អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីប្រកាសព័ត៌មានបកស្រាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ឆ្លើយតបនឹងការបង្ហោះផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុករបស់ប្រធានគណបក្សខ្មែរក្រោក William Guang ពាក់ព័ន្ធបេក្ខនារីអាយុ ២០ឆ្នាំ ប្រឡងជាប់ចៅក្រម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា ក្រុមការងារ អ.ប.ព. ចំនួន ៤៤រូប បានទៅសង្កេតការដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី២៣-២៤ ខែវិច្ឆិកាឆ្នាំ២០១៩ ចំនួន៥០រូប ក្នុងចំណោមបេក្ខជនមានសិទ្ធិប្រឡង៦៥០រូប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក William Guang កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ បានចុះផ្សាយថា៖ «អាយុ ២០ឆ្នាំប្រលងជាប់ចៅក្រម បានន័យថា អាយុ១៥ឆ្នាំ ជាប់បរិញ្ញាបត្រ ហើយអាយុ១១ឆ្នាំ ចប់បាក់ឌុប ដូចនេះគាត់ចូលរៀនថ្នាក់បឋមសិក្សាតាំងពីនៅក្នុងពោះម្លេះ ពិតជាខ្លាំងមែន ចៅក្រមក្មេងយ៉ាងហ្នឹង ស៊ីញ៉េឃុំ ស៊ីញ៉េឃុំ »មក នាយកដ្ឋាន អ.ប.ព. សូមធ្វើការបំភ្លឺការពិតថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១៖ នេះមិនមែនជាការប្រឡងប្រជែងចូលធ្វើជាចៅក្រមភ្លាមៗទេ។ នេះជាការប្រឡងប្រជែងចូលធ្វើជាសិស្សចៅក្រម (ជំនាន់ទី១០) ចំនួន ៥០រូប។ បេក្ខជនដែលប្រឡងជាប់ទាំង ៥០រូបនេះ ទាំងបេក្ខជន សយ សុមនា (ភេទស្រី អាយុ២០ឆ្នាំ ៧ខែ ៧ថ្ងៃ គិតត្រឹមថ្ងៃឈប់ទទួលពាក្យប្រឡង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩) ត្រូវការពេល២ឆ្នាំទៀត ដើម្បីរៀនថ្នាក់ធ្វើជាចៅក្រម ហើយទាល់តែប្រឡងចេញធ្វើចៅក្រមបានជាប់ទៀត ទើបអាចចេញធ្វើចៅក្រមបាន មិនមែនការប្រឡងសិស្សចៅក្រមជំនាន់ទី១០ សម័យប្រឡង ២៣-២៤ វិច្ឆិកា ២០១៩នេះជាប់ហើយ ចេញធ្វើជាចៅក្រមភ្លាមទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២៖ អំពីអាយុ និងប្រវត្តិការសិក្សារបស់បេក្ខជន សយ យូសុមនា៖
តាមការស្រាវជ្រាវពីគ្រួសារ និងពីស្ថាប័នសិក្សានានា ដែលបេក្ខជននេះបានឆ្លងកាត់វិញថា សយ យូសុមនា កើតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩៩ ហើយបានចូលរៀនថ្នាក់ដំបូងនៃសាលាបឋមសិក្សា នៅអាយុជាង ៤ឆ្នាំ។ នៅពេលនោះគ្រូបានប្រាប់ថា ការចូលរៀននៅក្មេងពេក អាចពេលប្រឡងឌីប្លូម គេមិនអនុញ្ញាតឱ្យប្រឡងទេ។ ប៉ុន្តែនៅពេលរៀនសូត្រកុមារីនេះ មានសមត្ថភាពខ្ពស់ រៀនសូត្របានពូកែហើយពេលប្រឡងឌីប្លូមក្តី ប្រឡងបាក់ឌុបក្តី មិនមានឧបសគ្គរារាំងមិនឱ្យប្រឡងដែរ។ លំដាប់ពិន្ទុសរុបពេលប្រឡងបាក់ឌុបឆ្នាំ២០១៥ គឺ៩១.៥០៦ នៅពេលដែលមានអាយុ១៦ឆ្នាំ ៦ខែ ១ថ្ងៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលសិក្សាសាលាបឋម អនុវិទ្យាល័យ និងវិទ្យាល័យ មានរយៈពេល ១២ឆ្នាំ កញ្ញាយូសុមនា មិនមានរៀនផ្លោះថ្នាក់ទេ។ សម្រាប់ការសិក្សា ៤ឆ្នាំ នៅមហាវិទ្យាល័យច្បាប់ និស្សិត សយ យូសុមនា សិក្សាជាប់លាប់ ជាមួយពិន្ទុខ្ពស់ៗផងដែរ រហូតជាប់បរិញ្ញាបត្រ ជាមួយលទ្ធផលសិក្សាល្អ Very Good។ប្រៀបទៅនឹងលក្ខខណ្ឌរដ្ឋ តាមរយៈប្រកាសស្តីពីការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បញ្ជាក់ច្បាស់ថា នេះជាការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម មិនមែនរើសចៅក្រមទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិនិត្យលើចំណុចប្រការ៣ ដែលចែងពីបែបបទ និងលក្ខខណ្ឌនៃការប្រឡងប្រជែងជ្រើសរើស កំណត់ថា បេក្ខជនទាំង២ ទេ ត្រូវមាន៖ ក). សញ្ជាតិខ្មែរពីកំណើតខ). អាយុ៣៥ឆ្នាំយ៉ាងច្រើន (មិនមែនមានអាយុ៣៥ឆ្នាំ ទើបឲ្យចូលប្រឡងបានទេ) ចំពោះបេក្ខជនជានិស្សិតគ). សញ្ញាបត្របរិញ្ញាបត្រច្បាប់ឡើងទៅយ). លិខិតថ្កោលទោសចេញពីក្រសួងយុត្តិធម៌ង). លិខិតបញ្ជាក់សុខភាពចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឃើញថា ឈ្មោះក្នុងបញ្ជីដែលអនុញ្ញាតឱ្យចូលប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០ ដែលបេក្ខនារី សយ សុមនា ពិតជាបានបំពេញគ្រប់លក្ខខណ្ឌដែលបានកំណត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ធ្លាប់បានទទួលស្គាល់ ហើយអនុវត្តឱ្យសិស្ស ប៊ី បាន់លក្ស្មី បានរៀននៅថ្នាក់ទី ៤ (ឆ្នាំសិក្សា ២០១៧-២០១៨) សាលាបឋមសិក្សាតានួន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងករណីកុមារីនេះ ទើបតែមានអាយុ ៥ឆ្នាំ អាស្រ័យលក្ខណៈពិសេស (រៀនពូកែ..) និងគោលបំណងរបស់សិស្ស (ឯកសារ លិខិតលេខ ២១៩៤ អយក.អពស ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ របស់បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមកាលបរិច្ឆេទទាំងនេះ ប្រសិនបើបេក្ខជន សយ យូសុមនា ឆ្លងកាត់បានដោយជោគជ័យ ការរៀនសូត្រវិជ្ជាជីវៈតុលាការ រយៈពេល ២ឆ្នាំ ហើយប្រឡងជាប់ធ្វើជាចៅក្រមក្តី ព្រះរាជអាជ្ញាក្តី នៅក្នុងអាយុប្រមាណជិត ២៣ឆ្នាំ ក៏មិនត្រូវបានហាមឃាត់ដោយច្បាប់ដែរ។ ថ្មីៗនេះ នាយករដ្ឋមន្ត្រី ហ្វាំងឡង់ ក៏ទើបតែមានអាយុ ៣៤ឆ្នាំ។ នៅឥណ្ឌា ចៅក្រមប្រុសម្នាក់ ក៏មានអាយុ ២១ឆ្នាំ (លោក Mayank) ហើយនៅសហរដ្ឋអាមេរិក កញ្ញា Jasmine ក៏ជាចៅក្រមដែលមានអាយុ ២៥ឆ្នាំដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជារួមតាំងពីពេលសង្កេតការណ៍ប្រឡងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ ក៏ដូចក្នុងពេលនេះដែលយើងធ្វើការឆែកពិនិត្យឡើងវិញ ក្រោយមានការចុះផ្សាយដូចពោលខាងដើម នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់នៃអង្គភាពប្រឆាំងអំពើពុករលួយ នៅតែឃើញថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងក្រសួងយុត្តិធម៌ ពិតជាបានដំណើរការជ្រើសរើស សិស្សចៅក្រមជំនាន់ទី១០ បានត្រឹមត្រូវ ទាំងលក្ខខណ្ឌសមត្ថភាព លក្ខខណ្ឌអាយុ និងទាំងលក្ខខណ្ឌផ្សេងៗទៀតដែលច្បាប់បានកំណត់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ KBN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *