បុរស​ជនជាតិ​វៀតណាម​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ​ឃាត់ខ្លួន​តាម​បណ្ដឹង​របស់​ជនរងគ្រោះ​ កាលពី​ថ្ងៃ​ទី​០១ ​ខែ​មករា​ ឆ្នាំ​២០២០​ ចោទ​ពី​បទ​គាស់​ទម្លុះទម្លាយ​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​ជាច្រើនលើក​ច្រើន​សា​បន្តបន្ទាប់​គ្នា​ នៅ​ចំណុច​ភូមិ​ស្លែង​ដីដុះ​ ឃុំ​ព្រែក​តា​ទែន ​ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ​៖​ ជន​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាង​លើ​ ឈ្មោះ​ម៉ាប់​គង់ ​ហៅ​វ៉ាង ​ភេទ​​ប្រុស​អាយុ​២៦​ឆ្នាំ​ ជនជាតិ​វៀតណាម​ មាន​ទីលំនៅ​ភូមិ​ពោធិ​មង្គល​ ឃុំ​ព្រែកតាទែន​ ស្រុក​ពញាឮ​ខេត្ត​កណ្ដាល។

លោក​វរសេនីយ៍ឯក​ដួង​តេង ​អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ មាន​ប្រសាសន៍​ថា​ ៖ ជនសង្ស័យ​ខាងលើ ​ត្រូវ​ប្ដឹង​ចោទប្រកាន់​ ដោយ​ឈ្មោះ​ឌុ​ច​សុផល​ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ភូមិ​ទួល​សង្កែ​ ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ ​រាជធានី​ភ្នំពេញ ​និង​មាន​ផ្ទះ​មួយ​កន្លែង​ទៀត​នៅ​ចំណុច​កើតហេតុ​ខាងលើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ប្រសាសន៍​របស់​លោក​អធិការ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​ព្រឹក​នៅ​ពេល​ដែល​គាត់(ជនរងគ្រោះ) ​ចេញ​ពី​ផ្ទះ​នៅ​ទួល​សង្កែ​ មក​មើល​ផ្ទះ​គាត់​មួយ​ផ្សេង​ទៀត​ នៅ​ចំណុច​កើតហេតុ​ភូមិ​ស្លែង​ដីដុះ​ ឃុំ​ព្រែកតាទែន​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល ​ក៏បាន​ប្រទះ​ឃើញ​ផ្ទះ​របស់​គាត់ ​ត្រូវ​រង​ការ​ទម្លុះទម្លាយ​បង្អួច​ចំនួន​២​ចូល​មក​លួច​យក​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​បន្ទាប់​ថ្ងៃ​ទី​៣០ ​វេលា​ម៉ោង​៩​ព្រឹក​គាត់​ ក៏បាន​ ហៅ​ជាង​ជំនាញ​ផ្នែក​បច្ចេកទេស​កាមេរ៉ា​សុវត្ថិភាព​នាំ​ឲ្យ​មក​ផ្ទះ​គាត់​ដើម្បី​ឆែកឆេរ​ម៉ាស៊ីន​កាមេរ៉ា​សុវត្ថិភាព​​ ដែល​បាន​បំពាក់​នៅ​ជុំវិញ​ផ្ទះ​​​នោះ​​​ទើប​ឃើញ​ស្គាល់​មុខ​ភិនភាគ​ចោរ​នោះ​ ច្បាស់លាស់​ និង​បាន​ផ្ដិត​យក​រូបភាព​ជនសង្ស័យ​ជ​ចោរ​នោះ​ទុក​ដើម្បី​ជា​ឯកសារ​យក​មក​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ។

ក្រោយមក​១​ថ្ងៃ​ទៀត​គឺ​នៅ​ថ្ងៃ​ទី​៣១​គាត់​ ក៏​បាន​មក​ដាក់ពាក្យ ​ប្ដឹង​នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ព្រែកតាទែន​ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ស្វែងរក​ជនល្មើស​ជា​ចោរ​តាមរយៈ​រូប​ថត​នៅ​ជាប់​ក្នុង​ម៉ាស៊ីន​កាមេរ៉ា​សុវត្ថិភាព​នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ទី​០១​ ខែ​មករា​ ឆ្នាំ​២០២០ ​ប៉ូលិស​មូលដ្ឋាន​ បាន​រក​ឃើញ​ជន​សង្ស័យ​ខាងលើ​ ហើយ​​បាន​មក​ចាប់​ឃាត់ខ្លួន​យក​មក​សួរនាំ​ និង​ដោយមាន​ការ​អនុញ្ញាត​ពី​មន្ត្រី​តុលាការ​លោក​ឯក​ស៊ុន​រស្មី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ ខេត្ត​កណ្ដាល​ផង​ បញ្ជា​ឲ្យ​ចូល​ឆែកឆេរ​ក្នុង​ផ្ទះ​ជនសង្ស័យ​បន្ថែម​ទៀត ទើប​រក​ឃើញ​ទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​រឹបអូស​យក​បាន​មកវិញ​ ដែល​រួមមាន​ទូរទស្សន៍​ស៊េរី​ទំនើប​ទំហំ​៣២​អ៊ីង​១​គ្រឿង ​និង​កញ្ចក់​ចំនួន​៧​ផ្ទាំង​យក​ម​ប្រគល់​ជូន​ជនរងគ្រោះ​វិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យ​រូប​នេះ ​បាន​សារភាព​ថា​ នៅ​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ ​ឆ្នាំ​២០១៩ ​វេលា​ម៉ោង​៨​យប់​ខ្លួន​បាន​ចូល​មក​លួច​ដោះ​យក​កញ្ចក់​បង្អួច​ចំនួន​៤​ផ្ទាំង​ដើម្បី​ទុក​ធ្វើ​ទូ​​លក់​ឲ្យ​គេ​១​ថ្ងៃ​។ បន្ទាប់​ទៀត​គឺ​ថ្ងៃ​ទី​២៨​វេលា​ម៉ោង​២​រសៀល​ ក៏បាន​ចូល​មក​លួច​ទៀត​ ដោយ​គាស់​ទម្លុះ​បង្អួច​ចូល​ទៅ​លើ​ផ្ទះ​ជនរងគ្រោះ​លួច​ដោះ​យក​ទូរទស្សន៍​ព្យួរ​នៅ​ជញ្ជាំង​ដោយ​ប្រើ​ទួរណឺវិស​មួល​ដោះ​យក​មក​ផ្ទះ។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​០១ ​ខែ​មករា ​ឆ្នាំ​២០២០​ ប៉ូលិស​ បាន​មក​ចាប់ខ្លួន​តែ​ម្ដង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ កម្ពុជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *