ពលករខ្មែរប្រុស ស្រី៧នាក់រ ងរ បួ សធ្ងន់ស្រាល ក្នុងករណី គ្រោះ ថ្នា ក់ ​ចរា ចរណ៍​ នៅ​ក្នុង​ថ្ងៃចូលឆ្នាំសកលនៅខេត្ត​រ៉ាក់​យ៉ង​ កាល​ពី​វេលាម៉ោង​ ០៣និង១៥នាទី​ រសៀល​ ថ្ងៃ​ច័ន្ទ​ ទី​០១​ ខែ​មករា​ ​ឆ្នាំ​២០២០ ចំណុច​ផ្លូវជាតិ​លេខ១៣​ ទល់មុខរោងចក្រ​សៃកូ​ ស្ថិត​នៅ​សង្កាត់​នីគមផាត់ណា​ ស្រុក​នីគមផាត់ណា​ ខេត្ត​រ៉ាក់​យ៉ង​ ប្រទេស​ថៃ​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពពីសមត្ថកិច្ចថៃ អះអាងថា ជនរគ្រោះ មាន ពលករ​ខ្មែរ​ ចំនួន​ ០៧នាក់​ និង​ជន​ជាតិ​ថៃ​ ០១នាក់​ ក្នុង​នោះ​មាន​ ក្នុង​នោះ​មាន​ ស្ដ្រី​ ០៥​នាក់​ ប្រុស​ ០៣នាក់​ ។

ប្រភពសមត្ថកិច្ចថៃប្រាប់ថា នៅ​ថ្ងៃ​កើត​ហេតុ​ជ ន រ ង គ្រោះ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅ​ថ្ងៃ​ឈប់សម្រាក ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​សកល​ ប៉ុន្ដែ​អកុសល​បាន​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក ​Ford Rangerមក​បុកគូទពីក្រោយបណ្ដោយឲ្យពលករដែលជិះផ្នែកខាងក្រោយរថយន្តរ ងបួ សតែម្ដង​។ ក្រោយ​ពេល​កើតហេតុ​ ជ ន រ ង គ្រោះ​ត្រូវ​សមត្ថកិច្ច​ថៃ​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នីគមផាត់ណា​ ខេត្ត​រ៉ាក់​យ៉ង​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន​ជន រ ង គ្រោះ ​ដែល​ជា​ពល ករ​ខ្មែរ​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ហើយ​ នៅ​សល់​តែ​ស្ដ្រី​ ឈ្មោះ​ ឌួក​សឿន​ អាយុ​ ៣៦​ឆ្នាំ​ ស្រុកកំណើត​រស់​នៅ​ខេត្ត​កំពត​ កំពុង​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ព្រោះ​ទើប​តែ​ដឹង​ខ្លួន​ ។

ចំពោះ​ហេតុការណ៍​ដែល​  បង្ក​ឲ្យ​កើត​គ្រោះ ថ្នា ក់ ​ចរាចរណ៍​ និង​មនុស្ស​រ ង ​រ បួ ស​ជា​ច្រើន​នាក់​លើក​នេះ​សមត្ថកិច្ច​ថៃ​ កំពុង​រង់ចាំ​ម្ចាស់​រថយន្ត​ទាំង​ពីរ​ចូល​មកដោះស្រាយតាមនីតិវិធីផ្លូវច្បាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​ព័ត៌មាន​៖បាន​ឲ្យ​ដឹង​ថា​ ជ ន ​រ ង​គ្រោះ​ទាំងអស់​ជា​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ខ្ទិះដូង ស្ថិតនៅក្នុងខេត្ដឈុនបុរី ។ ជ ន រ ង គ្រោះមានស្រុក​កំណើត​រស់​នៅ​ខេត្ត​ប៉ៃ​លិន​,ខេត្ត​ព្រៃវែង​ ,ខេត្ត​កំពត​ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ នគរវត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *