ម្ចាស់​បន្ទប់​ជួល​បាន​ប្រកាស​ថា នឹង​ដំឡើង​ថ្លៃ​ឈ្នួល ចាប់ពី​ខែមករា ឆ្នាំ​២០២០ តទៅ ដែល​បាន​ធ្វើ​ឱ្យ​កម្មករ​កំពុង​ព្រួយបារម្ភ ខណៈ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២០ ដំឡើង​បាន​តែ​៨​ដុល្លារ តែ​ផ្ទះ​ជួល​មួយ​ចំនួន បាន​ឡើង​រហូត​ដល់​១០​ដុល្លារ ឯណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កម្មករ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ជួល​បាន​ជូនដំណឹង​ទៅ​ពួក​គេ​ថា ចាប់ពី​ខែមករា ឆ្នាំ​២០២០ តទៅ ម្ចាស់ផ្ទះ​ជួល នឹង​ដំឡើង​ថ្លៃ ចំនួន​១០​ដុល្លារ​បន្ថែម​ទៀត លើ​តម្លៃ​បន្ទប់​ដែល​បាន​ជួល​បច្ចុប្បន្ន ។ ចំពោះ​បន្ទប់​តម្លៃ​២៥​ដុល្លារ នឹង​ឡើង​ទៅ​៣៥​ដុល្លារ​, បន្ទប់​តម្លៃ​៣៥​ដុល្លារ ឡើង​ទៅ​៤៥​ដុល្លារ​, បន្ទប់​តម្លៃ​៤០​ដុល្លារ នឹង​ឡើង​ទៅ​៥០​ដុល្លារ និង​បន្ទប់​តម្លៃ​៨០​ដុល្លារ នឹង​ត្រូវ​ឡើង​ទៅ​៩០​ដុល្លារ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើ​តាម​កម្មករ​ដដែល​រូប​នេះ ឲ្យ​ដឹង​បន្ត​ថា ម្ចាស់ផ្ទះ​ជួល នៅ​ស្ទើរ​គ្រប់កន្លែង បាន​ប្រកាស​ត្រៀម​ដំឡើង​ថ្លៃ​ដូច​គ្នា​នេះ​ផង​ដែរ ។​

​ទាក់ទង​នឹង​បញ្ហា​ខាងលើ​នេះ លោក ប៉ាវ ស៊ី​ណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​ប្រមូល​បណ្តឹង​របស់​កម្មករ ទាក់ទង​នឹង​ការ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ ហើយនឹង​បញ្ជូន​របាយការណ៍​នោះ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក ប៉ាវ ស៊ី​ណា ប្រធាន​សហជីព​ចលនា​កម្មករ CUMW បាន​ថ្លែង​កាសែត​ក្នុងស្រុក កាលពី​ចុង​ស​ប្តា​ហ៍​នេះ​ថា យើង​មាន​បណ្តឹង​រួច​ហើយពី​កម្មករ​មួយ​ចំនួន ដែល​បញ្ជាក់​ថា ម្ចាស់ផ្ទះ​របស់​ពួក​គេ នឹង​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​នៅ​ឆ្នាំ​ក្រោយ ។ រឿង​នេះ​កំពុង​កើតឡើង ខណៈ​ពេល​ប្រាក់​ឈ្នួល​អប្បបរមា នឹង​កើនឡើង​ដល់​១៩០​ដុល្លារ​ក្នុង​ឆ្នាំ ២០២០ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​ត្អូញត្អែរ​ថា ថ្លៃ​ជួល​ផ្ទះ និង​ថ្លៃ​ប្រើប្រាស់​ទឹក​-​ភ្លើង កំពុង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ខណៈ​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​កើនឡើង​បាន​តិចតួច​ប៉ុណ្ណោះ ពោល​គឺ​នៅ​ឆ្នាំ​២០២០ ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ត្រូវ​បាន​ដំឡើង​ត្រឹមតែ​៨​ដុល្លារ ដែល​ក្នុង​ករណី​កម្មករ​ជា​ច្រើន នឹង​ត្រូវ​បាន​យក​ប្រាក់​ស្ទើរ​ទាំងអស់​ដែល​រកបាន​សម្រាប់​ទូទាត់​ថ្លៃ​ឈ្នួល​ផ្ទះ ព្រមទាំង​ថ្លៃ​ទឹក​-​ភ្លើង ។​

​លោក ស៊ី​ណា បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​នឹង​រៀបចំ​បញ្ជូន​ពាក្យ​តវ៉ា​នេះ ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ខ្ញុំ​គិត​ថា សម្តេច​តេ​ជោ​នឹង​ចាត់វិធានការ​ដើម្បី​ជួយ​កម្មករ​” ប៉ុន្ដែ​ខ្ញុំ​នឹង​មិន​ផ្ញើ​របាយការណ៍​នេះ ទៅ​ក្រសួង​ទេ ពីព្រោះ​បញ្ហា​នេះ​នឹង​មិន​ត្រូវ​បាន​ដោះស្រាយ​បាន​ឡើយ​” ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ បាន​ប្រាប់​អ្នកកាសែត​ថា ក្រសួង​នឹង​ស្នើ​សុំ​សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ ដើម្បី​ពិនិត្យ​មើល​ករណី​ដែល​ម្ចាស់ផ្ទះ​ជួល ដែល​មាន​គម្រោង​ដំឡើង​ថ្លៃ​នេះ ។​

​លោក​បាន​មាន​ប្រសាសន៍​ថា “​អាជ្ញាធរ​នឹង​ទៅ​ផ្ទះ​ដែល​អ្នក​ជួល​បាន​តវ៉ា ដើម្បី​វាយតម្លៃ​ស្ថានភាព​។ ច្បាប់​ចែង​ថា​ម្ចាស់ផ្ទះ​មិន​អាច​ដំឡើង​ថ្លៃ​ឈ្នួល​បាន​ច្រើន​ទេ​” ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​រម្លឹក កាលពីដើម​ខែតុលា ២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ទៅ​ដល់​ម្ចាស់ផ្ទះ​ដែល​មាន​បន្ទប់​ជួល​អោយ​កម្មករ​កាត់ដេរ មិន​ត្រូវ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ នៅ​ពេល​ដែល​ប្រាក់​ឈ្នួល​របស់​ពួក​គេ​ត្រូវ​បាន​ដំឡើង​នោះ​ទេ ។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា “​ខ្ញុំ​ចង់​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​ជួល​ទាំងអស់​កុំអោយ​ដំឡើង​ថ្លៃ​ឈ្នួល​លើស​នេះ​ទៀត​”​។ ប្រសិនបើ​ពួក​គេ​ពិតជា​ចង់​ដំឡើង​ថ្លៃ​មែន​កុំ​ដំឡើង​ថ្លៃ​ជាង ២​ដុល្លារ ។ មន្ត្រី​ទទួល​បន្ទុក​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក និង​អគ្គី​ស​នី​ដល់​កម្មករ ក៍​ត្រូវ​តែ​ធ្វើការ​កែ​ពិនិត្យ​មើល​ផង​ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយ​គ្នា​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​កម្មករ កម្មការិនី​រោងចក្រ​កាត់ដេរ មានការ​យោគយល់​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២០ មិន​បាន​ច្រើន​ដូចនឹង​ជា​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កាលពី​ឆ្នាំ​មុន ។ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង នៅ​ឆ្នាំ​ក្រោយ តែ​ចំនួន ៨​ដុល្លារ​ប៉ុណ្ណោះ ពោល​គឺ​មានការ​ថយ​ចុះ​ចំនួន ៤​ដុល្លារ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នូ​ល​សម្រាប់​ឆ្នាំ​២០១៩ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ KBN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *