ស្ត្រីជាម្តាយ និងកូន បានស្លា ប់កាលពីពាក់កណ្តាលយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០បន្ទាប់ពីចូលទៅទទួលសេវាសម្រាល នៅក្នុងគ្លីនិកយីហោ យឹម ផល្លា ដែលមន្ត្រីជំនាញអះអាងថាជាគ្លីនិកគ្មានច្បាប់អនុញ្ញាត។
ជនរងគ្រោះឈ្មោះ ទុយ ចរិយា ភេទស្រី អាយុ ៣១ និងកូនប្រុស (កើតមកស្លា ប់ភ្លាមៗ) រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង កំពុងឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោក សេង គឹមហេង ជាប្តី និងឪពុកជ ន រ ងគ្រោះ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ប្រពន្ធរបស់លោកបានបែកទឹកភ្លោះ ហើយលោកបានជូនប្រពន្ធទៅពិនិត្យពោះ នៅគ្លីនិក យឹម ផល្លាមានទីតាំងនៅខាងជើងផ្សារកំពង់ឆ្នាំង។
នៅពេលនោះ លោកស្រី យឹម ផល្លា ជាម្ចាស់គ្លីនិក បានអះអាងថា ខ្លួនជាមន្ត្រីសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តដែរ ដូច្នេះអាចសម្រាលនៅគ្លីនិករបស់លោកស្រីបាន ពុំចាំបាច់ទៅមន្ទីរពេទ្យបង្អែកខេត្តនោះទេ។
លោក សេង គឹមហេង បន្ថែមថា ដោយការជឿទុកចិត្តលើពាក្យសម្តីរបស់លោកស្រី យឹម ផល្លាទើបលោកសម្រេចឲ្យប្រពន្ធសម្រាលនៅគ្លីនិក យឹម ផល្លា ក្នុងតម្លៃសេវាចំនួន ១លានរៀល។
ប្តីរបស់ជ ន រ ង គ្រោះ បន្តថា ក្រោយពេលសម្រាលរួច កូនប្រុសរបស់លោកបានស្លា ប់ភ្លាមៗចំណែកប្រពន្ធរបស់លោកធ្លាក់ឈា ម និងខ្សោយទៅៗ។ ទើបលោកស្រី យឹម ផល្លា ប្រាប់ឲ្យលោកដឹកទៅស ង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែជាអ កុសលនៅពេលបញ្ជូនទៅដល់មន្ទីរបង្អែកខេត្តប្រពន្ធរបស់លោកក៏បានស្លា ប់ម្នាក់ទៀត។
ភ្លាមៗខាងមន្ទីរពេទ្យបង្អែកខេត្ត បានរៀបចំដឹកស ពប្រពន្ធ និងកូនលោកចេញយ៉ាងប្រញាប់ យកទៅផ្ទះលោកនៅឯស្រុក ដោយមិនបានធ្វើលិខិតស្នាមអ្វីទាំងអស់។
លោក សេង គឹមហេង ថ្លែងថា លោកនឹងដាក់ពាក្យប្តឹងលោកស្រី យឹម ផល្លា ម្ចាស់គ្លីនិក យឹមផល្លា ដើម្បីរកយុត្តិធម៌ជូនប្រពន្ធ និងកូនរបស់លោក។
ជុំវិញករណីនេះ លោកវេជ្ជបណ្ឌិត សូរិន ទីរាវុទ្ឃូី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានប្រាប់ ANN តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះថា ពិតជាមានករណីស្ត្រី និងទារកស្លា ប់នៅពេលសម្រាលកូន នៅគ្លីនិក យឹម ផល្លា នោះមែន។ ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះជ ន រ ង គ្រោះដែរ ប៉ុន្តែមិនអាចជួយបាន។
លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យបង្អែក រូបនេះបញ្ជាក់ថា ពេលនេះមន្ត្រីរបស់លោកកំពុងប្រជុំដើម្បីដោះស្រាយរឿងនេះ។
ដោយឡែកលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងឲ្យANN ដឹងតាមទូរស័ព្ទនាព្រឹកនេះថា លោកស្រី យឹម ផល្លា គឺជាមន្ត្រីសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានសុំច្បាប់បើកគ្លីនិកពិគ្រោះ និងព្យាបាលជំងឺទូទៅ គឺមិនបានសុំច្បាប់ផ្តល់សេវាសម្រាកព្យាបាល និងសម្ភព នោះទេ។
លោកប្រធានមន្ទីរ បញ្ជាក់ថា ឥឡូវនេះមន្ត្រីជំនាញកំពុងប្រជុំពិភាក្សា ដើម្បីស្រាវជ្រាវរកការពិតនៃករណីនេះ និងអាចឈានដល់ការដាក់ពិន័យលើលោកស្រី យឹម ផល្លា ជាម្ចាស់គ្លីនិក តាមផ្លូវច្បាប់។
ក្រោយពេល សាកស ពជ ន រ ង គ្រោះ ត្រូវគ្រូពេទ្យបញ្ជូនដល់ផ្ទះ គេឃើញមានក្រុមសមត្ថកិច្ចជំនាញ ចុះទៅធ្វើកោសលវិច្ច័យ និងកត់កំណត់ហេតុតាមនីតិវិធី។ បន្ទាប់មក សមត្ថកិច្ចបានអនុញ្ញាតឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។
ចំណែកគ្លីនិក យឹម ផល្លា បានបិទទ្វា និងបកស្លាកយីហោចោលអស់គ្មានសល់។ រីឯម្ចាស់ទីតាំងឈ្មោះ យឹម ផល្លា បានចាក់សោរផ្ទះ ចាកចេញតាំងពីយប់បាត់ស្រមោល ទូរស័ព្ទដៃក៏ហៅលេងចូល ដូច្នេះ ANN មិនទាន់អាចសុំការបំភ្លឺបាននោះឡើយទេ៕
អត្ថបទ៖ ANN