បុរសម្នាក់ដោយសារតែជឿរពាក្យលួមលោមប្រពន្ធថា ឆ្នាំនេះគត់ឆ្នាំ យើងទាំងពីរនាក់មិនអាចរស់នៅជាមួយគ្នា បានហើយសុំលែងលះមួយរយះពេលសិន បែរជាប្រពន្ធលួចទៅមានប្រុសថ្មី សម្ងំសោយសុខតាមទាន់ហួសចិត្ត និងថ្លៃទាមទារសំណង៥៥០០ដុល្លារ តែភាគីខាងប្រពន្ធមិនព្រម ទើបហៅមកសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ដើម្បីដោះស្រាយកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគីខាងប្តីដើមមានឈ្មោះ ង៉ែត ផេង អាយុ៣៩ឆ្នាំ មុខរបរ អាជីវករលក់ដូរ មានទីលំនៅផ្ទះលេខ៣៨ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ភាគីខាងស្រីអតីតប្រពន្ធ ឈ្មោះ ឈន វ៉ាន់សុីន អាយុ៣៥ឆ្នាំ មុខរបរ ជាអាជីវករ លក់ខោអាវ នៅផ្សារកាណាឌីយ៉ា បច្ចុប្បន្នរស់នៅផ្ទះល្វែង បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ជាមួយភាគីប្តីក្រោយ ជាបុរសសង្ហារ ធ្វើការងារមន្រ្តីខណ្ឌដង្កោ មានឈ្មោះ ឈឹម ចាន់ធី អាយុ៣៨ឆ្នាំ (តាមការអះអាងពីភាគីប្តីដើម) ហើយក៏ជាមនុស្សរាប់អានគ្នា ជាបងធម៌ ប្អូនធម៌ដែរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសម្តីភាគីប្តីដើម បានឲ្យដឹងថា រូបគាត់និងប្រពន្ធបានរៀបការស្របច្បាប់ដោយមានកូន៤នាក់ ប្រុស២នាក់ ស្រី២នាក់ក្រោយមកក៏បានស្គាល់មន្រ្តីអាវុធហត្ថខណ្ឌដង្កោ ម្នាក់ហើយបានរាប់អានគ្នាជាបងប្អូនធម៌ អស់រយៈពេលជាង២ឆ្នាំមកហើយ ស្រឡាញ់គ្នាស្អិតរមួត ដូចបងប្អូនបង្កើត មិនគួរណាចុងក្រោយ លូកថ្លើមបេះយកប្រពន្ធរបស់បងធម៌ ទៅនេបនិត្យធ្វើជាប្រពន្ធខ្លួន ក្នុងរូបភាព បន្លំ ឆបោក ប្រពន្ធប្រើល្បិច ប្តីដើមអាយុ៤០ចូលមកជិតដល់ហើយ គត់ឆ្នាំបែបនេះ ទាល់តែធ្វើជាលែងលះគ្នា ទាមទារឲ្យផ្តិតមេដៃ ជាបណ្តោះអាសន្ន ចាំឆ្នាំផុតគ្រោះយើងយកគ្នាវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងប្តីជឿសម្តីស្រីស្តូក ផ្តិតមេដៃឲ្យនាងបាត់ ផ្ទុយទៅវិញបានតែស្នាមមេដៃហើយ ដាក់ប្តឹងឡើងទៅតុលាកា ស្រាលក្រមចេញមកមែនទែន ឥតក្លែងបន្លំទេ អ្នកទាំង២ លែងលះ ផ្តាច់សង្វាស់នឹងគ្នាបាត់ កូន៤នាក់ ប្រុស២នាក់ ស្រី២នាក់ បានទៅខាងប្រពន្ធ តែមិនបានរបស់ទ្រព្យទេ ចាប់ផ្តើមខូចចិត្ត ព្យាយាមលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួនចំនួន៤លើក តែមិនបានសម្រេច ខំសម្របខ្លួនតាមយថាកម្ម ស្ងាត់ៗ អតីតប្រពន្ធ ទៅលួចដកលុយពីកុងធនាគារអស់ ប្រើល្បិចសុំក្រៅបន្ថែមទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុបជាង៨ពាន់ដុល្លា ហើយគេចខ្លួនបាត់ អស់រយៈពេលជាង១ខែ ក្រោយមានសាលក្រមលែងលះ ផ្តាច់មគសង្វាស់ របស់តុលាកា រួចមក ស្រាប់តែនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ តាមស្វែងរកឃើញ អតីតប្រពន្ធ ទិញផ្ទះល្វែងថ្មី ក្នុងបុរីសន្តិភាព២ សម្ងំសោយសុខ ស្រណុកមានអ្នកស្អំចិត្ត ជាប្អូនធម៌ទៅវិញ ទើបឆោឡោ ភ្ញាក់ផ្អើល ស្រែកឡូឡាឡាំប៉ា រករឿងបាត់លុយពីក្នងកុងធនាគារ ខ្លួនចង់បានសំណង់ ទាមទារនូវទឹកប្រាក់ចំនួន៥៥០០ដុល្លារ ទើបនាំគ្នាមកជជែករកខុសត្រូវនៅសាលាសង្កាត់ចោមចៅ២ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែមិនដាច់ស្រេច ដោយសាររឿងរ៉ាវ របស់គ្រួសារខាងលើ ថ្នាក់តុលាកាទេជាអ្នកសម្រេច ហើយចំពោះលួចលុយ បាត់លុយយ៉ាងណានោះ អតីតប្រពន្ធ ទៅដកនៅធនាគារ ឯខាងសង្កាត់អូរឡាំពិក ទើបអាជ្ញាធរ សមត្ថកិច្ចពន្យល់ណែនាំ ឲ្យប្តឹងតវ៉ាយ៉ាងណា ទៅតុលាកាវិញ ចំណែកលុយកាក់ បាត់ក្នុងកុងវិញ មានតែទៅសាកសួរនៅខងធាគារដែលខ្លួន តំកល់លុយនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាគីខាងស្រីវិញ ឆ្លើយយ៉ាងខ្លី សម្តីសំអាងលើ តុលាកាបានចេញសាលក្រមរួចហើយ លែងលះគ្នា ចំពោះលុយនៅធនាគារ ខ្លួនមិនបានលួចឡើយ ។

ភាពចម្រូងចម្រាស់គ្នារវាង៣ភាគីខាងលើ ទោះជាភាគីខាងប្តីដើម ទាមទារលុយខ្លួន៥៥០០ដុល្លារដើម្បីបញ្ចប់រឿងយ៉ាងណាក្តី មិនទាន់ដាច់ស្រេចនៅឡើយ ចុងក្រោយប្រកែកឈ្លោះគ្នាមួយប្រ៉ាវ សមត្ថកិច្ច អាជ្ញាធរ ចាប់បំបែក ទើបវិលទៅវិញរៀងខ្លួន ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

By admin

Leave a Reply

Your email address will not be published. Required fields are marked *