កងកម្លាំងសមត្ថកិច្ច ចាប់ជ ន ប ង្កដែលបើកបុ ក យុវតីសិស្សសាលា២នាក់ ស្លា ប់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ។
ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះថា ក្រោយពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ និងកម្លាំងជំនាញបានបើកការស្រាវជ្រាវ ឈានដល់ចា ប់ឃា ត់ខ្លួនជ ន បង្ក អ្នកបើក និងម្ចាស់រថយន្ត Highlander ពាក់ផ្លាកលេខ 2AG-7942 ពណ៌ទឹកមាស ដែលបើកបុ កយុវតីសិស្សសាលា២នាក់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ជន ប ង្ក ឈ្មោះ សូត្រ អាយុ៣៨ឆ្នាំ និងម្ចាស់រថយន្តឈ្មោះ សុខ នៅ អាយុប្រមាណ៦០ឆ្នាំ។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះអ្នកបើករថយន្ត AUDI ដែលកម្លាំងសមត្ថកិច្ចចចា ប់ ឃាត់ កាលពីប្រមាណថ្ងៃមុន ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយសាកសួរ គឺមិនជាប់ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់នេះទេ។ លោកថា ករណីនេះ គឺជាប់ពាក់ព័ន្ធជាមួយរថយន្ត Highlander តែប៉ុណ្ណោះ។ ឧត្តមសេនីយ៍ស្នងការនគរបាលបញ្ជាក់ថា នៅថ្ងៃកើតហេតុថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ទាំងជ ន បង្ក និងម្ចាស់រថយន្ត Highlander ទាំងពីរនាក់ គឺស្ថិតនៅក្នុងរថយន្តជាមួយគ្នា ហើយអ្នកទាំងពីរ នឹងបញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ យុវតីចំនួន ២នាក់ បាន ស្លា ប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសាររថយន្តទំនើបបើកលឿនដូចហោះបុ ក ពេញទំហឹង ស្របពេលដែលជ ន រ ង គ្រោះទាំង ពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេស ហើយបន្ទាប់ពីបង្កហេតុរួច ជន ប ង្កបានបើករថយន្តគេចខ្លួន ដើម្បីរំ ដោះ ខ្លួនឲ្យរួចផុតពីការទទួលខុសត្រូវ។ ជន រ ង គ្រោះ ម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨៕
អត្ថបទ៖ cen