ពលរដ្ឋប្រកបមុខរបរដឹកអុស និងធ្យូងឆ្លងកាត់ស្រុកស្វាយលើចោទមេស្នាក់ការអង្គការការពារបរិស្ថាន និងសិទ្ធិពលរដ្ឋកម្ពុជាប្រចាំស្រុកស្វាយលើថា ដាក់កុងត្រូលដេញស្ទាក់ឡានទារលុយរៀងរាល់ថ្ងៃ មេស្នាក់ការ អង្គការខាងលើ ឆ្លើយថា ពិតជាបានដេញឡានមែន តែមិនបានឃាត់ទេ គ្រាន់តែពិនិត្យ និងថតរូបភាព ឯរឿងលុយក៏យកតិចតួចប៉ុណ្ណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋដឹកអុសម្នាក់ ក្នុងចំណោមនោះបានប្រាប់ថា ជារៀងរាល់ថ្ងៃ គាត់តែងឃើញមានរថយន្ត និងម៉ូតូបើកប្រដេញឡានឬគោយន្តដែលដឹកអុស និងឈើកែច្នៃ នៅលើដងផ្លូវនៃស្រុកស្វាយលើដើម្បីទារលុយ ។ ក្រៅពីរូបគាត់គឺមានអ្នកផ្សេងទៀត ដូចជាអ្នកដឹកអុសដឹកធ្យូង ។ ខ្លះទៀតឡានឈ្នួលដឹកមនុស្ស ក៏ក្រុមខាងលើប្រដេញស្ទាក់ផងដែរ ។ ពលរដ្ឋដដែលបន្តថា ក្រុមអ្នកបើករថយន្តប្រដេញទាំងនោះមិនដឹងច្បាស់ថា ជាមន្ត្រីជំនាញ ឬអង្គភាពមកពីខាងណាឲ្យប្រាកដឡើយ តែឃើញបើកចេញពីស្នាក់ការអង្គការខាងលើនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកអ្នករត់តាក់ស៊ី ឡានប្រភេទសាំយុងម្នាក់ទៀត ក៏បានផ្តល់ព័ត៍មានមកថា ខ្លួនធ្លាប់បានទទួលរងការប្រដេញស្ទាក់ដោយមេស្នាក់ការ អង្គការបរិស្ថានខាងលើនោះច្រើនដងមកហើយ ។ រាល់ពេលឃាត់ឡានរបស់ខ្លួនក្រុមមនុស្ស៣ទៅ៤នាក់ ដែលខ្លះឯកសណ្ឋានស្រដៀងមេព្រៃ និងខ្លះស៊ីវិលនោះតែសួរថា មានដឹកឈើដែរឬអត់? ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបន្តថាការប្រដេញស្ទាក់មិនថាពេលថ្ងៃឬយប់បែបនេះធ្វើឲ្យអ្នកជិះក្នុងឡានភ័យខ្លាចយ៉ាងខ្លាំង រហូតលើកជាហេតុផលពីរមកសួរ ។ ទី១ បង្កគ្រោះថ្នាក់ដូចជាបុកជល់ ទី២ បើមិនមែនជាសមត្ថកិច្ចពិតប្រាកដ អាចជាក្រុមចោរប្លន់ក៏ថាបាន ។ ជាមួយគ្នានោះ បុរសខាងលើ ក៏បានទទូចសុំឲ្យអាជ្ញធរមានសមត្ថកិច្ចពិនិត្យហើយបើសិនជាអាច បញ្ឈប់ការដាក់កុងត្រូលប្រដេញស្ទាក់នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេភូមិទឹកលិច ឃុំបឹងមាលា នៃស្រុកស្វាយលើ លោកស្រីអ៊ាបានឲ្យដឹងតាមទូរសព្ទ័ថា ករណីអង្គការខាងលើនេះ អ្នកស្រីក៏បានឃើញថា ពួកគាត់ចុះមកអនុវត្តន៍ការងារនេះវាហាក់លើសពីច្បាប់អីចឹងមែន ។ ព្រោះពលរដ្ឋបានរាយការណ៍មកគាត់ថា គ្រាន់តែពលរដ្ឋដឹកអុស ក៏បើកឡានដេញកាក់យកលុយ ហើយពលរដ្ឋឲ្យលុយ១០០០០រៀល អត់យកទេ ។ ក្នុងនាមអាជ្ញាធរមូលដ្ឋាន អ្នកស្រីស្នើឲ្យស្ថាប័ន ពាក់ព័ន្ធមេត្តាជួយចាត់ការករណីបែបនេះផង ព្រោះអង្គការប្រភេទនេះមិនដែលមានអីជួយដល់ពលរដ្ឋនោះទេ ផ្ទុយទៅវិញ គឺមានតែធ្វើបាបពលរដ្ឋបន្ថែមទៀត តាមបែបប្រដេញស្ទាក់ទារប្រាក់ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកលោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ ក៏បានឲ្យដឹងតាមទូរស័ព្ទថា បញ្ហាកុងត្រូលជជុះនៅតាមដងផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ស្រុកស្វាយលើ លោកនឹងមានចំណាត់ការ តាមផ្លូវច្បាប់ជាធរមាន ដោយមិនលើកលែងបុគ្គលណាដែលធ្វើខុសច្បាប់នោះឡើយ ។

ជុំវិញការចោទប្រកាន់ខាងលើនេះ លោកសំ សៅ ប្រធានស្នាក់ការ អង្គការការពារបរិស្ថាន និងសិទ្ធិពលរដ្ឋកម្ពុជា ប្រចាំស្រុកស្វាយលើ បានឲ្យដឹងថា លោកមិនដែលស្ទាក់ឬឃាត់ឡាននណាបានមួយគ្រឿងនោះឡើយ ។ បើរឿងដេញពិតជាមានមែន ពេលមានគេរាយការណ៍ថា ជាឡានសង្ស័យ ។ តែដេញដើម្បីថតរូបភាពទុកប៉ុណ្ណោះ ។ លោកបន្តថា ចំណែករឿងយកលុយ គឺមិនបានទាមទារនោះឡើយ គេឲ្យ ៣០០០រៀលក៏យក ៥០០០រៀលក៏យក ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានអង្គការបរិស្ថានជាជនជាតិវៀតណាមរូបនេះ បញ្ជាក់ថា ទោះខ្លួនជាវៀតណាម តែមិនដែលប្រកាន់ពូជសាសន៍អីទេ គឺជួយពលរដ្ឋពេលមានលំបាកដូចតែគ្នានឹង ។ លោកបន្ថែមថា ស្នាក់ការរបស់លោកទោះបីទើបលើលស្លាកត្រឹមរយះពេល៥ខែ តែមាន ច្បាប់ពីក្រសួង និងខេត្ត ។

ទោះជាបែបនេះក្តី ក៏ពលរដ្ខក្នុងមូលដ្ឋាន ស្រុកស្វាយលើ ទទូចសុំកុំឲ្យមាន កុងត្រូល ប្រដេញស្ទាក់ ព្រោះជាមុខសញ្ញាគ្រោះថ្នាក់បំផុត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ នគរវត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *