ពលរដ្ឋក្រីក្រ ប្រថុយគ្រោះថ្នាក់ ដណ្តើមគ្នាដងយកប្រេង ដែលធ្លាយស៊ីទែន ហូរតាមលូ៣ពាន់លីត្រ នៅស្រុកព្រៃនប់
ស្ថានីយ៍ប្រេងឥន្ធនៈ មួយកន្លែងនៅស្រុកព្រៃនប់ មានកំហុសបច្ចេកទេសធ្លាយស៊ីទែនប្រេងម៉ាស៊ូត ហូរចេញមកក្រៅតាមប្រព័ន្ធលូប្រមាណ៣ពាន់លីត្រ ធ្វើឲ្យប្រជាពលរដ្ឋរាប់សិបនាំគ្នាដងយកប្រេងនេះ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅតាមប្រឡាយស្របតាមផ្លូវជាតិលេខ៣ជិតទីប្រជុំជនវាលរេញ ក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានអោយដឹងថា៖ ប្រេងនេះមានប្រភពបណ្តាលមកពីធ្លាយស៊ីទែនប្រេងចេញពីស្ថានីប្រេងមួយកន្លែងនៅជាប់នឹងសួនច្បារររង្វង់មូលវាលរេញប្រមាណជាង៣០០ម៉ែត្រ ។ បើតាមម្ចាស់ស្ថានីយ៍ លីរត្ន័នៅផ្សារវាលរេញប្រាប់សមត្ថកិច្ចថា ប្រេងនេះជាប្រេងម៉ាស៊ូត…