មេកាសែតកម្ពុជា គាំទ្រឲ្យអ្នកសារព័ត៌មាន ថតផ្សព្វផ្សាយ ពេលសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់បទល្មើស
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរខ្លឹមសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ខ្ញុំគួរបកស្រាយចំណុចមួយ ដើម្បីមានការយល់គ្នា លើវិជ្ជាជីវៈសារព័ត៌មាន ពីព្រោះកន្លងមក មានសមត្ថកិច្ចអំពាវនាវផង និងប្រើពាក្យព្រមានផងថា ៖ បើអ្នកកាសែត ផ្សាយទម្លាយឲ្យបែកការណ៍ ក្នុងសំណុំរឿង ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវ ឬស៊ើបអង្កេត នឹងនាំខ្លួនអ្នកកាសែតរូបនោះឲ្យទទួលខុសត្រូវ» ។ តើករណីនេះ…