ចាំគណបក្សហ្វ៊ុនស៊ិនប៉ិច ដោះស្រាយបញ្ហាផ្ទៃក្នុងយូពេក លោកញឹក ប៊ុនឆៃ អត់ចាំទេ ចុះទៅជួបសមាជិកបក្សខ្លួនមុនហើយ
លោកញឹកប៊ុនឆៃប្រធានគណបក្សខ្មែររួបរួមជាតិនឹងចាប់ផ្តើមបេសកកម្មចុះជួបសមាជិករបស់ខ្លួននៅតាមមូលដ្ឋានទាំង២៥រាជធានីខេត្តដើម្បីពង្រឹងរចនាសម្ព័ន្ធនិងសាកសួរសុខទុក្ខសមាជិក។ជាពិសេសជម្រាបអំពីការបង្រួបបង្រួមរវាងគណបក្សខ្មែររួបរួមជាតិជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច។បេសកកម្មនេះគឺចាប់ពីថ្ងៃទី១១ខែមករា រហូតទៅដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ លោកញឹកប៊ុនឆៃបានថ្លែងប្រាប់រស្មីកម្ពុជាកាលពីរសៀលថ្ងៃទី៩ខែមករាថាការចុះមូលដ្ឋានរបស់ថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ គឺដើម្បីសួរសុខទុក្ខថ្នាក់ដឹកនាំនៅមូលដ្ឋាន (ភូមិ ឃុំ ស្រុក ខេត្ត) និងជម្រាបអំពីស្ថានការណ៍នយោបាយជាតិនិងអន្តរជាតិ។រួមទាំងអំពីគោលការណ៍នៃការបង្រួបបង្រួមរវាងគណបក្សខ្មែររួបរួមជាតិជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចដែលមានការយឺតយ៉ាវ។រហូតមកដល់ពេលនេះនៅមិនទាន់ដំណើរការនៅឡើយ។ខាងគណបក្សខ្មែររួបរួមជាតិបានជម្រុញឱ្យមានការបង្រួបបង្រួមឲ្យបានលឿន ពីព្រោះការរួបរួមរង់ចាំអស់ពេលពីរបីខែមកហើយ។ មេដឹកនាំគណបក្សខ្មែររួបរួមជាតិបានបញ្ជាក់ថា“ការបង្រួបបង្រួមបានឬមិនបានគឺអាស្រ័យលើគណបក្សហ្វ៊ុនស៊ិនប៉ិចរហូតមកដល់ពេលនេះនៅមិនទាន់មានការទាក់ទងគ្នាជាថ្មីនៅឡើយទេ សង្ឃឹមថា រួបរួមគ្នាបានតែមិនដឹងពេលណា”។លោកបានបន្តថាចំពោះការចុះមូលដ្ឋានជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណបក្សខ្មែររួបរួមជាតិ គឺចាប់ពីថ្ងៃទី១១ ខែមករា តទៅ។ នៅថ្ងៃទី១១ខែមករាលោកចុះទៅខេត្តកំពង់ធំ(ពេលព្រឹក)និងខេត្តសៀមរាប(ពេលរសៀល)។នៅថ្ងៃទី១២ខែមករាចុះទៅខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ។នៅព្រឹកថ្ងៃទី១៨ខែមករាចុះទៅខេត្តកំពង់ស្ពឺនិងពេលរសៀលចុះទៅខេត្តតាកែវ។នៅព្រឹកថ្ងៃទី១៩ខែមករាចុះទៅខេត្តព្រៃវែងនិងនៅពេលរសៀលចុះទៅខេត្តស្វាយរៀង។នៅព្រឹកថ្ងៃទី២៥ខែមករាចុះទៅខេត្តកំពង់ឆ្នាំងនិងនៅពេលរសៀលចុះទៅខេត្តពោធិសាត់។នៅព្រឹកថ្ងៃទី២៦ខែមករាចុះទៅខេត្តបាត់ដំបងនិងនៅពេលរសៀលចុះទៅខេត្តប៉ៃលិន។ លោកញឹក…