ទោះ​បីជាមាន​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​ការកាន់​តំណែង​របស់​លោក ​Maszlee Malik​ ក៏ដោយ​​ ក៏ប្រជាជន​ម៉ា​ឡេស៊ី​មួយចំនួនបាន​ប្រមូលផ្តុំគ្នា​ដើម្បីជំរុញ ឱ្យ​នាយករដ្ឋមន្រ្តី​លោកបណ្ឌិត​ ​Mahathir Mohamad​ឱ្យមកបំពេញ​តួនាទីជា​រដ្ឋមន្រ្តីអប់រំវិញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Maszlee ​បានលា​ឈប់ពីមុខតំណែង​ជាសាធារណៈ​កាលពី​ថ្ងៃព្រហស្បតិ៍​ ថ្ងៃទី២ មករា បន្ទាប់​ពីបាន​ពិគ្រោះ​យោបល់​ជាមួយ​នាយករដ្ឋមន្ត្រី​ ជុំវិញ​បរាជ័យរបស់លោក​ក្នុងការ​ធ្វើកំណែទម្រង់​ប្រព័ន្ធ​អប់រំ​។ ​ប៉ុន្មានម៉ោងបន្ទាប់​ពីការ​ប្រកាសញត្តិនេះ​តាមអ៊ិនធឺណិត​នៅលើ​គេហ​ទំព័រ​ change.org ​​ដែលមាន​ចំណង​ជើង​ថា​“ Keep YB Maszlee Malik as Minister of Education Malaysia” ត្រូវបាន​ចាប់​ផ្តើមដោយ​អ្នកលេង​អ៊ីនធឺណិត​ម្នាក់ដែលមានឈ្មោះថា​ Tuah Kencana​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​​ពេលតិចជាង​ ២៤ ​ម៉ោងគេបាន​ប្រមូល​ហត្ថលេខាសរុបចំនួន​ ២៩៧ ៩៧៧ នាក់​។​ ​យោង​តាមប្រភព​អ្នក​បក​ប្រែ​របស់ Malay Mail​ លោក Tuah ​បាន​សរសេរឡើង​ ​​ថា​ការចូលរួមចំណែក​និង​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​លោក Maszlee ត្រូវបាន​បិទបាំង​ដោយ​របាយការណ៍​មិនអំណោយផល​ ​​”ធ្វើឲ្យមានចំណាប់​អារម្មណ៍​ពី​សំណាក់​ភាគី​ដែល​មានចំណាប់​អារម្មណ៍លើរឿងនោះ​”។​

​អ្នកដាក់​លិខិតបានសរសេរ​ថា​ “​ការសម្រេចចិត្ត​លាឈប់​នេះគឺជា​ការបាត់បង់​ដ៏ធំធេង​ចំពោះប្រទេសជាតិ”​ ។ ​តំណាង​អោយ​ក្រុមសហគមន៍​ ​យើង​ស្នើសុំអោយនាយករដ្ឋមន្រ្តី​ ​YB ​ក្នុងនាមជារដ្ឋមន្រ្តី​​សំខាន់​ជាងគេ លោក Maszlee Malik ​ទទួល​ខុសត្រូវ​ក្នុងតួនាទី​ជារដ្ឋមន្រ្តី​អប់រំរបស់​ប្រទេសម៉ាឡេស៊ី”​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លិខិត​នោះផងដែរ ត្រូវបាន​គេរាយការណ៍​មកថា​ ​នឹងមានគោលដៅ​ដំបូងនៃការចុះហត្ថលេខាចំនួន ៧៥ ០០០ នាក់​ ​ប៉ុន្តែ​ក្រោយ​មកទៀត​ត្រូវបាន​កើនឡើងរហូតដល់ ៥០០ ០០០នាក់​ ​បន្ទាប់ពីវាបានឆ្លងកាត់ ១០០ ០០០នាក់ នៅម៉ោង ៩ យប់​ថ្ងៃព្រហស្បតិ៍​ ​ហើយ​បន្ទាប់មកបន្ថែម ២០០ ០០០នាក់ទៀត ដោយបានសំគាល់​ឃើញថាបន្ទាប់ពី​មួយ​ម៉ោង​ក្រោយមក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក Maszlee ​ដែលត្រូវ​បានតែងតាំង​ជារដ្ឋមន្រ្តីក្រសួងអប់រំនៅកំឡុងឆ្នាំ ២០១៨ ត្រូវបានសារព័ត៌មាន The Star រាយការណ៍​នៅក្នុងសន្និសីទសារព័ត៌មានថា​ ​លោកត្រូវ​ទទួល​រងការរិះគន់​ជាសាធារណៈ​ជុំវិញ​បញ្ហា​ដែល​ត្រូវបានលើកឡើង​ ​ទោះបីជាក្រសួង​ទទួលបាន​ជោគជ័យក៏ដោយ​។ ​​យ៉ាងណាមិញលោក Maszlee បាន​និយាយថា “ខ្ញុំត្រូវ​បានគេមើល​ឃើញថា​ជាបុព្វហេតុនៃ​វិបត្តិជាច្រើន​ រួមមានបញ្ហា​អក្សរផ្ចង់​Jawi ​អ៊ិនធឺ​ណិត​នៅ​តាមសាលារៀន​ ​និងកម្មវិធីអាហារពេលព្រឹកឥតគិតថ្លៃ​។ ​លោកបានបន្តទៀតថា​“ ទោះ​យ៉ាង​ណា​ខ្ញុំជឿជាក់​ថាខ្ញុំ​បានដាក់មូលដ្ឋាន​គ្រឹះ​និងក្របខ័ណ្ឌច្បាស់លាស់​មួយសម្រាប់ក្រសួងអនុវត្តតាម​” ។

​ជាមួយគ្នានេះដែរ​ សារព័ត៌មាន​ ​The Star ​បានដកស្រង់សំដី​លោកនាយករដ្ឋមន្រ្តី​ Dr Mahathir ដែល​បាន​ថ្លែងថា​លោកអរគុណចំពោះសកម្មភាព​របស់​ Maszlee ហើយ​នឹង​ប្រកាសពី​អ្នកស្នង​តំណែង​របស់លោក​នា​ពេលឆាប់ៗ​នេះ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ កម្ពុជាថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *