីផ្សារ​វិនិយោគ​ដ៏​ទាក់ទាញ ជាមួយនឹង ស្ថិរភាព​នយោបាយ​ល្អ សន្ដិសុខ និង​សន្តិភាព ដែល​អាច ធានាបាន នូវ សន្ដិ សុខ ស្បៀង និង​ការអភិវឌ្ឍ​​លើ​គ្រប់​វិស័យ និយាយ​ជារួម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង​និយាយ​ដោយឡែក សម្រាប់​ទីតាំង​ខេត្តស្វាយរៀង​ក៏​សមរភូមិ​ក្តៅ​ផងដែរ ក៏​បានប្រែក្លាយ​ទៅ​តំបន់​ដែលមាន​សន្តិសុខ ព្រំដែន​សន្តិភាព មាន​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ជាច្រើន​ដែល​បាន​បង្កើន ឱកាស​ការងារ​យ៉ាងច្រើន​ដល់​អ្នក​ខេត្តស្វាយរៀង និង​បណ្តា​ខេត្ត​ដែល​នៅ​ជុំវិញ​ផងដែរ។ ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ខេត្តស្វាយរៀង​ក៏មាន​ការ រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ក្រោម​ការដឹកនាំ​របស់ លោក​ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង រួមជាមួយ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្ត បាន​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អ បានការ​លើកកម្ពស់​សោ​ភណ្ឌ​ភាព​ខេត្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអភិវឌ្ឍន៍​ធ្វើឡើង​តាមរយៈ ការកែលម្អ​​ច្រាំងទន្លេ​វ៉ៃ​គោ ការតាំង​ភ្លើង បំភ្លឺ​ផ្លូវ និង​ការទទួលបាន​ជោគជ័យ​គឺ​ទី​១ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ទី​២ ព្រឹត្តិការណ៍​សង្ក្រាន្ត​ស្វាយរៀង ទី​៣ ពិធីបុណ្យ​អុំទូក​ស្វាយរៀង ដោយ​ទទួល បានការ​គាំទ្រ​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​យ៉ាងច្រើន​កុះករ ចូលរួម មក​ទស្សនា និង​មក​កម្សាន្ត​ក្នុង​ខេត្តស្វាយរៀង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ​កិត្តិ​សង្គហ​ម៉ែន សំអន​ឧបនាយករដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​បាន​ថ្លែង​យ៉ាងច្បាស់​ថា ក្នុង​រយៈ ពេល​ប្រហែល​២០ ឆ្នាំ ចុងក្រោយ នេះ ប្រទេស​កម្ពុ​ជាមាន កំណើន សេដ្ឋកិច្ច ជា​មធ្យម​ប្រមាណ ៧% ដែល​នាំ​ឲ្យ​ចំណូល​របស់ ប្រជាជន យើង មាន ការ​កើន ឡើង និង​មាន​ជីវភាព​កាន់តែ​ធូរធារ​ផងដែរ។ ដោយឡែក វិស័យ ឧស្សាហកម្ម ក៏​កំពុង​រីកចម្រើន​យ៉ាងខ្លាំង ដោយសារ​យើង​មាន​គោលនយោបាយ​លើកទឹកចិត្ត​អ្នកវិនិយោគ និង​មាន ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពាន​អ្នក​លឿង ផ្លូវទឹក ដែល​ត្រូវបាន​ស្ដារឡើងវិញ​ឲ្យ កាន់តែ​ទំនើប និង​ជាប់ ប្រទាក់ ក្រឡា គ្នា​នៅ​ពាសពេញ​ប្រទេស ធ្វើ​ឲ្យ​ការធ្វើដំណើរ និង ដឹកជញ្ជូន​កាន់ តែ​ងាយស្រួល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​យុទ្ធសាស្ដ្រ ចតុ កោណ ដំ ណាក់ កាល ទី​៤ ដើម្បី កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព​នៅ​កម្ពុជា បានចាត់ទុក​វិស័យ ឯកជន​ជា​ក្បាលម៉ាស៊ីន នៃ​ការ អភិវឌ្ឍន៍ និង​បាន​បង្កលក្ខណៈ​ងាយស្រួល និង ជម្រុញ វិស័យ​ឯកជន ឲ្យ​លូតលាស់ ដើម្បី​រួមចំណែក អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​។​

ការសម្រេចចិត្ត​បង្កើត​រោងចក្រ នៅ​ទីនោះ ពិតជា​ជម្រើស​ដ៏​ត្រឹមត្រូវ ព្រោះ ខេត្តស្វាយរៀង គឺជា​ច្រកទ្វារ​ទិស​បូព៌ា នៃ ប្រទេស កម្ពុជា​ដែល​ភ្ជាប់​កម្ពុជា ទៅ​ពិភពលោក តាមរយៈ ប្រទេស​វៀតណាម ។ ដូច្នេះ ខេត្ត​នេះ មាន​សក្តានុពលភាព ផ្នែក​ឧស្សាហកម្ម និង ទីតាំង​យុទ្ធសាស្ត្រ​ដ៏​ល្អ​។​លោកជំទាវ​កិត្តិ​សង្គហ​ម៉ែន សំអន​ឧបនាយករដ្ឋមន្ដ្រី​រដ្ឋ​មន្ដ្រី​បាន​ផ្តាំផ្ញើ​ដល់​ក្រុមហ៊ុន​ត្រូវ​ផលិត និង​ផ្តល់​សេវា​ប្រកប ដោយ គុណភាព និង​តម្លៃ​សមរម្យ ដែល​អាច​ទទួលយកបាន ដោយ​គិតពី​ផលប្រយោជន៍ និង​កេ​រ្ថិ៍​ឈ្មោះ យូរអង្វែង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអភិវឌ្ឍ​​វិស័យ​ឧស្សាហកម្ម មិនអាច​ធ្វើឡើង​តែ​ឯកឯង បានទេ ពោល គឺ​ត្រូវ​អភិវឌ្ឍ​ជា អន្តរ​វិស័យ​រួមគ្នា​ជាច្រើន ដូចជា ប្រព័ន្ធ​ផ្លូវ ទូរគមនាគមន៍ អគ្គិសនី ទឹកស្អាត សួនច្បារ ទី​កម្សាន្ត សាធារណៈ និង​ត្រូវ ធានា ឲ្យ​បាន​នូវ​ សន្ដិសុខ និង​សណ្តាប់ ធ្នាប់​។​ល​។​

លោក​ជំ​ទា​វ​កិត្តិ​សង្គហ​ម៉ែន សំអន​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរខេត្ត​ស្វាយរៀង ត្រូវ​ធានា​សន្តិសុខ សណ្តាប់ធ្នាប់ ត្រូវ​ផ្តល់​កិច្ចសហការ​ល្អ បង្ក​លក្ខណៈ​ងាយស្រួល និង​ជួយ​សម្រួល​ដល់​អ្នក​វិនិ​យោ​គិ​ន​គ្រប់បែបយ៉ាង ដែលមាន​បំណង​មក​បណ្តាក់ទុន​វិនិយោគ​នៅ​ខេត្តស្វាយរៀង ស្របតាម​អ​នុ​សាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​រក្សា​ចាស់ និង​ការបង្កើន​អ្នកវិនិយោគ​ថ្មី​។​ ជាមួយ​គ្នា​នេះ ​លោក​ជំទាវ ​ក៏​សរសើរ​ដោយស្មោះ​ដល់​ក្រុមហ៊ុន សូ​យ៉ាង ដេ​ខ័​រេ​ធី​វ ឡៃ​ធី​ង ដែល​បាន សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ក្នុងការ​បណ្តាក់ ទុន​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​ខេត្តស្វាយរៀង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​មាន ជំនឿ យ៉ាង មុតមាំ ថា​ជោគជ័យ របស់​ក្រុមហ៊ុន​ពិតជា រួមចំណែក រក្សា​ស្ថិរភាព និង កំណើនសេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការផ្ដល់ ចំណូល និង​ឱកាស ការងារ ដល់ ប្រជាពលរដ្ឋ ដែលជា​កត្ដា ចាំបាច់ ក្នុងការ កាត់បន្ថយ​ភាព ក្រី ក្រ​។ លើស ពីនេះ​ទៅទៀត វា​ក៏​ជាការ​រួមចំណែក កាត់ បន្ថយ​ការធ្វើ ចំណាក ស្រុក ទៅ​រដ្ឋធានី​ភ្នំពេញ និង​ទៅ ប្រទេស ជិតខាង​ផងដែរ​ជាការ​សំខាន់​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ កម្ពុជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed