មិនដឹងថាជាបច្ចេកទេសថ្មីរបស់មេជាងឬជាការអសមត្ថភាព ទើបបានជាធ្វើសំណង់អគារធំប៉ុណ្ណាណី១១ម៉ែត្រគុណនឹង២៥ម៉ែត្របែរជាចាក់ប្លង់សេមិនប្រើធ្នឹមសម្រាប់ទ្របែបនេះទៅវិញ តើអាចធានាបាននូវសំណង់រឹងមាំយូរអង្វែងបានដែរឬទេ? មកដល់ពេលនេះសកម្មភាពសំណង់នេះត្រូវបានចាក់ប្លង់សេរួចរាល់ទៅហើយ តែក៏មានព្រះសង្ឃនិងអាចារ្យ ក៏ដូចពុទ្ធបរិស័ទចំណុះជើងវត្តនាំគ្នាផ្ទុះប្រតិកម្មឈុលទា ម ទារឲ្យមានការរុះរើចេញវិញខ្លាចក្រែងបាក់ស្រុ តគ្រោះ ថ្នា ក់មនុ ស្សនៅពេលមានកម្មវិធីបុណ្យទានម្ដងៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកតវ៉ាបានឲ្យដឹងថា សាលាឆាន់នោះ គឺពុំបានធ្វើ ធ្នឹមប្រើដែកសម្រាប់ទ្រទម្ងន់ប្លង់សេនោះឡើយ ធ្វើឲ្យប្រជាពលរដ្ឋពុទ្ធបរិស័ទម្នាក់ៗ ចាប់ផ្តើមព្រលឹងចុងសក់ ព្រោះតែខ្លាចបា ក់ សង្ក ត់ខ្លួនស្លា ប់ នៅពេលដែលខ្លួនចូលរួមកម្មវិធីបុណ្យនានានៅក្នុងសាលាឆាន់នោះ ប្រជាពុទ្ធបរិស័ទបានលើកឡើងថា ស្ថិតក្នុងបរិវេណវត្តអម្ពរវ័ន្ត ហៅវត្តព្រៃទប់ ស្ថិតនៅភូមិព្រៃទប់ ឃុំជ័យ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ ត្រូវបានសាងសង់សាលាឆាន់ដ៏ធំមួយមានទំហំ បណ្តោយ២៥ ម៉ែត្រ គុណទទឹង១១ម៉ែត្រ ដើម្បីទុកទទួលញាតិញោមពុទ្ធបរិស័ទចូលរួមធ្វើបុណ្យទាន នានានៅរដូវបុណ្យទានម្ដងៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែការសាងសង់សាលាឆាន់នេះ ក៏កំពុងមានការតវ៉ាពីលោកតាអាចារ្យ និងពុទ្ធបរិស័ទមួយចំនួនផងដែរ ដោយពួកគាត់បាន បញ្ជាក់ថា តាំងពីកើតមក ពួកគាត់មិនដែលឃើញគេធ្វើសាលាឆាន់ឬសំណង់អគារណាចាក់ប្លង់សេ មិនធ្វើធ្នឹមប្រើសសៃដែកទ្រប្លង់សេនោះទេ ទើបតែនៅពេលនេះ គឺខាងអ្នកសាងសង់បានយកដែកទំហំកន្លះតឹក មកធ្វើជាប្លង់សេជំនួសវិញ ដែលធ្វើឲ្យនៅពេលដែលចូល ទៅក្នុងសាលាឆាន់នោះម្តងៗ គឺម្នាក់តែងព្រឺសម្បុរគីង្គក់ ជានិច្ច នៅពេលដែលពួកគាត់បានសម្លឹងមើលទៅលើ ហើយឃើញ ពិដានប្លង់សេ គ្មានធ្នឹមទ្រនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមសេចក្តីរាយការណ៌បានបន្តថា ក្រោយពីមានការតវ៉ាជាច្រើន មកនោះព្រះសង្ឃក៏ដូចជាលោកតាអាចារ្យមួយចំនួន កំពុងបានរុញរា ព្រោះតែស្តាយការចាក់ប្លង់សេដែលធ្វើរួចនេះចំណាយអស់លុយច្រើនទៅហើយ បើវាយចោលគឺគួឲ្យ ស្តាយណាស់ ចឹងទេ ក៏ចេះតែស្ងាត់ទៀតទៅៗ ។  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ សូមមេត្តាជួយចាត់កម្លាំងអាជ្ញាធរនិងមន្ដ្រីជំនាញ ចុះពិនិត្យទីតាំងសាលាឆាន់មួយនេះផង ព្រោះបើទាំងព្រះសង្ឃ ទាំងលោកតាអាចារ្យមួយចំនួនពុំព្រមវាយចោល សាងសង់ជាថ្មីនោះទេ ព្រោះតែពួកគាត់ស្តាយស្រណោះ លុយដែលបានចំណាយចាក់ប្លង់សេទៅហើយនោះ ។ ថ្ងៃក្រោយវាអាចគ្រោះថ្នាក់បាក់សាលាឆាន់ជាយថាហេតុ នៅពេលដែលពលរដ្ឋធ្វើបុណ្យទានម្ដងៗក្នុងបរិវេណវត្តនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគាត់លើកឡើងថា កន្លងមកមាន អារឿងបាក់សាលាឆាន់នៅក្នុង ទឹកដីខេត្តសៀមរាបនោះ ក្រុមជាងគេធ្វើសុទ្ធតែធ្នឹមធំៗ ទ្រពិដាន ប្លង់សេទៅហើយនោះ ក៏នៅតែរ ង គ្រោះបា ក់អាគារស ម្លា ប់មនុស្ស ចុះទម្រាំសាលាឆាន់វត្តអម្ពរវ័ន្ត ហៅវត្តព្រៃទប់នេះ សាង់សង់ មិនធ្វើធ្នឹម ស្រួលមិនស្រួល បាក់សាលាឆាន់ ស្លា ប់បាត់បង់ជីវិតមនុស្ស តើអ្នកណាជាអ្នកទទួលខុសត្រូវ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ PN

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed