ឆ្លងឆ្នាំ២០២០ភ្លាម យុវជន២នាក់ ត្រូវចោរប្លន់ម៉ូតូអាសង់ស៊េរីឆ្នាំ២០២០ បានសម្រេច
យុវជនពីរនាក់ ខណៈជិះម៉ូតូសេ១២៥ ស៊េរី២០២០ មួយគ្រឿង ទើបតែទិញថ្មី ជូន ស្រីស្នេហ៍ ទៅផ្ទះជួល លុះវិលត្រឡប់មកវិញ ត្រូវបានក្រុមចោរ៤នាក់ធាក់ផ្តួលប្លន់យកទៅបាត់ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ចំណុចភ្លើងស្តុបផ្លូវវេងស្រេង កែងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលចោរប្លន់យកទៅបាត់…