បុរសជាកម្មករសំណង់ម្នាក់ ខ្ចីម៉ូតូម្ចាស់ផ្ទះជិះទៅហូបបុកល្ហុង ដោយចតម៉ូតូទុកក្បែរម៉ូតូអ្នកលក់បុកល្ហុង។ លុះមកវិញ ក៍ច្រឡំជិះម៉ូតូអ្នកលក់បុកល្ហុង ដោយមិនដឹងខ្លួន។ លុះមកឈប់ភ្លើងស្តុបគល់ស្ពានជប៉ុន មាត់ស្ទឹងតាខ្មៅ ជនរងគ្រោះជាម្ចាស់ម៉ូតូតាមទាន់ស្រែកថាចោរៗ ផ្អើលពលរដ្ឋនៅក្បែរៗនោះ នាំគ្នាចាប់ជាប់ ហើយបានរាយការណ័ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង១០នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចភ្លើងស្តុបគល់ស្ពានជប៉ុន ស្ថិតភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។ជនរងគ្រោះឈ្មោះ តាំង សុខន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ ។ជនសង្ស័យឈ្មោះ អេង សំបូរ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ផ្ទះ ឈ្មោះ តេង សារ៉ែន ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្ថុតាងដកហូតបាន៖ ម៉ូតូ១គ្រឿងម៉ាក Honda scoopy ពណ៌ស ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1FA-8691 ជារបស់ជនរងគ្រោះ។ ម៉ូតូ១គ្រឿងម៉ាក Honda scoopy ពណ៌ស ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CM-5917 របស់ជនសង្ស័យ និងកូនសោរម៉ូតូ១ពណ៌ខ្មៅម៉ាក Honda របស់ជនសង្ស័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាថ្នាំតែម្នាក់ឯងបណ្ដាលឲ្យស្រវឹង រួចក៏សុំខ្ចីម៉ូតូម្ចាស់ផ្ទះជិះដើរលេងសួនច្បារមាត់ទន្លេតាខ្មៅ និងបានចូលទៅផឹកបន្តរនៅតូបលក់បុកល្ហុងមួយកន្លែង ដោយចតម៉ូតូទុកនៅក្បែរម៉ូតូអ្នកលក់បុកល្ហុង ម៉ាកHonda scoopy ដូចគ្នា ។ ក្រោយពេលផឹកអស់ស្រាបៀអស់៣កំប៉ុង ពេលចេញមកវិញ ក៍ច្រឡំជិះម៉ូតូរបស់អ្នកលក់បុកល្ហុង ដោយមិនដឹងខ្លួន។ លុះមកឈប់ស្តុបគល់ស្ពានជប៉ុន មាត់ស្ទឹងតាខ្មៅ ជនរងគ្រោះជាអ្នកលក់បុកល្ហុង តាមមកទាន់ ស្រែកថាចោរៗ ផ្អើលពលរដ្ឋនៅក្បែរៗនោះ នាំគ្នាចាប់ជាប់ ភ្លាមៗនោះជនសង្ស័យស្រែកថា ខ្ញុំមិនមែនលួចរបស់គេទេ ម៉ូតូនេះខ្ញុំខ្ចីម្ចាស់ផ្ទះដែលធ្វើខ្ញុំសំណង់ឲ្យគាត់ទេតើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដកហូតម៉ូតូម៉ាកHonda scoopy ដូចគ្នានោះ យកមកអធិការដ្ឋានក្រុង ធ្វើការស្រាវជ្រាវ ឃើញថា ជនសង្ស័យពិតជាច្រឡំម៉ូតូជាមួយជនរងគ្រោះប្រាកដមែន ហើយភាគគីទាំងសងខាងបានដូរម៉ូតូគ្នាវិញ ដោយមិនប្ដឹងប្ដល់អ្វីនោះទេ។ឈ្មោះ តេង សារ៉ែន ជាម្ចាស់ផ្ទះកំពុងសាងសង់ បានបញ្ជាក់ថា៖ ជនសង្ស័យបានមកស្នាក់នៅ និងធ្វើជាជាងសំណង់សង់ផ្ទះឲ្យខ្លួន អស់រយ:ពេលកន្លះខែមកហើយ និងជាមនុស្សស្លូតបូតមិនដែលបង្កបញ្ហាអ្វីនោះទេ៕​អូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ kbn

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *