ករណីជនជាតិចិន៣នាក់ចាប់បង្ខាំងជនជាតិចិនដូចគ្នា ដើម្បីជម្រិតទារប្រាក់ពីម្ដាយជនជាតិចិនរងគ្រោះចំនួន៥ម៉ឺនយ័ន ជាថ្នូរនៃការដោះលែង កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចជំនាញសន្និដ្ឋានថា គឺជាការរួមគំនិតគ្នា រវាងជនសង្ស័យ នឹងជនរងគ្រោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្ដាល ក្រោយពីនគរបាលស្រុកកោះធំទទួលបានព័ត៌មានថា មានករណីជនជាតិចិនបង្ខាំងមនុស្សជម្រិតទា ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាល ក៏ចុះដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិន៣នាក់ ទី១.ឈ្មោះ ស៊ាវ ជីវ័យ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរ កម្មករ ទី២.ឈ្មោះ ចាង វ័យជី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកទីផ្សារ និងទី៣.ឈ្មោះ ចឹង វួយភីង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកទីផ្សារ ។ ជនសង្ស័យទាំង៣នាក់ បច្ចុប្បន្នស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកជនរងគ្រោះដែលអះអាងថាត្រូវបានជនសង្ស័យចាប់បង្ខាំងជម្រិតទារប្រាក់ឈ្មោះ តឹង ធៀនសឹង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកផ្នែកព័ត៌ បច្ចុប្បន្នស្នាក់នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។ ក្នុងការឃាត់ខ្លួននេះ ផងដែរ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង៖ រថយន្ត១គ្រឿង ម៉ាកហាយឡេនដឺ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2Z-5149 ,កាំបិតប៉័ងតោ ចំនួន១ ,កូនកាំបិតចុងស្រួច ចំនួន១ ,​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាំបិតមុខពីរចំនួន ១ ,កាំបិតកៃពីរ+កន្ត្រៃ ចំនួន១ ,ម៉ាស់ចំនួន៥ ,លិខិតឆ្លងដែន ចំនួន២ច្បាប់ ,ទូរស័ព្ទម៉ាក OPPO ចំនួន៣គ្រឿង ,កាបូបដៃ ចំនួន១ ,កាតធនាគារ(ATM)ចំនួន១០សន្លឹក ,ប័ណ្ណសម្គាល់ខ្លួន ចំនួន ២សន្លឹក ,លិខិតជួលរថយន្ដ ចំនួន១ច្បាប់ , និងម៉ាស៊ីនកោរពុកមាត់ ចំនួន១គ្រឿង ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន កម្លាំងនគរបាលជំនាញស្រុក បាននាំខ្លួនជនសង្ស័យ និងជនរងគ្រោះមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្ដីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា ក្រោយធ្វើការសាកសួរជនសង្ស័យ និងជនរងគ្រោះ រយៈពេល៤៨ម៉ោង ជាលទ្ធផលសមត្ថកិច្ច អាចធ្វើការសន្និដ្ឋានថា ៖ ទី១.ជាការរៀបចំ បង្កើតឲ្យមានអង្គហេតុបទល្មើស ចាប់ជម្រិតទារប្រាក់ នេះឡើង ,ទី២.ជនរងគ្រោះ និងជនសង្ស័យ បានរួមគំនិតគ្នា បង្កើតករណីនេះឡើង ដើម្បីយកលុយពីឪពុកម្ដាយ នៅប្រទេសចិន មកដើរស៊ីចាយសប្បាយជាមួយគ្នា និងទី៣.ចាយលុយអស់ គ្មានលុយដេកផ្ទះសំណាក់ នាំគ្នាដេកស៊ីលើឡាន រហូតដល់សមត្ថកិច្ច សង្ស័យធ្វើការឃាត់ខ្លួន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះករណីនេះ ក្រោយបញ្ចប់នីតិវិធី បទល្មើសជាក់ស្ដែង នៃការស៊ើបអង្កេតដោយបានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល និងលោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល កម្លាំងជំនាញបានអនុវត្តបញ្ជូនជនជាតិចិនទាំង៤នាក់ មកអគ្គនាយដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តចាត់ការតាមនីតិវិធី នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ នគរវត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *