នៅក្នុងឱកាសអញ្ជើញក្នុងពិធីប្រគល់ថាប្លេត (Tablet) និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ និងការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ លោក ម៉ឹង វុទ្ធី អភិបាលរងខេត្តតាកែវបានថ្លែងថា រហូតមកដល់ពេលនេះ ការងារកំណត់អត្ត សញ្ញាណកម្មគ្រួសារក្រីក្រធ្វើបាន៤ជុំ ហើយនៅគ្រប់ឃុំ-សង្កាត់គ្របដណ្តប់ទូទាំងប្រទេស ដោយឡែកសម្រាប់ខេត្តតាកែវដំណើរការ ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក៏កំពុងតែប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍បន្ថែមថា ការទទួលបានសម្ភារៈនៅថ្ងៃនេះដែលផ្តល់ដោយប្រទេសអាល្លឺម៉ង់ និងអូស្រ្តាលីតាមរយៈអង្គការយូនីសេហ្វ វា នឹងជួយបំពេញបន្ថែមសម្រាប់ការងារកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងថ្នាក់ឃុំសង្កាត់នៅក្នុងខេត្តតាកែវឲ្យបានកាន់តែឆាប់រហ័សទៀត ព្រោះកន្លងមកការកំណត់អត្តសញ្ញាណកម្មប្រជាជនក្រីក្រនៅមានការខ្វះចន្លោះ ដោយសារយើងនៅខ្វះសម្ភារៈបច្ចេកទេស និងបងប្អូនប្រជាពលរដ្ឋមួយចំនួនពេលយើងចុះសម្ភាសន៍មិននៅផ្ទះ ដោយបានធ្វើចំណាកស្រុកដែលនាំឲ្យការកំណត់ត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រជួប ប្រទះបញ្ហាប្រឈមខ្លះៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលរងខេត្តតាកែវ បានមានប្រសាសន៍បន្តថា នៅពេលដែលយើងធ្វើកិច្ចការនេះបានសម្រេច វានិងជួយកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋយើងបានមួយចំនួនធំ ព្រោះប្រជាពលរដ្ឋនិងទទួលបាននូវប័ណ្ណសមធម៌ដែលទទួលបាននូវសេវាសុខាភិបាលដោយឥតគិតថ្លៃព្រមទាំងទទួលបានសេវាផ្សេងៗទៀតនិងការឧបត្ថម្ភពីរដ្ឋជាច្រើនទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងឱកាសនោះ លោកអភិបាលរងខេត្តតាកែវ បានធ្វើការជំរុញដល់អាជ្ញាធពាក់ព័ន្ធជាពិសេសលោកមេឃុំ ចៅសង្កាត់ត្រូវខិតខំបំពេញការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដីលើការគ្រប់គ្រងទិន្នន័យ ដោយបញ្ជៀសអោយបានក្នុងកម្រិតអតិបរិមា នូវបញ្ហាអសកម្មមួយចំនួនដែលបានកើតឡើងជាយថាហេតុពីដំណើរការកំណត់អត្តសញ្ញាណកម្មគ្រូសារក្រីក្រនេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ clicknews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *