​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៦៧​ ស្ថិត​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ បាន​នាំគ្នា​រអ៊ូរទាំ​ថា ​ក្រុមហ៊ុន​ម៉ៅការ​ជីក​ដាក់​លូ ​ដែល​កំពុង​ជីក​កាយ​មុខ​លំនៅឋាន​ពួកគាត់​ គឺ​ធ្វើ​ប៉កល្វើយ​ដូច​ឲ្យ​លុយ​មិន​ដល់។

ប្រជាពលរដ្ឋ​ បាន​និយាយថា ​ពួកគាត់​ធុញទ្រាន់​នឹង​សកម្មភាព​របស់​ក្រុមហ៊ុន​ម៉ៅការ​នេះ ​គឺ​ធ្វើការ​យឺត​ហួស​នឹង​ថ្លែង​ ដែល​បង្ក​ឲ្យ​ពួកគាត់​ពិបាកធ្វើ​ដំណើរ​ចេញចូល​ក្នុងផ្ទះ​ខ្លាំងណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិន​ទៅ​នឹង​ការ​រអ៊ូរទាំ​របស់​ប្រជាពលរដ្ឋ​បែបនេះ​ លោក​ពៅ ហួត​ ចៅសង្កាត់​ច្បារអំពៅ​ទី​១​បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃទី​២៦ ​ខែធ្នូ​នេះ​ថា​ មូលហេតុ​ចំនួន​២​ដែល​ក្រុមហ៊ុន​ធ្វើ​យឺត​នោះ ​គឺ​ទី​១​ដោយ​កាលពី​ថ្ងៃ​ទី​២៥ ​ខែធ្នូ​ គ្រឿងចក្រ​កាយ​ដី​បាន​ខូច​អស់​មួយថ្ងៃ​ពេញ។ ទី​២​គឺ​ដោយសារតែ​ប្រជាពលរដ្ឋ​តាម​ផ្ទះ​លោក​នាំគ្នា​សុំ​ដាក់​រ៉ឺ​ហ្គែ​លូ​មុខ​ផ្ទះ​រៀងៗ​ខ្លួន​ ដោយ​ពុំ​ចង់​ប្រើ​រ៉ឺហ្គែ​រួម​ ដែល​តម្រូវ​ឲ្យ​ដាក់​ចម្ងាយ​២៤​ម៉ែត្រ​ចំនួន​១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ពៅ ហួត បន្ត​ថា បើ​ធ្វើតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​គឺ​ខុស​ទៅ​នឹង​លក្ខណៈ​បច្ចេកទេស​នៃ​ការប្រើប្រាស់​រ៉ឺហ្គែ។ ចំពោះ​ការ​យឺតយ៉ាវ​នោះ​ គឺ​លោក​ទទួលស្គាល់​ផង​ដែរ។ ប៉ុន្តែ​ការ​ជីក​ដាក់​លូ​នៅ​តាម​បណ្ដោយ​ផ្លូវ​ ដែល​ស្ថាបនា​ បាន​ស្អាត​ហើយ​នោះ​ គឺ​ប៉ះពាល់​ខ្លាំង​ដល់​ក្រុម​កម្មករ​គឺ​ពេល​ជីក​ទៅ​ប៉ះ​ទុយោ​បណ្តាញ​ទឹកស្អាត ​រួម​ទាំង​បណ្ដាញ​ខ្សែកាប​ផ្សេងៗ​ទៀត​ផង។ បើសិនជា​ជីក​ដាក់​លើ​ផ្លូវ​ថ្មី​គឺ​អាច​​ពន្លឿន ​បាន​ព្រោះ​មិន​ប៉ះពាល់​បណ្ដាញ​ផ្សេងៗ​ ដែល​បង្កប់​ក្នុង​ដី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ពៅ ហួត បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ កុំ​មានការ​អាក់អន់ស្រពន់ចិត្ត​ឲ្យ​សោះ​ដើម្បី​ទុក​ពេល​ឲ្យ​លោក​ជំរុញ​ដល់​ក្រុមហ៊ុន​ឲ្យ​ពន្លឿន​កិច្ចការ​នេះ។ លោក​បញ្ជាក់​ទៀត​ថា​ ការ​ជីក​ដាក់​លូ​ថ្មី​ក្នុង​មូលនិធិ​សង្កាត់​សម្រាប់​ឆ្នាំ​២០១៩​នេះ​ គឺ​មាន​ប្រវែង​៨០០​ម៉ែត្រ​ ដោយ​ដាក់​លូ​ថ្មី​មាន​មុខ​កាត់​០,៦០​ម៉ែត្រ​លើ​លូ​ចាស់​ ដែល​ត្រូវ​ប្តូរ​ចេញ​មាន​មុខ​កាត់​ត្រឹម​០,៣០​ម៉ែត្រ​​ប៉ុណ្ណោះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ កម្ពុជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed