ផ្ទុះការរិះគន់ នាយចឺម អួតគេថា ធ្វើផ្ទះឲ្យម្តាយអស់ជិត២០មុឺន តែដាក់ឈ្មោះខ្លួនឯង
នាយចឺម បានរៀបចំពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួនយ៉ាងអធិកអធមកាលពីថ្ងៃទី ០៩ យប់មិញនេះ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិក្នុងសិល្បៈជាច្រើនដែលមើលទៅពិតជាអធិកអធមណាស់ ។ ក្នុងនោះក៏មានការសរសើរដល់ នាយចឺម ដែលនៅវ័យក្មេងសោះតែមានលទ្ធភាពសង់ផ្ទះវីឡាថ្មីជូន អ្នកមានគុណតម្លៃដល់ទៅ ២០ ម៉ឺនដុល្លារ ។ ស្រាប់តែប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានវិះគន់ថា នាយចឺមជាតារាចម្រៀងយកមុខ ព្រោះធ្លាប់អួតថាធ្វើផ្ទះអោយម្តាយ តែពេលដល់កម្មវិធីឡើងផ្ទះស្រាប់តែគេឃើញនៅក្លោងទ្វារចូលដាក់ឈ្មោះខ្លួនឯងធំប៉ុណ្ណាណី ដែលវាបង្ហាញពីភាពចង់បានមុខមាត់ជំនួសអ្នកមានគុណទាំងពីរទៅវិញ។ មានមតិខ្លះទៀតលើកឡើងថា…