កាលពី​ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ ពីរ​នាក់​ប្ដី​ប្រពន្ធ​បាន​បើករថយន្ត​មួយគ្រឿង​ទៅ​ឈប់​មុខ​ហាង​លក់​អគ្គិសនី ហើយក៏​ដើរចូល​ទៅក្នុង​ហាង​បាត់ ខណៈ​ពេលនោះ​ជនសង្ស័យ​ជា​ជន​ជាតិចិន​ចំនួន ៣​នាក់​បានមក​ធ្វើ​សកម្មភាព​លួច​បើកទ្វារ​រថយន្ត​យក​កាបូប​លុយ​បាត់អស់​ចំនួន​១​ម៉ឺន​ដុល្លារ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កា​កាប​ទី​២ រួម​និង​ជនរងគ្រោះ​ប្រទះឃើញ ចាប់​ឃាត់ខ្លួន​បាន​២​នាក់ ត្រង់ចំណុច​មុខផ្ទះ​លេខ​3H ហាង​លក់​អគ្គិសនី តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ស្ថិតនៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យ​ទី​.១ មានឈ្មោះ XU LINHUA អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទី​.២ មានឈ្មោះ LI JIANFEN អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ជិត​កន្លែងកើតហេតុ ។​

​ជនរងគ្រោះ​មានឈ្មោះ អែង លាង ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​អគ្គិសនី រស់នៅ​ផ្ទះ​លេខ​3H ផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូង​ឡើយ​គាត់​ពីរ​នាក់​ប្ដី​ប្រពន្ធ រួមទាំង​កម្មករ​ម្នាក់​បាន​បើករថយន្ត​ម៉ាក TUNDRA ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AV.6839 មក​ឈប់​នៅមុខ ផ្ទះ​លេខ​3H ហាង​អគ្គិសនី ហើយក៏​ចូលទៅក្នុង​ហាង​លក់​អគ្គិសនី​មួ​យស​ន្ធុះ​ក្រោយមក​ស្រាប់​តែមាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន ៣ នាក់​បានធ្វើ​សកម្មភាព មក​លួច​បើកទ្វារ រថយន្ត​ចូល​បើក​ប្រអប់​យក​ការ​បូ​ប​ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​លុយ​ចំនួន​១​ម៉ឺន​ដុល្លារ ហើយ​គេចខ្លួន​បាត់ស្រមោល​ក្រោយមក​រូបគាត់​ក៏បាន​ឆែក​កាមេរ៉ា​មើល​ភិនភាគ​របស់​ជនសង្ស័យ​ហើយ​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុ​ស្តិ៏​កា​កាប​ទី​២​ដើម្បី​កំណត់​មុខសញ្ញា​តាម​ចាប់​ស្រាបតែ​នៅ​ថ្ងៃ​សៅ​រ៏ ទី​២៨ ខែធ្នូ ឆ្នាំ ២០១៩ នៅវេលា​ម៉ោង ៧​និង​១០​នាទី​យប់ ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ដើរ​និយាយ​ទូរស័ព្ទ​នៅក្បែរ​កន្លែង កើតហេតុ​ក៏​រាយ​ការណ៍​ប្រាប់ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កា​កាប​ទី ២ បាន​ចំនួន ២​នាក់​ដើម្បី​យកមក​សួរនាំ រួច​ធ្វើ​កំណត់ហេតុ​បញ្ជូន​បន្តទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ​តាម​និតិ​វិធី​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ អរិយធម៌

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *