“គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស កុំជឿលើរាល់ការបង្ហោះបោកប្រាស់របស់ជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចេញមកអំពាវនាវដូចនេះ បន្ទាប់ពីមានការផ្សព្វផ្សាយបំផ្លើសតាមរយៈការComment របស់គណនី Facebook ឈ្មោះSila Chey ដែលបានបង្កើតចំណុចបង្គោល ព្រំដែនក្លែងក្លាយលេខ៧៨ នៅលើប្រព័ន្ធអឺនធឺ ណែត។

សេចក្ដីថ្លែងការណ៍ របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានឲ្យដឹង ថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមប្រកាសទាត់ចោលទាំងស្រុង នូវការចុះផ្សាយបំផ្លើសតាមរយៈការCommentរបស់គណនីFace book ឈ្មោះ Sila Chey ដែលបានបង្កើតចំណុចបង្គោលព្រំដែនក្លែងក្លាយលេខ៧៨ នៅលើប្រព័ន្ធអឺនធឺណែត កាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដែលចំណុចបង្គោលព្រំដែនក្លែងក្លាយនោះ ខុសគ្នាជាង៥គីឡូម៉ែត្រ ពីបង្គោលព្រំដែនលេខ៧៨ផ្លូវការ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដើម្បីបញ្ចៀសនូវការយល់ច្រឡំ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបំភ្លឺជូនសាធារណមតិជាតិ និងអន្តរជាតិ ថា៖

ទី១.បង្គោលព្រំដែនលេខ៧៨ផ្លូវការ គឺជាប្រភេទបង្គោលភ្លោះ រួមមានបង្គោល លេខ៧៨(១) បោះនៅត្រើយខាងលិចទន្លេចាម លើទឹកដីកម្ពុជាក្នុងភូមិសាស្ត្រ ឃុំជាំក្រវៀន ស្រុកមេមត់ខេត្តត្បូងឃ្មុំ និងបង្គោលលេខ ៧៨(២) បោះនៅត្រើយខាងកើតទន្លេចាម លើទឹកដីវៀតណាមក្នុងភូមិសាស្ត្រ ស្រុកឡុកនិញ ខេត្តប៊ិញភឿក។ ខ្សែព្រំដែននៅតំបន់នេះដើរតាមពាក់កណ្តាលទន្លេចាម។ បង្គោលព្រំដែនលេខ៧៨ផ្លូវការនេះត្រូវបានបោះតាមផែនទីផ្លូវការ ដែលប្រទេសទាំងពីរបានអនុម័តទទួលយក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី២.ការបង្កើតចំណុចព្រំដែនលេខ៧៨ក្លែងក្លាយ នៅលើប្រព័ន្ធអ៊ុនធើណែតGoogle Mapនេះ បានធ្វើឡើងបន្ទាប់ពីក្រុមជនអគតិមួយចំនួន ដែលមាននិន្នាការប្រឆាំងបានវាយប្រហារ រាជរដ្ឋាភិបាលថាបានកាត់ដីឲ្យ​វៀត​ណាម ក្រោយពេលដែលកម្ពុជា-វៀតណាម បានចុះហត្ថលេខាលើឯកសារព្រំដែនចំនួន២ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩កន្លងមក រួមមានសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ និងពិធីសារខណ្ឌសីមា និងបោះ​បង្គោលព្រំដែន គោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងទី៣.ការពិត ចំណុចបង្គោលព្រំដែនផ្លូវការលេខ៧៨មិនបានបោះចូលក្នុងទឹកដីប្រទេសកម្ពុជា ជាង៥គីឡូម៉ែត្រដូចការ Comment និងរូបភាពបង្ហាញទីតាំងបង្គោលក្លែងក្លាយរបស់ Account Facebook Sila Chey នោះឡើយ។

លើសពីនេះទៀតគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានគូសបញ្ជាក់ថា ក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹក​នាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន រហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានលទ្ធផល៨៤ភាគរយនៃខ្សែព្រំដែនរួម និងកំពុងបន្តធ្វើឲ្យបានចប់ជាស្ថាពរ១០០ភាគរយ ដើម្បីធានាបាននូវបូរណភាពទឹកដី និងអធិ​ប​តេយ្យ​ភាពជាតិ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ វាយោ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *